Bluetronics នឹងបើកពង្រីកជំនួញរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា គម្រោងផ្ដល់សេវាកម្មឲ្យប្រជាជនកាន់តែច្រើនជាងមុន

//s9.kh1.co/04/04419a066e7456129f102b303b997ca1729f5a64.jpg
សង្គម

 ២៥-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រភេទអាជីវកម្មលក់រាយ ដែលមានគម្រោងបើកដំណើរឲ្យបាន ៥០សាខានៅមុនបំណាច់ឆ្នាំនេះ និងក្លាយជាអាវជីកម្មលក់រាយគ្រឿងអេឡិចត្រូនិក ដែលធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ សហព័ន្ធ Mobile World Group (Hose: MWG) ដែល​ជា​ក្រុមហ៊ុន​ស្ថិត​ក្នុង​លំដាប់​ក្រុម​ហ៊ុន​លក់​រាយធំ​ជាង​គេទាំង​១០០​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​​ធ្វើ​ការប្រកាសកម្មវិធី​អបអរ​ការ​បើក​សម្ពោធ​បាន​ចំនួន ២០​សាខា Bluetronics នៅ​ក្នុង​រាជធានី​ភ្នំពេញ ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ក្នុង​គម្រោង​ពង្រីក​បណ្ដាញ​របស់​ខ្លួន​ឲ្យ​ពេញ​ផ្ទៃ​ប្រទេស។ ឈាន​ជើង​ចូល ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ ២០១៧ អាជីវកម្មលក់រាយមួយនេះមិនដែលបន្ថយការតាំងចិត្តក្នុងការបំពេញតម្រូវការក្នុងស្រុកមួយនេះឡើយ។ ឈ្មោះ​ដំបូង​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ហៅ​ថា BigPhone ដែលមាន​លក់​ទូរស័ព្ទ ថេបប្លេត និង​គ្រឿង​បន្លាស់​ផ្សេង​ៗ។ យ៉ាងណាក៏ដោយ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ផ្លាស់​ប្ដូរ ដោយ​ឃើញ​ពី​សក្ដានុពល​នៃ​ហាង Bluetronics ដែល​មាន​រួម​បញ្ចូល​ការ​លក់​ដូច​ជា បរិក្ខា​អេឡិចត្រូនិក ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកខោអាវ ល. និង​ទូរស័ព្ទក៏ត្រូវបាន​រួម​បញ្ចូល​ក្នុង​ហាង​តែ​មួយ។ ទម្រង់សមាហរន្តកម្ម ដែលមានទំហំ​ហាង​ធំ​ជាង​មុន ដែល​អាច​ផ្ដល់​ឲ្យ​អតិថិជន​​មានជម្រើស​ច្រើន​ជាង​មុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្ពោធហាង Bluetronics សាខាទី២០
សម្ពោធហាង Bluetronics សាខាទី២០

ទន្ទឹម​នឹង​ការ​ពង្រីក​ទំហំ​ហាង​ធំ​ជាង​មុន រាល់​សាខា Bluetronics គឺត្រូវ​បាន​តុបតែង​ផលិតផល​​ដោយ​ផ្នែក​ផ្សេង​ៗ​គ្នាទៅតាមក្រុមនៃផលិតផល ដែល​ធ្វើ​ឲ្យ​អតិថិជន​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​យក​នូវជម្រើសដែល​ត្រូវ​ចិត្ត ​ចំណាយ​ពេល​និង​កម្លាំង​តិច។ ក្រុមហ៊ុនក៏បានផ្តល់ជូននូវសេវាកម្មក្រោយពីការលក់ ដោយធ្វើការដឹកជញ្ជូន និងតម្លើងមិនគិតថ្លៃ ដែលជាសកម្មភាពអាជីវកម្មដំបូងបំផុតនៅលើទីផ្សារ។

ប្រសាសន៍​លោក Doan Van Hieu Em នាយក​ប្រតិបត្តិ​នៃ​សហព័ន្ធ Mobile World បានឲ្យដឹងថា៖

