៤​យ៉ាង​ ដែល​អ្នកគួរ​​ធ្វើ​ក្រោយក្រោក​ពីគេង​ ដើម្បីទទួល​បាន​អារម្មណ៍ស្រស់ស្រាយពេញ​មួយថ្ងៃ

//s9.kh1.co/8b/8b5691248e36be0a13cdb6945b37af0a3a40332b.jpg
យល់ដឹង

 ២៥-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

ពេលព្រឹក​គឺ​ជា​ពេល ដែលសំខាន់​នៃ​ថ្ងៃ​ថ្មី បើ​សិន​ជា​យើង ​ចាប់​ផ្តើម​ថ្ងៃ​ថ្មីជា​មួយ​នឹង​ អារម្មណ៍ស្រស់ស្រាយ ​វាក៏​ជួយ​យើង​ឲ្យ​សម្រេច​ការ​ងារបាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ផងដែរ​។

សុខភាព​៖ ការ​ភ្ញាក់​ពីគេង ​ជាមួយ​អារម្មណ៍ស្រស់ស្រាយ​ ​គឺ​ជា​រឿង​ដែលល្អ​ខ្លាំង​បំផុត  សម្រាប់​មនុស្ស​គ្រប់​រូប​ ក្នុងការ​ចាប់​ផ្តើម​ថ្ងៃ​ថ្មី ជាមួយការ​ត្រៀម​ខ្លួន ​ក្នុងការ​ដោះស្រាយ​ភារិកិច្ច ​ឬកិច្ចការ​​ទៅដោយល្អ និង​​រលូនបាន​ពេញ​មួយ​ថ្ងៃ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនឹង​មិន​អាច​ សម្រេច​ការងារ​បាន ​ទៅដោយល្អ​នោះ​ទេ ​ប្រសិន​បើ​អ្នកចាប់ផ្តើម ​មាន​អារម្មណ៍​មិនល្អ ​នៅពេលព្រឹក​ ហើយ​អ្នកក៏​នឹង ​នៅ​តែ​បន្ត​អារម្មណ៍មិនល្អនោះ ​ពេញ​មួយ​ថ្ងៃ​។ ចំណែក​លទ្ធផល​ការងារ និងការសិក្សា​របស់​អ្នក ក៏នឹង​មិនទទួល​បាន​លទ្ធផល និង​ប្រសិទ្ធភាព​ខ្ពស់​ ទៅ​តាម​នោះដែរ​។

មានមនុស្ស​មួយ​ចំនួន​ តែង​លើកឡើង​ថា ​ពួកគេនៅតែ​មាន​អារម្មណ៍​ថា​ ងងុយ​ដេកហើយ ​អស់កម្លាំង​ដដែល។​ ​បើ​ទោះបីជា​ពួកគេ​ ទើប​តែ​ងើប​ពីដំណេក​ នៅពេលព្រឹកក៏ដោយ​។ ហើយ​ពួកគេ​នៅតែ ​មានអារម្មណ៍​ថា ​ហត់នឿយខ្លាំង ​និង​មិនចង់​ក្រោក ពីគេ​ងទាល់តែសោះ​។ ដូច្នេះ ថ្ងៃនេះ​ នឹង​ណែនាំនៅវិធីសាស្ត្រមួយចំនួន ​ដែល​អាចជួយឲ្យ អ្នកភ្ញាក់ពីគេង​ ជាមួយអារម្មណ៍​ស្រស់ស្រាយ ​បាន​ពេញ​មួយ​ថ្ងៃ​។

សូម​សាកល្បង​ជាមួយវិធីទាំង​នេះដើម្បី​ទទួល​បាន​លទ្ធផល៖

១. ផ្លាស់​ប្តូរពូកគេង​

ផ្លាស់​ប្តូរពូកគេង​
ផ្លាស់​ប្តូរពូកគេង​

ចាប់​ផ្តើម​ថ្ងៃ​ថ្មី ​ជាមួយ​ការ​គេង ​ជា​មួយ​ពូក ដែល​មានគុណភាព​ល្អ​ និង​ការ​រៀប​ចំបន្ទប់ ​ឲ្យមានរបៀប​រៀបរយ។​ ថ្វី​ត្បិត ​មនុស្ស​ភាគច្រើន​ យល់​ថា​វា​ជា​រឿង​តូច​តាច ​ប៉ុន្តែ​ការពិត ​ប្រសិនបើ​យើង​បាន​គេង​ នៅលើពូកដែលល្អ នោះ​នៅពេល​ព្រឹកភ្ញាក់ឡើង ​អាច​ជួយ​ឲ្យ​យើង ​មាន​អារម្មណ៍ថា ស្រស់ស្រាយ​ជាង​មុន​។ មិនតែប៉ុណ្ណោះ ​វា​ក៏​ធ្វើ​ឲ្យយើង​មាន​អារម្មណ៍ ​ធូរស្រាល ចំណែកខួរក្បាល​របស់​យើង ក៏​ត្រៀម​រួច​រាល់ ​ក្នុង​ការ​ចាប់​ផ្តើម ​នៅថ្ងៃ​ថ្មី​ដែល​ស្រស់​ស្រាយ ​បែបនេះ​ជាមួយគ្នា​ដែរ​។ មិន​ជឿ​មែនទេ? អាច​សាកល្ប​ដោយខ្លួន​ឯងបាន​។

