ស្នេហា៖ ភាព​ស្រស់ស្អាត ​របស់មនុស្សស្រី គឺមិនមែន​សម្រាប់ មនុស្ស​គ្រប់​គ្នា​នោះទេ  អាច​ថាប្រសិនបើ ​​​មនុស្ស​ប្រុសម្នាក់នេះ គិត​ថា​ស្រស់ស្អាត​ តែ​សម្រាប់​អ្នកផ្សេង មិន​ប្រាកដ​ថាគិត ​បែបនេះ​នោះទេ​ គេ​អាច​គិត​ថា​ធម្មតា​ទៅវិញ​ ព្រោះ​ចិត្ត​មនុស្ស​ម្នាក់ៗ មានការ​គិត​និង​ ចង់​បានសុទ្ធ​តែ មិនដូចគ្នា​នោះទេ​។

តែ​ទោះជា​យ៉ាងណាក៏ដោយ ​ក៏​មានប្រភេទមនុស្សស្រី ដែល​អាច​អូសទាញ ​ចិត្ត​មនុស្ស​ប្រុស ​ឲ្យលង់​ស្រលាញ់​នាង ​បាន​ដោយមិន​ផ្នែក​តែ លើ​រូបសម្រស់​ ភាព​មានបាន​ភាពហ៊ីហា និងការតុបតែង​ខ្លួន ​ស៊ីវីល័យ​របស់​នាងនោះឡើយ​។

ជារួម​មនុស្សស្រី ដែល​ពោរពេញ​ទៅ​ដោយ ​ទេពកោសល្យ​ទេ ទើបជា​ជាអ្វីដែលកំណត់ អនាគតបាន ​ហើយនាងក៏​​មិនចាំបាច់​ ភ័យខ្លាច​ថាអាចបាត់បង់ទៅវិញ ​ដូចជា​ភាពស្រស់ស្អាត ដោយសារតែរូបសម្រស់ ព្រោះ​រូបសម្បត្តិខាងក្រៅ របស់​មនុស្ស​យូរៗទៅ វានឹង​បាត់​បង់​ម្តងបន្តិច​ៗ ទៅតាម​ការវិវត្តន៍ នៃអាយុរបស់​យើង​។

ខាងក្រោម​ជា​ប្រភេទមនុស្ស​ស្រីដែល​អាចឆក់​យក​ចិត្តមនុស្សប្រុស​បាន​ដោយ​ងាយ​ទោះបីជា​នាង​មិនស្អាត ឬមានក៏ដោយ៖

១. ទេពកោសល្យ​ ជា​ទ្រព្យសម្បត្តិដ៏អស្ចារ្យ​បំផុត​សម្រាប់​មនុស្សស្រី

រូបតំណាង

មនុស្ស​ប្រុស​ម្នាក់ ប្រហែលជាយល់​ព្រម​រៀប​ការ ជាមួយ​មនុស្ស​ស្រី ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត ប៉ុន្តែ​ពួកគេ​នៅតែមាន​ចិត្ត ​ចង់​បាន​នារី​ដទៃទៀត ​ដែលស្អាត​ហើយ​ អាយុ​ក្មេង​ជា​ង ប្រពន្ធ​របស់​គាត់​។ ប្រសិនបើ​ការ​រៀបការ គឺគ្រាន់តែ​ដោយ​សារតែ ​រូបសម្បត្តិខាងក្រៅ នៃ​ភាគីម្ខាងទៀត ហើយប្រាកដណាស់​ថា​ មង្គលការនេះនឹង​មិន​អាច​ រក្សា​បាន​យូរអង្វែងនោះទេ​។ សម្រាប់​មនុស្សប្រុស ​ដែល​រៀប​ការ​ ព្រោះចង់​បានមនុស្សស្រីម្នាក់ គ្រាន់​មក​កំដរចំណង់​តណ្ហារបស់ខ្លួន  នោះគេប្រាកដ​ជា សម្លឹងមើលទៅលើ​រូបសម្បត្តិខាងក្រៅ ​របស់​មនុស្ស​ស្រីម្នាក់នោះ ជា​សំខាន់​។ ហើយនៅពេលណា ​ដែល​ភាពស្រស់ស្អាត​របស់ មនុស្សស្រីម្នាក់នោះប្រែប្រួល ការ​ស្រលាញ់ដែលគេមានចំពោះ​នាង ​ក៏ប្រែប្រួល​ទៅតាមនោះដែរ​។

