ភ្នំពេញៈ ចោរហារយពីរនាក់ បានឆក់ម៉ាស៊ីនថត អ្នកទេសចរបរទេស ដែលកំពុងដើរកម្សាន្ត តាមមាត់ទន្លេម្តុំមុខវាំង ហើយព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋ ដែលកំពុងជិះរថយន្តតាមផ្លូវ បើករថយន្តស្ទាក់ចាប់ប្រគល់ឲ្យសមត្ថកិច្ច នាវេលាម៉ោង ៣ និង២០នាទីរសៀលថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០១២។

លោក សយ វិចិត្រ ដែលចាត់ទុកថាជាប្រជាពលរដ្ឋគំរូ បានចាប់ចោរហារយខាងលើនេះ បានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើនេះ លោកបានឃើញ ជនសង្ស័យពីរនាក់ បានជិះម៉ូតូសង់សេ១២៥ ស៊េរីទំនើបមួយគ្រឿង ធ្វើសកម្មភាពឆក់ម៉ាស៊ីនថតជនបរទេស ដែលកំពុងដើរទស្សនាចរ តាមមាត់ទន្លេមុខវាំង។ ក្រោយពេលឆក់ហើយជនសង្ស័យ បានព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវរូបលោក និងបងប្រុស បើករថយន្តតាមចាប់ជាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តងទៅ។

ជនសង្ស័យជាចោរហារយទាំងពីរនាក់ខាងលើនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ ពីអត្តសញ្ញាណនៅឡើយទេ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបាននគរបាលប៉ុស្តិ៍ជ័យជម្នះ យកទៅសួរនាំកសាងសំណុំរឿង ដើម្បីផ្តន្ទាទោសទៅតាមទោសកំហុសរបស់គេ៕

ដកស្រង់ចេញពី គេហទំព័រ ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]