២. ទទួលទានទឹក

ទទួលទានទឹក
ទទួលទានទឹក

នៅពេលដែល​យើង​ គេង​គឺ​រាងកាយ​យើង ​មិន​ទទួល​បាន​ នៅ​ជាតិ​ទឹកគ្រប់​គ្រាន់នោះទេ​។ ជាពិសេស មនុស្ស​ស្រី​ ដែល​គេង ​ក្នុងបន្ទប់មាន​ប្រើ​ម៉ាស៊ីន​ត្រជាក់​ ឬក៏​ដាក់​កង្ហារ ​ពេញ​មួយ​យប់។ ដូច្នេះ​ រាង​កាយ​របស់​យើង ​គឺ​ត្រូវ​បាន​បាត់​បង់​ជាតិទឹក និង​ធ្វើ​ឲ្យ​រាង​កាយ​យើង ​ស្ងួត​ខ្លាំង។ ដូច្នេះ បន្ទាប់ពីភ្ញាក់ពីគេង ទទួលទានទឹក ដើម្បីទូទាត់សង ការបាត់​បង់​ជាតិទឹក​ ពេញមួយយប់ ក៏អាចជួយធ្វើឱ្យ រាងកាយរបស់អ្នក ស្រស់ស្រាយផងដែរ។ ម៉្យាងទៀត ទឹកក៏ជួយបញ្ចេញ កាកសំណល់និងធ្វើឱ្យ ប្រព័ន្ធរំលាយអាហារ ពេលព្រឹករបស់យើង កាន់តែប្រសើរផងដែរ។

៣. ធ្វើលំហាត់​ប្រាណ

 ធ្វើលំហាត់​ប្រាណ
 ធ្វើលំហាត់​ប្រាណ

វាគ្រប់គ្រាន់ ​ក្នុងការចំណាយ​៥ទៅ​១០នាទី អ្នកមិន​ចាំ​បាច់​ ចំណាយ​ពេល​ច្រើន​ពេក​នោះ។ អ្នកអាច​ធ្វើ​លំហាត់ប្រាណ​ ពុត​ខ្លួន​ធម្មតាៗ នៅពេលព្រឹក ពួកយើង​មិន​ចាំ​បាច់​ផ្តោតខ្លាំង ​លើការ​ដុច​ជាតិ​ខ្លាញ់​នោះទេ​។ ការធ្វើ​លំហាត់​ប្រាណ នៅពេលព្រឹកគឺ​គ្រាន់តែ​ជាការ ​ដាស់​រាងកាយ​យើង ​ដោយ​ការ​ម៉ាស្សា ​ដើម្បី​រួច​រាល់ ​សម្រាប់​ការទទួល​យក​ថ្ងៃ​ថ្មី​ ជា​មួយ​ភាពស្រស់ស្រាយ។ ព្យាយាម​ធ្វើ​លំហាត់​ប្រាណ ​ធម្មតាៗដើម្បី​ជួយ​​ឲ្យរាងកាយ​យើង​ សម្រួល​សរសៃ​បានល្អ​ នឹង​មាន​អារម្មណ៍ស្រស់ស្រាយ ​បាន​ពេញ​មួយ​ថ្ងៃ​។  ​

៤​. ទទួលទាន​អាហារ​ពេលព្រឹក​

ទទួលទាន​អាហារ​ពេលព្រឹក​
ទទួលទាន​អាហារ​ពេលព្រឹក​

អាហារពេលព្រឹក ​គឺពិត​ជា​អាហារ​ដែល​សំខាន់ ​ជាងគេ​បំផុត ក្នុងចំណោម​មនុស្ស​ជា​ច្រើន។ ការ​ដែលទទួលទាន ​អាហារ​ពេល​ព្រឹក ​គឺ​ជា​រឿង​មួយ​ដែល ​អ្នកមិនគួរ​រំលង​នោះទេ​។ សម្រាប់​មនុស្ស​ភាគច្រើន ​នៅរាល់ព្រឹក​គឺ​តែង​ជា​ម៉ោង​ ដែល​ប្រញាប់​សម្រាប់​ចេញ ​ទៅធ្វើ​ការ​និង ​រៀន​សូត្រ​ជាដើម​ ដែ​លជា​ហេតុ ធ្វើ​ឲ្យពួកគេ​បង្ខំ​ចិត្ត ​បំភ្លេច​អាហារ​ពេលព្រឹក​ចោល។ ដូច្នេះ​អ្នក​គួរ​តែ​ងើប ​ឲ្យ​បានលឿន​បន្តិច នៅពេលព្រឹក ​ដើម្បីអាច​មាន​ពេលទទួល​ទាន ​អាហារ​ពេលព្រឹក​បានស្រួល។ នៅពេល​ដែលរាងកាយ​ និងខួរ​ក្បាល ​ត្រូវ​បាន​ចិញ្ចឹម​ដោយ​អាហារ ដែលជួយ​ឲ្យ​​មាន​សុខភាពល្អ​ និងត្រឹម​ត្រូវ នោះយើង​នឹង​មាន​អារម្មណ៍ ​ស្រស់ស្រាយ និង​បង្កើន​ថាម​ពល ​ពេញ​មួយ​ថ្ងៃផងដែរ​​៕

ប្រភព៖ Sanook, Sleepadvisor

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T