ទោះបីជាក្នុងកំឡុងនៃការរីករាលដាលនៃជំងឺ Covid 19 Bluetronics នៅតែបន្តដំណើរអាជីវកម្មយ៉ាងរហ័ស ដែលធ្វើមានការភ្ញាក់ផ្អើលដល់ដៃគូរអាជីវកម្ម និងអ្នកប្រើប្រាស់មានការពេញចិត្តជាក្រៃលែង។ ក្រោយ​ពេល​សម្រេច​បាន ២០​សាខា ក្រុមហ៊ុន​បាន​មាន​គម្រោង​ពង្រីកសាខា​របស់​ខ្លួន​ឲ្យ​បាន​ ៥០​សាខា​នៅ​មុន​បំណាច់​ឆ្នាំ ដើម្បី​គ្រប​ដណ្ដប់​ទៅបណ្តា​ខេត្ត​ផ្សេង​ៗ​រួម​មាន ខេត្ត​សៀមរាប​​ ខេត្ត​ព្រះសីហនុ ដោយ​មិន​គ្រប​ដណ្ដប់​តែ​រាជធានី​ភ្នំពេញ​នោះ​ឡើយ។ សម្រាប់​ទី​ផ្សារ​ប្រទេស​កម្ពុជា យើងអាច​និយាយ​បាន​ថា ចំនួន​សាខា​របស់​យើង​ខ្ញុំ​គឺ​មាន​ច្រើន​ជាង​គេ ដោយ​អាច​ស្មើ​​នឹង​ចំនួន​អាជីវកម្មលក់រាយដ៏ទៃរួមបញ្ជូលគ្នា។ នៅ​ពេល​ពង្រីក​បាន​គ្រប់​ចំនួន៥០​សាខា Bluetronics នោះមានន័យថាក្រុមហ៊ុននឹង​ទទួល​បាន​៥០​%​នៃ​​ទីផ្សារ​អេឡិចត្រូនិចក្នុង​ប្រទេស​កម្ពុជា។

លោក Doan Van Hieu Em

ការសន្យារបស់អាជីវកម្មលក់រាយរបស់យើងខ្ញុំ គឺជាការវិនិយោគរយៈពេលវែង។ ក្រុមហ៊ុនគឺបានធ្វើការបង់ពន្ធផលិតផល គោរពទៅតាមច្បាប់និងគោលនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។ ពួក​យើង​មាន​ការ​តាំង​ចិត្ត​ផ្ដល់​ជូន​ផលិតផលសុទ្ធ សេវាកម្មដែល​មាន​ស្ដង់​ដា​ខ្ពស់ ក្រៅ​ពី​ភាព​ងាយស្រួល និងការ​យក​ចិត្ត​ទុកដាក់ ទៅ​លើ​បទ​ពិសោធន៍​ទិញ​ទំនិញ​របស់​អតិថិជន ទៅ​ដល់​អ្នក​គ្រប់​គ្នា។ ដើម្បី​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​អោយ​កាន់​តែ​ប្រសើរ Bluetronics ត្រូវ​បាន​បង្កើត​នៅ​ក្នុង​ស្រុក មាន​ន័យ​ថា ក្រុមហ៊ុន​កំពុង​បង្កើត​ឱកាស​ការងារ​ជាច្រើន ទៅ​ដល់​យុវជន​កម្ពុជា។ ​បរិយាកាស​ការងារ​ដែល​ស្មើ​ភាព​ តម្លាភាពក្នុង​ការ​ឡើង​តំណែង​ត្រូវ​បាន​ដាក់​ជា​អទិភាព។ សម្រាប់​ដៃ​គូ​អាជីវកម្ម Bluetronics បាន​ស្វែង​រក​​ការ​បង្កើត ចំណង​មិត្តភាពដ៏​រឹង​មាំ ដើម្បី​ទទួល​បាន​នូវ​សមូហភាព​នៃ​ផលប្រយោជន៍​ របស់​ភាគី​ទាំង​សង​ខាង។ 

