បរទេស៖ អស់ទាស់តែម្តង តារាចម្រៀងរ៉េប Chance The Rapper បាននិយាយសរសើរ តារាចម្រៀង Justin Bieber ថាបានធ្វើឲ្យរូបលោក នឹកឃើញដល់អាល់ប៊ុមស្តេចតារាចម្រៀងផប់ Michael Jacksons ដែលមានចំណងជើងថា «Off The Wall » ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ តារារ៉េបម្នាក់នេះ បាននិយាយសរសើរពីទេពកោសល្យនិង សមត្ថភាពដែលតារាចម្រៀង Justin Bieber មានទៅលើវិស័យសិល្បៈ ជាពិសេសគឺបទ «Holy» ដែលជាបទថ្មីលោកដែលបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកងើបនិង មានសន្ទុះឡើងវិញក្រោយពីបានសម្រាកប៉ុន្មានឆ្នាំក្រោយមក។
ដោយឡែក ក្នុងការសន្ទនាផ្ទាល់តាមរយៈគេហទំព័រអ៊ីនធើណែតយ៉ូធូបរវាងតារាពីរដួងនេះ ដែលមានរយៈពេល ០៩ៈ៣៤ នាទី ក្នុងនោះដែរ លោក Chance The Rapper បាននិយាយពាក្យប៉ុន្មានម៉ាត់ទៅកាន់ Justin Bieber ថា៖
ខ្ញុំមានអារម្មណ៍ថា យើងគួរតែនិយាយអំពើភាពអស្ចារ្យរបស់អាល់ប៊ុមថ្មីរបស់ឯង
មិនបាននិយាយកុហកនោះទេ ខ្ញុំបាននិយាយជាមួយឯងហើយនៅក្នុង Chicago វាជាបទចម្រៀងល្អបំផុតដែលខ្ញុំបានស្តាប់ វាបានធ្វើឲ្យខ្ញុំនឹកឃើញដល់ អាល់ប៊ុម «Off The Wall » របស់ស្តេចចម្រៀង ផប់ Michael Jackson
មនុស្សទាំងអស់គ្នាដែលកំពុងតែស្តាប់ ខ្ញុំសន្យាថា វាគឺជាបទដែលមានស្ទាយថ្មី ប្លែក វាពិបាកនឹង ពន្យល់ណាស់ ខ្ញុំមិនចង់និយាយអ្វីទេ ដូចជា ប្រភេទនៃបទចម្រៀងនិង អ្វីគ្រប់យ៉ាង.......
Justin Bieber ឯងពិតជាអស្ចារ្យមែន យើងប្រាប់ឯងរួចទៅហើយ ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តណាស់ នៅពេលអ្នកទាំងអស់គ្នា នឹងស្តាប់បទចម្រៀងថ្មីមួយនេះ
គួរបញ្ជាក់ដែរថា ស្តេចចម្រៀងផប់ Michael Jackson បានចេញបទចម្រៀងមួយអាល់ប៊ុមដែលមានចំណងជើងOff The Wall » នៅឆ្នាំ១០៧៩ ខណៈពេលដែល Justin Bieber បានចេញបទ «Holy» ជាមួយនឹង Chance The Rapper ប៉ុន្មានថ្ងៃមុនផងដែរ៕
សូមចូលមើលរូបភាពនិង វីដេអូបទចម្រៀងរវាង Justin Bieberនិង Michael Jacksonខាងក្រោម៖







