លេងសើចម៉េចបាន ផ្ទះរបស់ Apaporn ឡូយកប់ម្លឹងៗ

//s9.kh1.co/82/82bfcdd5f874d47401fbe29b24c886e5be22013b.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទោះជាមានវ័យកាន់តែជ្រេរ តែជីវិតរបស់តារាសម្ដែងស្រី Hi Apaporn កាន់តែមានភាពស៊ីវីល័យ ខណៈដែលបានបង្ហាញពីផ្ទះថ្មីស្រឡាង ថែមទាំងមានភាពប្រណីតខ្លាំង ទៀតផង

ថៃ៖​ បច្ចុប្បន្ននេះ តារាសម្ដែងស្រីល្បីឈ្មោះ Hi Apaporn នៅតែទទួលបានប្រជាប្រិយភាព ពីទស្សនិកជនជាច្រើន ជាមួយនឹងសមត្ថភាពដ៏ល្អនៅក្នុងការងារសិល្បៈរបស់នាង ដែលអាចធ្វើឲ្យតារាស្រីរូបនេះ ទទួលបានចំណូលយ៉ាងច្រើន ថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះដែរ តារាស្រីរូបនេះបានបង្កភាពភ្ញាក់ផ្អើលដល់មហាជនជាច្រើន បន្ទាប់ពីនាង បានបើកបង្ហាញរូបភាព ពីទិដ្ឋភាពនៅក្នុងផ្ទះថ្មីរបស់នាង ដែលការរៀបចំ និងតុបតែង កំពុងតែជិតរួចរាល់ទៅហើយ។

ជាក់ស្ដែង ផ្ទះរបស់នាង គឺពិតជាមានភាពប្រណីត និងទាន់សម័យខ្លាំង ដែលផ្នែកខាងក្នុង បានតុបតែងយ៉ាងស្រស់ស្អាត និងឆើតឆាយ ទាំងការរចនាពណ៌ជញ្ជាំង ដើម្បីឲ្យមើលទៅមានភាពស្រស់ស្រាយត្រជាក់ភ្នែក ជាពិសេស ថែមទាំងមានការរៀបចំ ជាមួយនឹងរបស់របរប្រើប្រាស់ទំនើប ដូចជា សាឡុង វាំងនន ភ្លើងចង្កៀង ដែលធ្វើសោភ័ណភាពក្នុងផ្ទះរបស់នាងទាំងមូល កាន់តែមានភាពប្រណីតឡើង។ 

យ៉ាងណាមិញ តាមរយៈរូបភាពពីទិដ្ឋភាពនៅក្នុងផ្ទះរបស់នាង ក៏មានមិត្តភក្តិប្រុសស្រី នៅក្នុងសិល្បៈកម្សាន្ត ព្រមទាំងអ្នកគាំទ្រ សុទ្ធតែបង្ហាញពីគំនិតដូចៗគ្នា ដែលបានលើកឡើងថា ផ្ទះរបស់ Hi Apaporn ​គឺពិតជាស្រស់ស្អាតខ្លាំង គួរឲ្យចង់រស់នៅ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Hi Apaporn
Hi Apaporn
Hi Apaporn
Hi Apaporn
Hi Apaporn
Hi Apaporn
Hi Apaporn
Hi Apaporn
ទិដ្ឋភាពក្នុងផ្ទះ របស់ Hi Apaporn
ទិដ្ឋភាពក្នុងផ្ទះ របស់ Hi Apaporn
ទិដ្ឋភាពក្នុងផ្ទះ របស់ Hi Apaporn
ទិដ្ឋភាពក្នុងផ្ទះ របស់ Hi Apaporn
ទិដ្ឋភាពក្នុងផ្ទះ របស់ Hi Apaporn
ទិដ្ឋភាពក្នុងផ្ទះ របស់ Hi Apaporn
ទិដ្ឋភាពក្នុងផ្ទះ របស់ Hi Apaporn
ទិដ្ឋភាពក្នុងផ្ទះ របស់ Hi Apaporn
ទិដ្ឋភាពក្នុងផ្ទះ របស់ Hi Apaporn
ទិដ្ឋភាពក្នុងផ្ទះ របស់ Hi Apaporn
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T