កង្កែបខ្មោចដែលបាត់វត្តមានជាង៨០ឆ្នាំមកហើយ ត្រូវបានគេរកឃើញសាជាថ្មី

//s9.kh1.co/d0/d0366878e950274e7f168b1e911c0f1065dabd61.jpg
បច្ចេកវិទ្យា

 ២៥-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទន្ទឹមនឹងនេះ ការការពារជម្រករបស់វាគឺវិធីសាស្ត្រមួយផងដែរ។

ឈីលី៖ ក្រុមអ្នកវិទ្យាសាស្ត្រឈីលីបានរកឃើញកង្កែបមួយប្រភេទ ដែលត្រូវបានគេប្រទះឃើញកាលពីជាង៨០ឆ្នាំមុន ដែលជំរុញឲ្យមានការអំពាវនាវដល់ការអភិរក្សទីជម្រករបស់វា នៅវាលខ្សាច់ឈីលីដែលនៅឆ្ងាយ។ ក្រុមអ្នកវិទ្យាសាស្ត្របានជួយផ្លាស់ទីលំនៅរបស់កង្កែប Hall's water frog ដែលត្រូវបានគេដាក់ឈ្មោះតាមអ្នកស្រាវជ្រាវអាមេរិក លោក Frank Gregory Hall ដែលបានរកឃើញកង្កែបប្រភេទនេះ ក្នុងឆ្នាំ១៩៣៥ ក្នុងតំបន់ទឹកពុះលើវាលខ្សាច់ Atacama។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កង្កែប Hall's water frog
កង្កែប Hall's water frog

ក្រុមអ្នកវិទ្យាសាស្ត្របានប្រាប់អ្នកយកព័ត៌មានរ៉យទ័រថា ការរកឃើញនេះបានជំរុញឲ្យមានការបញ្ជាក់ជាបន្ទាន់ថា ប្រភេទសត្វខ្មោចនេះគឺពិតជាពូជសត្វ ដែលធ្លាប់ត្រូវបានគេរកឃើញជាច្រើនទសវត្សរ៍កន្លងមកហើយ។ ការរកឃើញសាជាថ្មីនេះក៏ត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Zootaxa នៅក្នុងឆ្នាំនេះផងដែរ។

តំបន់ទឹកពុះលើវាលខ្សាច់ Atacama
តំបន់ទឹកពុះលើវាលខ្សាច់ Atacama

ក្រុមអ្នកស្រាវជ្រាវនៅតែបន្តធ្វើការងារ ដើម្បីបង្កើតទំនាក់ទំនងថ្នាក់កង្កែបទៅនឹងប្រភេទពូជផ្សេងទៀត ដែលត្រូវបានរកឃើញនៅក្នុងតំបន់ ដើម្បីកំណត់ថា តើវាខុសគ្នាយ៉ាងដូចម្ដេច តើពួកវាពិតជាកម្រយ៉ាងណា និងតើពួកវាជាប្រភេទពូជអ្វី។ ទន្ទឹមនឹងនេះ ការការពារជម្រករបស់វាគឺវិធីសាស្ត្រមួយផងដែរ។

ការជីកយករ៉ែ ការអភិវឌ្ឍវិស័យទេសចរណ៍ និងការពង្រីកទីក្រុងនានា នៅភាគខាងជើងប្រទេសឈីលី ដែលជាតំបន់ផ្នែកឧស្សាហកម្មទង់ដែងធំជាងគេបំផុតរបស់ពិភពលោក សុទ្ធតែជាការប្រកួតប្រជែងគ្នាដណ្ដើមទឹកដី ជាមួយប្រភេទថលជលិកសត្វដ៏តូចនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T