អ្នកគង្វាលម្នាក់ យកកូនតោពីរក្បាលទៅចិញ្ចឹម និងឲ្យបៅទឹកដោះសុនខ ក្រោយពីមេពួកវាព្យាយាមសម្លាប់ (មានវីដេអូ)

//s9.kh1.co/fb/fbd0749680df9ab88848dd67fd0fecb4f519f7f6.png
សង្គម

 ២៥-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នារីគង្វាលម្នាក់ មានឈ្មោះថា Sandra មកពីប្រទេសអាល្លឺម៉ង់ បានយកកូនតោចំនួនពីរក្បាលទៅចិញ្ចឹម ក្រោយពីមេរបស់ពួកវាព្យាយាមសម្លាប់។

រុស្សុី៖ នារីគង្វាលម្នាក់ មានឈ្មោះថា Sandra មកពីប្រទេសអាល្លឺម៉ង់ បានយកកូនតោចំនួនពីរក្បាលទៅចិញ្ចឹម ក្រោយពីមេរបស់ពួកវាព្យាយាមសម្លាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Viktor Agafonov ជាអ្នកនាយកនៃឧទ្យានជាតិ White Lion Park ក្នុងទីក្រុង Vladivostok ប្រទេសរុស្សុី បានឲ្យដឹងថា មេតោរបស់កូនតោទាំងពីរ គឺមិនធ្លាប់មានកូនពីមុនឡើយ ហើយនេះជាលើកទីមួយសម្រាប់វា ដែលត្រូវបំពេញតួនាទីជាម្ដាយ។ តែវាមិនបានមើលថែទាំកូនតោទាំងពីរឲ្យបានល្អទេ ដោយមានពេលខ្លះខាំកូន រហូតដល់កូនមួយក្បាលរបស់វាមានរបួសផងដែរ។

ឃើញដូច្នេះ នាង Sandra បានសម្រេចចិត្តទទួលចិញ្ចឹមកូនតោទាំងពីរក្បាល និងឲ្យបៅទឹកដោះសុនខរបស់នាង ដែលទើបនឹងសម្រាលកូនហើយថ្មីៗ។ 

យ៉ាងណាមិញ ឥឡូវនេះ កូនតោទាំងពីរមិនមានបញ្ហាសុខភាពអ្វីឡើយ ហើយរវាងសុនខ និងកូនតោក៏អាចនៅក្បែរគ្នាយ៉ាងចុះសម្រុង។ ម៉្យាងវិញទៀត កូនតោទាំងពីរក៏អាចបៅទឹកដោះគោ ដោយប្រើដបផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កូនតោ
កូនតោ
កូនតោ
កូនតោ
កូនតោទាំងពីរក្បាល និងមេសុនខ
កូនតោទាំងពីរក្បាល និងមេសុនខ
កូនតោទាំងពីរក្បាល និងមេសុនខ
កូនតោទាំងពីរក្បាល និងមេសុនខ
កូនតោទាំងពីរក្បាល
កូនតោទាំងពីរក្បាល
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T