ឈប់ចំណាយពេលសាកថ្មយូរទៀតទៅ! មកប្រើ OPPO Watch សាកថ្មលឿនជាងគេ ដោយគ្រាន់តែចំណាយពេលត្រឹមតែ ៧៥នាទីសាកថ្មពេញ ១០០%

//s9.kh1.co/15/15ea760b4d052bf62c45b9d13cd5ec2bae4bb783.jpg
បច្ចេកវិទ្យា

 ២៥-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ទាំងកាមេរ៉ាមុខ កាមេរ៉ាក្រោយ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត កម្លាំងល្បឿន ពិសេសគឺបច្ចេកវិទ្យាសាកថ្មលឿន ដោយមិនចាំបាច់ចំណាយពេលវេលាយូរ និងជាតម្រូវការដ៏ចំបាច់បំផុតសម្រាប់មនុស្សសម័យថ្មី សម័យបច្ចេកវិទ្យាទំនើប។

ភ្នំពេញ៖ បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃ ទាំងកាមេរ៉ាមុខ កាមេរ៉ាក្រោយ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត កម្លាំងល្បឿន ពិសេសគឺបច្ចេកវិទ្យាសាកថ្មលឿន ដោយមិនចាំបាច់ចំណាយពេលវេលាយូរ  និងជាតម្រូវការដ៏ចំបាច់បំផុតសម្រាប់មនុស្សសម័យថ្មី សម័យបច្ចេកវិទ្យាទំនើប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ពីមុនៗមកមានតែ Smart Phone ទំនើបៗតែប៉ុណ្ណោះ ដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ប៉ុន្តែពេលនេះ អ្វីដែលនឹកស្មានមិនដល់ គឺថាសូម្បីតែ OPPO Watch ដែលជានាឡិកាវៃឆ្លាត និងជាផលិតផលថ្មីរបស់ក្រុមហ៊ុន OPPO គឺបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនជាងគេនៅលើពិភពលោក ហើយក៏មិនទាន់ឃើញមាន Smart Watch ដទៃទៀតបានបំពាក់មកជាមួយមុខងារនេះដែរ។ នេះជាហេតុដែលធ្វើឲ្យអ្នកដែលកំពុងប្រើ Smart Watch ជាច្រើនតែងតែត្អូញត្អែរមិនឈប់មិនឈរ ពីបញ្ហានាឡិកាឆាប់អស់ថ្ម សាកមួយថ្ងៃប្រើបានមួយថ្ងៃ ហើយគ្រប់ពេលសាកម្តងៗគឺត្រូវចំណាយពេលយូរ ពិតជាធុញទ្រាន់ខ្លាំងមែនទែនចំពោះបញ្ហានេះ។

OPPO Watch
OPPO Watch

ដូច្នេះហើយទើបក្រុមហ៊ុន OPPO ជាក្រុមហ៊ុនស្មាតហ្វូនល្បីឈានមុខទូទាំងទ្វីបអាស៊ី បានរិះរកបញ្ចេញនូវ OPPO Watch នេះឡើង ដើម្បីជាការបំពេញចិត្ត និងជាតម្រូវការរបស់អតិថិជនគ្រប់ទិសទី ដែលតែងតែស្រលាញ់ក្រុមហ៊ុន OPPO និងគាំទ្ររាល់ផលិតផល OPPO ទាំងអស់។ ហើយអ្វីដែលធ្វើឲ្យនាឡិកានេះទទួលបានការគាំទ្រ និងល្បីរន្ទឺខ្លាំង គឺព្រោះតែ OPPO Watch មានបច្ចេកវិទ្យា Watch VOOC Flash Charge សាកថ្មល្បឿនលឿនជាងគេក្នុងពិភពលោក មិនចាំបាច់ចំណាយពេលយូរ ហើយអាចនិយាយបានថាគ្មាន Smart Watch ណាប្រៀបបានឡើយ។

OPPO Watch
OPPO Watch

រីឯថាមពលនាឡិកានេះ គឺអាចដំណើការប្រើប្រាស់បានរហូតដល់ទៅ ៣៦ម៉ោងឯណោះ ដោយគ្រាន់តែចំណាយពេលត្រឹមតែ ១៥នាទីតែប៉ុណ្ណោះ ថ្មអាចឡើងដល់ ៤៦% ហើយចំណាយពេល ៧៥នាទីសាកថ្មបានពេញ ១០០% តែម្តង។

លើសពីនេះទៅទៀត OPPO Watch បំពាក់មកជាមួយនឹងបន្ទះឈីបភ្លោះ Qualcomm Snapdragon 3100 និង Ambiq Macro Apollo 3។ មិនតែប៉ុណ្ណោះ នៅក្នុង Super power Mode វិញគឺអាចរក្សាទុកនូវទិន្នន័យផ្សេងៗសរុបដល់ទៅ ២១ថ្ងៃឯណ្ណោះ៕
សាក ១៥នាទី បានថ្ម ៤៦% សាក ៧៥នាទីបានថ្ម ១០០% គឺមានតែ OPPO Watch តែប៉ុណ្ណោះ !

OPPO Watch
OPPO Watch
OPPO Watch
OPPO Watch
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T