រូបកាត់ត មុខកូនZayn និងGigi កំពុងល្បី ម៉ាក់ប៉ាស្អាតៗប៉ុណ្ណឹងហើយ ចុះទម្រាំកូន

//s9.kh1.co/6c/6cf6800fa22e6e9aafac9dff57f2c5e7f07b9bf7.png
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការព្យាករណ៍ទស្សន៍ទាយ បែបកំប្លែងអំពីភាពស្រស់ស្អាតនៃកូនរបស់ Gigi Hadidត្រូវបានចែករំលែកនិងពិភាក្សាដោយអ្នកគាំទ្រយ៉ាងរំភើប។

បរទេស៖ គូស្នេហ៍តារាម៉ូដែលរវាង តារាចម្រៀង Zayn Malik  និង Gigi Hadid  ទើបតែបានចែករំលែកព័ត៌មានរំភើបចុងក្រោយរបស់ពួកគេ ក៏ដូចជាក្រុមគ្រួសារទាំងមូល នៅពេលដែលពួកគេប្រកាសពីការកំណើតកូនដំបូងកាលពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ដោយបច្ចុប្បន្ននេះ តារាដែលមានប្រជាប្រិយភាពទាំងពីរ មិនទាន់បានបង្ហាញ ឬក៏ចែករំលែករូបភាព ក៏ដូចជា ពីព័ត៌មានបន្ថែមអំពីមុខមាត់របស់ទារិកា របស់គូស្នេហ៍ ដ៏ស្រស់សង្ហានិងស្រស់ស្អាត ទាំងពីរូបនេះនៅឡើយទេ នៅលើបណ្តាញអ៊ីនធើណែត។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានក្រុមអ្នកគាំទ្រ របស់អ្នកទាំងពីរមួយចំនួន បានយករូបទម្រង់មុខរបស់គូស្នេហ៍នេះ ទៅកាត់តដាក់បញ្ចូលគ្នា ទៅជាមនុស្សវ័យជំទង់ ព្រមទាំងបានបង្ហោះ នៅលើបណ្ដាញសង្គម ដែលបានសន្មត់ថានេះឬ​ ជាមុខមាត់ដ៏ស្រស់ស្អាត និងសង្ហារបស់គូស្នេហ៍មួយគូនេះ នៅពេលដែលកូនរបស់ពួកគេធំពេញវ័យ?

នៅក្នុងរូបភាពដែលបានទស្សន៍ទាយទុកមុននោះ បើជាទម្រង់មុខកូនប្រុស ប្រាកដជាមានភ្នែកពណ៌ខៀវភ្លឺច្បាស់អមជាមួយចិញ្ចើមក្រាស់ដែលកាត់ទៅរកម្តាយ និងសម្រស់ស៊ិចស៊ីមិនចេះរីងស្ងួតដែលកាត់ទៅឪពុក។

ខណៈទម្រង់មុខបើសិនជាកូនស្រីវិញ គេអាចសន្មត់ថា មានភ្នែកពណ៌ត្នោត ជាមួយរោមភ្នែកក្រាស់ដែលរសនិយមរបស់ឪពុក អមជាមួយទម្រង់អក្សរ V ដែលកាន់ទៅរកម្តាយ៕

សូមទស្សនារូបខាងក្រោម៖

Zayn Malik  និង Gigi Hadid
Zayn Malik  និង Gigi Hadid
Zayn Malik  និង Gigi Hadid
Zayn Malik  និង Gigi Hadid
Zayn Malik  និង Gigi Hadid 
Zayn Malik  និង Gigi Hadid 
Zayn Malik  និង Gigi Hadid 
Zayn Malik  និង Gigi Hadid 
រូបដែលគេបានកាត់ត
រូបដែលគេបានកាត់ត
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T