ប្រជាជនជាង៨០ម៉ឺននាក់ ​រងគ្រោះដោយសារទឹកជំនន់នៅស៊ូដង់

//s9.kh1.co/af/af31eb7fab8b0f3c1c84d5244683fd87afc7d201.jpg
សង្គម

 ២៥-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រជាជនជិត ៨៣ម៉ឺននាក់នៅទូទាំងប្រទេសស៊ូដង់ បានរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរអស់រយៈពេលជាច្រើនខែ

ខាទូម៖ អង្គការសហប្រជាជាតិបាន​ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ​ប្រជាជនជិត ៨៣ម៉ឺននាក់នៅទូទាំងប្រទេសស៊ូដង់ បានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារបញ្ហាទឹកជំនន់អស់រយៈពេលជាច្រើនខែ។​ ​ការិយាល័យអង្គការសហប្រជាជាតិ​ដើម្បី​សម្របសម្រួលកិច្ចការមនុស្សធម៌​ប្រចាំប្រទេសស៊ូដង់បានរាយការណ៍ថា ផ្ទះសម្បែងពលរដ្ឋជិត ១៦៦,០០០ខ្នង ត្រូវ​ខូចខាតឬរងការបំផ្លាញទាំងស្រុង ដោយសារតែទឹកជំនន់ដែលបាន​វាយប្រហារមកលើប្រទេស​មួយនេះ ចាប់តាំងពីពាក់កណ្តាលខែកក្កដាកន្លងមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពពីលើអាកាសបង្ហាញពីអគារនិងផ្លូវថ្នល់ ដែលលិចទឹកដោយទឹកជំនន់ ក្នុងប្រទេសស៊ូដង់
ទិដ្ឋភាពពីលើអាកាសបង្ហាញពីអគារនិងផ្លូវថ្នល់ ដែលលិចទឹកដោយទឹកជំនន់ ក្នុងប្រទេសស៊ូដង់

ពលរដ្ឋស៊ូដង់ចំនួន ១២៤នាក់បានស្លាប់ និង ៥៤នាក់ បានរងរបួសដោយសារទឹកជំនន់នេះ។ យោងតាមរបាយការណ៍ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានឱ្យដឹងទៀតថា ជាងពាក់កណ្តាលនៃអ្នកដែលរងផលប៉ះពាល់ដោយទឹកជំនន់គឺស្ថិត​ក្នុងរដ្ឋចំនួន៥ នៃរដ្ឋចំនួន ១៨របស់ស៊ូដង់ ​ដោយក្នុងនោះរួមមាន រដ្ឋ North Darfur, Khartoum, Blue Nile, West Darfur ​និងរដ្ឋ Sennar ។

មនុស្ស១២៤នាក់បានស្លាប់ដោយសារទឹកជំនន់នៅស៊ូដង់
មនុស្ស១២៤នាក់បានស្លាប់ដោយសារទឹកជំនន់នៅស៊ូដង់

គួរជម្រាបដែរថា ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសស៊ូដង់ តែងកើតមានឡើងចាប់​ពីខែមិថុនា ដល់ខែតុលារៀងរាល់ឆ្នាំ។ ហើយ​ស្របពេលប្រទេសកំពុងជួប​វិបត្តិគ្រោះធម្មជាតិនេះ រដ្ឋាភិបាលស៊ូដង់និងអង្គការសហប្រជាជាតិ បានជម្រុញឱ្យប្រជាជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បី​ការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាការពារខ្លួនពីជំងឺរាតត្បាតកូវីដ១៩៕

សម្បែងរាប់ម៉ឺនខ្នងត្រូវរងការបំផ្លិចបំផ្លាញ
សម្បែងរាប់ម៉ឺនខ្នងត្រូវរងការបំផ្លិចបំផ្លាញ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T