ប្រពន្ធ David Beckham ត្រូវគេជេរព្រាត ក្រោយឲ្យកូនស្រីពៅស្លៀករ៉ូបប៊្រេននាង

//s9.kh1.co/6c/6cecc5c19f63524bf61cdd51e1205bfe4bb5a4ce.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រពន្ធ David Beckham ឲ្យកូនស្រីពាក់រ៉ូបប្រ៊េនរបស់ខ្លួន បានទទួលការកោតសរសើរថា Harper Beckham ថាពិតជាស្រស់ស្អាត ប៉ុន្តែអ្នកខ្លះគិតថារ៉ូបនេះពិតជាចាស់បន្តិចសម្រាប់ក្មេងស្រី

បរទេស៖ ថ្មីៗនេះ ក្នុងបណ្តាញសង្គមគណនីរបស់តារាម៉ូដែល Victoria Beckham ទើបតែបានបង្ហោះរូបភាពថ្មីជាច្រើនរបស់កូនស្រីពៅសំណព្វចិត្ត Harper Beckham ដែលបានស្លៀករ៉ូបវែង ក្នុងព្រឹត្តិការណ៍ចូលរួមការបង្ហាញម៉ូត នៃCollection និទាឃរដូវ- រដូវក្តៅឆ្នាំ ២០២១ របស់អ្នកម្តាយកូនបួនរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេសនោះ គេត្រូវបានសង្កេតឲ្យឃើញថា Harper Beckham  បានស្លៀករ៉ូបប្រ៊េន របស់ម្តាយខ្លួនយ៉ាងសមសួន ស្រស់ស្អាតគួរឲ្យគយគន់ ដែលគេត្រូវបានដឹងថា ម៉ូតរ៉ូបពណ៌ស្វាយមានផ្កាសុះមួយនេះ គឺជា Collection ការរចនាម៉ូតនូវរដូវកាលនេះ នៃឆ្នាំ ២០២១ របស់យីហោ Victoria Beckham តែម្តង។

យ៉ាងណាមិញជុំវិញ រ៉ូបដែល Harper Beckham បានស្លៀកនេះ ក៏បណ្តាលឱ្យមានភាពចម្រូសចម្រាស ជាច្រើនផងដែរ។ បន្ថែមលើសពីនេះ មានមនុស្សមួយចំនួនបាន បញ្ចេញមតិ រិះគន់ថា រូបគេមិនសមស្លៀករ៉ូបមួយនេះទៅវិញ ដែលធ្វើឲ្យរូបគេកាន់តែចាស់ មិនសមជាក្មេងស្រីគួរឲ្យស្រលាញ់ ណាមួយរូ៉បនេះធំរលុង វែងផង អមជាមួយគ្មានរាងទៀត ធ្វើឲ្យក្មេងស្រីមួយនេះមើលទៅស្លៀកកាន់តែឆ្គងថែមមួយកម្រិតទៀត៕

សូមទស្សនារូបខាងក្រោម៖

Harper Beckham
Harper Beckham
Victoria Beckham និងកូនស្រី
Victoria Beckham និងកូនស្រី
Victoria Beckham និងក្រុមគ្រួសារ
Victoria Beckham និងក្រុមគ្រួសារ
Victoria Beckham និងក្រុមគ្រួសារ
Victoria Beckham និងក្រុមគ្រួសារ
Harper Beckham ជាមួយរ៉ូបដែលគេរិះគន់
Harper Beckham ជាមួយរ៉ូបដែលគេរិះគន់
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T