លោក Doan Van Hieu Em

លោក​បន្ថែម៖

“ក្នុង​នាម​ជា​អាជីវកម្មលក់​រាយ និង​ជា​ដៃ​គូ​ដែល​អាច​ជឿទុក​ចិត្ត​បានម្នាក់ យើង​ខ្ញុំ​ព្យាយាម​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ផ្ដល់​សេវា​ដែល​ល្អ​បំផុត និង​ចំណង​មិត្ត​ភាព​យូរ​អង្វែង​នៅ​គ្រប់​ទិស​ទី​ដែល​យើង​ទៅ​ដល់។ Bluetronics គឺ​ជា​បទ​ពិសោធន៍​ទី​១ របស់​យើង​ខ្ញុំ​នៅ​ខាង​ក្រៅ​ប្រទេស​វៀតណាម ដូច​នេះ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ជា​ទីផ្សារ​ដ៏​សំខាន់​មួយ។ ភាពជោគជ័យ​ក្នុង​ទីផ្សារ​មួយ​នេះ គឺ​មាន​អត្ថន័យ​ជ្រាលជ្រៅ​បំផុត​សម្រាប់​យើង​ខ្ញុំ​ដើម្បី​គម្រោង​ពង្រីក​ទៅ​ទីផ្សារ​ដែល​មាន​សក្ដានុពល​ផ្សេង​ទៀត។  “ដៃ​គូ​របស់​យើង​ខ្ញុំ​ផ្ដល់​ជំនួយ​ដើម្បី​យើង​ខ្ញុំ​អាច​ពង្រីក​ខ្លួន​នៅ​ទីផ្សារ​​អន្តរជាតិ ហើយ​ពេល​នេះ​យើង​កំពុង​តែ​ស្ថិត​នៅ​លើ​វិថី​ពង្រីក​ខ្លួន​នេះ​ហើយ”

លោក Doan Van Hieu Em
សម្ពោធហាង Bluetronics សាខាទី២០
សម្ពោធហាង Bluetronics សាខាទី២០

សហព័ន្ធ​ពាន់​លាន​​ដុល្លារ​សហរដ្ឋ​អាមេរិក Mobile World Investment Corporation (MWG) ដែល​មាន​ប្រភព​ពី​ប្រទេស​វៀតណាម មាន​ខ្សែ​បណ្ដាញ ៤០០០​សាខា ទូទាំង​ប្រទេស។ ក្រុមហ៊ុន​យើង​ខ្ញុំ​មាន​បុត្រ​សម្ព័ន្ធ​​លក់​រាយ​ជា​ច្រើន​មុខ​រួម​មាន thegioididong, Dienmayxanh, Bachhoaxanh និង​គេហទំព័រ​លក់​អនឡាញ​ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​គេ​សម្រាប់​បុត្រ​សម្ព័ន្ធ​នីមួយៗ។ ជំនួញ​របស់ MWG មាន​យ៉ាង​សម្បូរបែប​ដោយ​រួម​មាន ផលិតផល​អេឡិចត្រូនិក រហូត​ដល់​គ្រឿង​ទេស ផ្ដល់​សេវាកម្ម​ពី​ក្រុង ដល់​តំបន់​ជនបទ។ ក្រុមហ៊ុន​ដែល​មាន​វ័យ​១៦​ឆ្នាំ និង​ត្រូវ​បាន​ដាក់​ចូល​ទីផ្សារ​ភាគហ៊ុនទីក្រុង ហូជីមិញ​នៅ​ក្នុង​ឆ្នាំ ២០១៤ បាន​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ភាគ​ហ៊ុន​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំជាង​គេ​ទាំង​៣០​នៅ​លើ​ទីផ្សារ។ ក្រុមហ៊ុន​បាន​រក​ចំណូល​បាណ​៤.៤​ពាន់​លាន​ដុល្លារ​អាមេរិក និង​ចំណេញ ១៦០លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩។ MWG ក៏​បាន​ឈ្នះ​ពាន​ក្រុមហ៊ុន​ដែល​លូតលាស់​លឿន​បំផុត យោង​តាម World Economic Forum (WEF) និង​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំបំផុតទាំង​១០០​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​។ ក្រុមហ៊ុន​ក៏​ទទួល​បាន​ពាន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ជាច្រើន​ផង​ដែរ។

ហេតុនេះ​ហើយ Bluetronics នៅ​ពេល​នេះ​គឺមាន​តែ​មួយ​គត់ ហើយ​ជំនួស​ឲ្យ​ឈ្មោះ BigPhone កាល​ពី​មុន៕

សម្ពោធហាង Bluetronics សាខាទី២០
សម្ពោធហាង Bluetronics សាខាទី២០
សម្ពោធហាង Bluetronics សាខាទី២០
សម្ពោធហាង Bluetronics សាខាទី២០
សម្ពោធហាង Bluetronics សាខាទី២០
សម្ពោធហាង Bluetronics សាខាទី២០
សម្ពោធហាង Bluetronics សាខាទី២០
សម្ពោធហាង Bluetronics សាខាទី២០
សម្ពោធហាង Bluetronics សាខាទី២០
សម្ពោធហាង Bluetronics សាខាទី២០
សម្ពោធហាង Bluetronics សាខាទី២០
សម្ពោធហាង Bluetronics សាខាទី២០
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T