មើលឪពុកគេផង! ឪពុក គង់ សុជាតិ វ័យច្រើនហើយ នៅតែលេងខ្លួនស្ទាវយ៉ាងសង្ហា

//s9.kh1.co/c5/c5b1f7e9c91bfadd6959f8cdd4d5f32a5bd9728e.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ឃើញតែអ្នកនាង គង់ សុជាតិនៅក្មេងស្រស់ស្អាត តែបើងាកទៅមើលឪពុកនាងវិញ រឹតតែក្មេង ហើយលេងខ្លួនមិនចាញ់ស្ទាវប៉ុន្មានឡើយ។

ភ្នំពេញ៖ ពិធីការិនីជើងចាស់ដ៏ឆ្នើម មានភាពភាពប៉ិនប្រសព្វ និងវោហារស័ព្ទចាក់ទឹកមិនលេច អ្នកនាង គង់ សុជាតិ ទោះបីចូលសិល្បៈយូរឆ្នាំ តែតារារូបនេះ នៅអាចរក្សានៅប្រជាប្រិយភាព មិនឲ្យស្រុតចុះនោះឡើយ ហើយរឹតតែមានការគាំទ្រច្រើនពីមហាជន ហ្វេនថែមទៀតផងដែរ។ បើនិយាយដល់រឿងការងារសិល្បៈវិញ ពីមួយឆ្នាំទៅមួយឆ្នាំ ពិធីការិនីរូបនេះ មានការងារច្រើន សឹងតែគ្មានពេលទំនេរតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកមកមើលរូបសម្ផស្សតារាស្រីរូបនេះវិញ ទោះបីមានកូន ហើយវ័យកាន់តែជ្រេ តែនាងនៅតែមានរូបសម្រស់ស្រស់ស្អាតផូរផង់ មានស្បែកតឹងណែន ចំណែករូបរាងវិញនៅតែស្រឡូនស្អាតគួរឲ្យទាក់ទាញដដែល។ មិនត្រឹមតែប៉ុណ្ណោះ គ្រប់ពេលដែលតារារូបនេះ តុបតែងខ្លួនម្ដងៗ ធ្វើឲ្យហ្វេនៗជាច្រើនចាប់ភ្លឹក លង់និងសម្រស់នាងគ្រប់ពេល ដោយស្ទាយ៍រៀបចំខ្លួន គឺមានភាពលេចធ្លោ ឆើតឆាយបែបទាន់សម័យតែម្ដង។ 

ជាក់ស្ដែង ទស្សនិកជន និងអ្នកគាំទ្រអ្នកនាង គង់ សុជាតិ ផ្ទាល់ធ្លាប់តែឃើញមុខមាត់ និងសម្រស់តារារូបនេះ តែបើក្រឡេកទៅមើលរូបសម្បត្តិលោកឪពុកនាងវិញក៏មិនណយប៉ុន្មានឡើយ ជាពិសេសថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបជាគូជាមួយឪពុកលើគណនី Intagram របស់ខ្លួន ធ្វើឲ្យហ្វេនមើលសឹងថាជាបងប្រុសនាងថែមទៀតផង។ ដោយឪពុកពិធីការិនីរូបនេះ នៅតែមានរូបសង្ហា ក្មេងជាងវ័យ ចំណែកការស្លៀកពាក់រឹតតែស្ទាវឲ្យចាញ់ក្មេងៗ និងចៅៗប៉ុន្មានឡើយ។ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមជាច្រើនបានឃើញរូបភាពថ្មិ អ្នកនាង គង់​ សុជាត់ិ និងឪពុករួចមក ពួកកេបានពោលពាក្យសរសើរសម្រស់ឪពុកកូនអ្នកទាំងពីរគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកនាង គង់ សុជាតិ 
  អ្នកនាង គង់ សុជាតិ 
  អ្នកនាង គង់ សុជាតិ 
  អ្នកនាង គង់ សុជាតិ 
  អ្នកនាង គង់ សុជាតិ 
  អ្នកនាង គង់ សុជាតិ 
  អ្នកនាង គង់ សុជាតិ 
  អ្នកនាង គង់ សុជាតិ 
  អ្នកនាង គង់ សុជាតិ 
  អ្នកនាង គង់ សុជាតិ 
  អ្នកនាង គង់ សុជាតិ  និងឪពុក
  អ្នកនាង គង់ សុជាតិ  និងឪពុក
ឪពុក 

អ្នកនាង គង់ សុជាតិ 
ឪពុក  អ្នកនាង គង់ សុជាតិ 
  អ្នកនាង គង់ សុជាតិ  និងឪពុក
  អ្នកនាង គង់ សុជាតិ និងឪពុក
គង់ សុជាតិ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T