លើកនេះ គង់ ចាន់ស្រីមុំ លេងខ្លួនប្លែកសាហាវ ឈ្នះអស់មារសត្រូវ

//s9.kh1.co/3e/3e01026f780acced3ab63a1be281d9f22f88eebd.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាស្រីមួយរូបដែលនិយមលេងខ្លួនខុសប្លែកពីគេ ជាពិសេស មុននេះបន្ដិច នាងបានបង្ហោះរូបធ្វើឲ្យហ្វេនមើលសឹងមិនស្គាល់។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ អ្នកនាង គង់ ចាន់ស្រីមុំ តែងតែមានអ្វីដែលថ្មី ប្លែកបង្ហាញជូនទៅកាន់អ្នកគាំទ្រជានិច្ច តាមរយៈការថតរូបបង្ហោះលើបណ្ដាញសង្គមជាមួយស្ទាយ៍តុបតែងខ្លួនបែបទាន់សម័យ ប្លែកភ្នែកស្ទើរតែរាល់ថ្ងៃ។ រាល់ឈុតសម្លៀកបំពាក់ តារារូបនេះស្លៀកសុទ្ធសឹងតែមានការរចនាឡើងយ៉ាងស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍តែម្ដង មិនតែប៉ុណ្ណោះ​ រូបភាពដែលនាងបានបង្ហោះមានភាពខុសប្លែក មិនជាន់គ្នាមួយឈុតណាឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គ្រប់ឈុតតារារូបនេះបានស្លៀកម្ដងៗ មើលទៅទាក់ទាញ មិនស៊ាំភ្នែកសោះឡើយមិនថា សម្លៀកបំពាក់ ម៉ូតសក់ និងការផាត់មុខ។ ម្យ៉ាងវិញទៀត ក្រៅពីពូកែរៀបចំខ្លួន តារាស្រីកូនមួយរូបនេះ ក៏មានសម្រស់មិនណយប៉ុន្មានឡើយ ថែមទាំងមានរូបរាងតូចច្រឡឹង ស្បែកសភ្លឺថ្លាស្រស់ស្អាតខ្លាំងតែម្ដង បើទោះបីមានវ័យកាន់តែជ្រេបន្តិចមែន ហើយគ្រប់ពេលនាងបង្ហោះរូបម្ដងៗទទួលបានការសរសើរពីហ្វេនៗស្ទើរគ្រប់គ្នា។

ជាកស្ដែង មុននេះបន្តិច អ្នកនាង គង់ ចាន់ស្រីមុំ បានផុសរូបភាពថ្មី ធ្វើឲ្យហ្វេនមើលសឹងមិនស្គាល់បន្ទាប់ពីផាត់មុខបែបស៊ិចស៊ី ពាក់សក់ខ្លីពណ៌បែតងខ្ចីបែបអ៉ឺរ៉ុបយ៉ាងដូច្នេះ ហើយរូបថ្មីប៉ុន្មានសន្លឹកនេះ នាងបានបង្ហាញនូវទឹកមុខយ៉ាងមាំដូចតុក្កតាអីញ្ចឹងដែរ។ ក្នុងនោះដែរ ទស្សនិកជនធ្លាប់តែបានឃើញ អ្នកម៉ាក់សម័យថ្មីរូបនេះ លេងខ្លួនបែបឃ្យូតៗ ស៊ីវិស័យ តែពេលនាងលេងខ្លួនកាចៗបែបនេះពិតជាប្លែក និងមិនអាចឲ្យហ្វេនៗកូពីស្ទាយ៍ដូចបានឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖​

អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T