រដ្ឋដំបូងគេមួយរបស់សហរដ្ឋអាមេរិក គ្រោងនឹងបញ្ឈប់មិនឱ្យមាន​លក់រថយន្តប្រើសាំងនិងម៉ាស៊ូត​

//s9.kh1.co/4e/4eae16cb7588074967600cd9b5eefe9b73f0dd96.jpg
បច្ចេកវិទ្យា

 ២៥-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា​លោក Gavin Newsom បាន​ថ្លែងកាលពី​ថ្ងៃ​ពុធ​​​ថា រដ្ឋកាលីហ្វ័រញ៉ានឹងហាមឃាត់រាល់ការលក់រថយន្តប្រើសាំងនិងម៉ាស៊ូត​ ដោយនឹងចាប់ផ្តើមនៅឆ្នាំ ២០៣៥

កាលីហ្វ័រញ៉ា៖ អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា​លោក Gavin Newsom បាន​ថ្លែងកាលពី​ថ្ងៃ​ពុធ​​​ថា រដ្ឋកាលីហ្វ័រញ៉ានឹងហាមឃាត់រាល់ការលក់រថយន្តប្រើសាំងនិងម៉ាស៊ូត​ ដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០៣៥ ក្នុងគោលបំណង​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​កាលីហ្វ័រញ៉ាត្រូវបានគេជឿជាក់ថា ជារដ្ឋដំបូងគេរបស់សហរដ្ឋអាមេរិក ដែលនឹងហាមឃាត់ការលក់​រថយន្តប្រើសាំង និងរថយន្តប្រើម៉ាស៊ូត ដោយជំរុញពលរដ្ឋឱ្យងាកមកប្រើប្រាស់រថយន្តអគ្គិសនីវិញ។ ទន្ទឹមនឹងនេះ​លោក Gavin Newsom បានហៅវិធានការនេះថាជា “ ជំហាន​ក៏មានឥទ្ធិពលបំផុត” សម្រាប់រដ្ឋកាលីហ្វ័រញ៉ា ​ដើម្បីអាចប្រយុទ្ធប្រឆាំងនឹង​បញ្ហាប្រែប្រួលអាកាសធាតុ។

គួរជម្រាបដែរថា វិធានការ​ស្រដៀងគ្នានេះក៏​នឹងត្រូវធ្វើឡើងក្នុងប្រទេសមួយចំនួននៅទ្វីបអ៊ឺរ៉ុប​ដែរ ដោយក្នុងនោះរួមមាន អង់គ្លេសគ្រោងនឹង​បញ្ឈប់ការលក់​​រថយន្តប្រើសាំងនិងម៉ាស៊ូត ក៏ដូចជារថយន្តកូនកាត់ថ្មីនៅឆ្នាំ ២០៣៥។ ចំណែកបារាំងក៏នឹងហាមឃាត់ការលក់រថយន្តប្រើសាំងនិងម៉ាស៊ូតនៅឆ្នាំ ២០៤០ផងដែរ៕

រដ្ឋកាលីហ្វ័រញ៉ានឹង​ជំរុញពលរដ្ឋឱ្យងាកមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល
រដ្ឋកាលីហ្វ័រញ៉ានឹង​ជំរុញពលរដ្ឋឱ្យងាកមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល
វិធានការហាមឃាត់រាល់ការលក់រថយន្តប្រើសាំងឬម៉ាស៊ូត​​ នឹងចាប់ផ្តើមនៅឆ្នាំ ២០៣៥ ក្នុងរដ្ឋកាលីហ្វ័រញ៉ា
វិធានការហាមឃាត់រាល់ការលក់រថយន្តប្រើសាំងឬម៉ាស៊ូត​​ នឹងចាប់ផ្តើមនៅឆ្នាំ ២០៣៥ ក្នុងរដ្ឋកាលីហ្វ័រញ៉ា
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T