២. សុភាព​រាបសារ គឺ​ជា​អាវុធ​ដ៏សំខាន់​របស់​មនុស្សស្រី

រូបតំណាង

ពាក្យ​សុភាពរាបសារ ដែល​និយាយ​ចេញពីមាត់ មនុស្សស្រីគឺពិតជា​ពិរោះ ​នឹង​ជា​អ្វី​ដែល​មនុស្ស​ប្រុស ​រាល់​គ្នា​ចង់​ស្តាប់​បំផុត តែមិនមែន​សុភាព ​រហូតដល់​ផ្អែម​ បង្កប់​ពិសនោះទេ​។ ហើយវា​ក៏ងាយ​ស្តាប់ ​និង​អាច​បង្វែរ​ស្ថានភាពលំបាក ​ជា​ច្រើន​មក​ជាប្រសើរ ឡើងវិញបានដែរ​។ ដូច្នេះ​ភាព​ទន់​ភ្លន់​ ភាព​វាងវៃ​ និងភាពឆ្លាត​វៃ ​របស់​មនុស្ស​ស្រី ​រួម​បញ្ចូលគ្នា​គឺពិត​ជា​បង្កើត​បាន ​នៅភាព​ទាក់ទាញ​ដ៏អស្ចារ្យ​ ដែល​អាច​យក​ឈ្នះ​ លើ​ចិត្ត​មនុស្ស​ប្រុស បាន​ដោយ​ងាយ​។

៣. មនុស្សស្រីដែល​ចេះគ្រប់គ្រង​ខ្លួនឯង មាន​ភាព​ឯករាជ្យមិនពឹងផ្អែក​អ្នកដទៃ

  ​ព្រះនាងEugenie

ជា​ឧទាហរណ៍​ ប្រៀប​ដូច​ជា ​ព្រះនាងEugenie ជាខ្សែ​រាជវង្ស​មួយ​អង្គ នៅក្នុង​សមាជិក​គ្រួសារស្តេច ប៉ុន្តែ​ព្រះនាង ​មាន​ទេពកោសល្យ លេចធ្លោជា​ច្រើន ​ក្នុង​ចំណោម​សមាជិក​ជាស្ត្រី នៃ​ខ្សែរាជវង្ស​ដទៃផ្សេងទៀត។ ជាមួយនឹង​ លទ្ធ​ផលកំណត់ត្រា​ដ៏លេចធ្លោ​ របស់​ទ្រង់នៅសាកលវិទ្យាល័យ​​ ព្រះនាងក៏​បាន​ក្លាយទៅជា ​និមិត្ត​រូប ​ដែលជួយបំផុស​ទឹកចិត្ត សម្រាប់​​​យុវវ័យ​ក្មេង​ៗ ​ជា​ច្រើនផ្សេងទៀត។ នេះសបញ្ជាក់​ថា​ បើ​ទោះបីជា ​ព្រះនាង​ជា​ម្ចាស់ក្សត្រី​ក៏ដោយ ក៏ព្រះនាង​មិន​ដែល​ពឹង​ផ្អែក ​លើ​កេរ្តិ៍ឈ្មោះ អំណាច ទ្រព្យធន់ ដើម្បី​ផលប្រយោជន៍ ​អ្វីមួយ​ឡើយ។ បច្ចុប្បន្ននេះ ​ព្រះនាងក៏ជា​នាយកសាកលវិទ្យាល័យ​មួយ​ ហើយការងារ​នេះ ​ក៏ទ្រង់ទទួល​បាន​ដោយ​សារតែ​ សមត្ថភាព​ខ្លួន​ឯងផ្ទាល់ដែរ​។ មិន​តែប៉ុណ្ណោះ​ រហូតមកទល់ពេលនេះ ​ព្រះនាង​មិន​ដែល​ទទួលបាន​ ការ​គាំទ្រ​ផ្នែកហរិញ្ញវត្ថុ ​ពីខាងគ្រួសារជា​រាជ្យវង្ស ​របស់ ព្រះនាងឡើយ តាំងតែពី​ពេលទ្រង់នៅរៀន ​រហូតមកទល់ពេលបច្ចុប្បន្ននេះ​។ ​ព្រះនាង​ក៏ត្រូវបាន ​ប្រជា​ជន​ទទួលស្គាល់ និងផ្តល់នៅការគោរព ចំពោះ​ទេព​កោសល្យ និងសមិទ្ធផល​ការងារ ដែល​បានមកពី សមត្ថភាព​របស់​ទ្រង់​ផ្ទាល់។ អ្វី​ដែលគួរ​ឲ្យចាប់​អារម្មណ៍​បំផុត ចំពោះ​ព្រះនាង​គឺ​ទ្រង់មាននៅ ការ​​គោរពចំពោះ​ខ្លួនឯង និងអ្នកដទៃ​។ ហើយ​មាតា ​របស់​ទ្រង់​ក៏មាន ​ព្រះបន្ទូលផងដែរថា ​ទ្រង់​ពិតជា​មាន​មោទនភាព​ជាខ្លាំង​ ចំពោះកូនស្រី ​របស់​ទ្រង់មួយ​អង្គ​នេះ៕

ប្រភព៖ Eva, Financialsamurai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក មេរៀនជីវិត និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]