មេដឹកនាំផ្តាច់ការកូរ៉េខាងជើង សុំទោសចំពោះការបាញ់សម្លាប់មន្ត្រីកូរ៉េខាងត្បូង​ម្នាក់

//s9.kh1.co/5c/5cecf197795f0be4b87272330b142cfc5d4f8de5.png
សង្គម

 ២៥-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ដើម្បីធ្វើការសុំទោសនិងសម្តែងការសោកស្តាយ ចំពោះទង្វើដ៏ខុសឆ្គងដែលបានបញ្ជាឱ្យបាញ់សម្លាប់​ និងដុតកម្ទេចសាកសពមន្រ្តីជលផល​កូរ៉េខាងត្បូងម្នាក់

ព្យុងយ៉ាង៖ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ដើម្បីធ្វើការសុំទោសនិងសម្តែងការសោកស្តាយ ចំពោះទង្វើដ៏ខុសឆ្គងដោយ​បានបញ្ជាឱ្យបាញ់សម្លាប់​ និងដុតកម្ទេចសាកសពមន្រ្តីជលផល​កូរ៉េខាងត្បូងម្នាក់ ដែលព្យាយាមលួចឆ្លងដែន​ចូលប្រទេសកូរ៉េខាងជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរជម្រាបដែរថា ទាហានកូរ៉េខាងជើង បានបាញ់សម្លាប់​មន្រ្តីជលផលកូរ៉េខាងត្បូង​កាលពីដើមសប្តាហ៍នេះ នៅក្បែរតំបន់ខ្សែបន្ទាត់ព្រំដែនទឹករវាងប្រទេសកូរ៉េទាំងពីរ។ ហើយមូលហេតុ​ដែលឈានដល់ការបាញ់សម្លាប់ និងដុតកម្ទេចសាកសពមន្រ្តីជលផល​វ័យ៤៧ឆ្នាំ​រូបនេះ គឺដោយសារលោក គីម ជុងអ៊ុន ​ចង់ទប់ស្កាត់មិនឱ្យមានការ​ចម្លងជំងឺកូវីដ១៩ ចូលមក​កូរ៉េខាងជើង៕

លោក គីម ជុងអ៊ុន
លោក គីម ជុងអ៊ុន
មន្ត្រីកូរ៉េខាងត្បូង ត្រូវបានបាញ់សម្លាប់ នៅក្បែរតំបន់ខ្សែបន្ទាត់ព្រំដែនទឹកមួយ​រវាងប្រទេសកូរ៉េទាំងពីរ
មន្ត្រីកូរ៉េខាងត្បូង ត្រូវបានបាញ់សម្លាប់ នៅក្បែរតំបន់ខ្សែបន្ទាត់ព្រំដែនទឹកមួយ​រវាងប្រទេសកូរ៉េទាំងពីរ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T