សូមស្វាគមន៍វត្តមានផ្លូវការរបកគំហើញថ្មី នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏វៃឆ្លាត និងស្អាតទាក់ទាញបំផុត Samsung Galaxy Z Fold 2 ក្នុងទីផ្សារប្រទេសកម្ពុជា!

//s9.kh1.co/08/08fe486ca459e24757d65de8d2cb135e10ede25e.jpg
បច្ចេកវិទ្យា

 ២៥-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ស្មាតហ្វូនដែលមានអេក្រង់វេទមន្ត បត់បែនបានតាមតម្រូវការ ផ្កាប់ផ្ងារ ប្រែក្រឡា និងស្រស់សង្ហាបំផុតបានដាក់លក់ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយ។​

ភ្នំពេញ៖ ស្មាតហ្វូនដែលមានអេក្រង់វេទមន្ត បត់បែនបានតាមតម្រូវការ ផ្កាប់ផ្ងារ ប្រែក្រឡា និងស្រស់សង្ហាបំផុតបានដាក់លក់ជាផ្លូវការ ក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីលាក់ខ្លួនពួនសំងំលត់ដំបំពេញនូវភាពល្អឥតខ្ចោះរបស់ខ្លួន Samsung Galaxy Z Fold 2 បានធ្វើឱ្យពិភពលោក និងអ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោកមានការភ្ញាក់ផ្អើល ប្រមើលមិនដឹងថាក្រុមហ៊ុន សាមសុង ផលិតបាននូវកំពូលស្មាតហ្វូន ដែលមានអេក្រង់បត់បានជំនាន់ថ្មីដ៏ទំនើបគួរឱ្យស្ញប់ស្ញែងបែបនេះ ទាល់តែសោះ។ 

Samsung Galaxy Z Fold 2 
Samsung Galaxy Z Fold 2 

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការដាក់តាំងបង្ហាញ Samsung Galaxy Z Fold 2 លើកដំបូងបំផុតកាលពីដើមខែកន្លងទៅនេះនៅ THE BRIDGE Commercial Retail Mall ក្នុងរាជធានីភ្នំពេញរួចមកទាំងអ្នក Review អ្នកសារព័ត៌មាន អ្នកថតរូបជាជីព និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ មានភាពភ្ញាក់ផ្អើលស្រឡាំងកាំងគ្រប់ៗគ្នា នូវរូបរាង ពណ៌ អេក្រង់ និងបច្ចេកវិទ្យាដែលបំពាក់លើ Samsung Galaxy Z Fold 2 ជំនាន់ថ្មីនេះ។ 

ចេញមកលើកនេះ Samsung Galaxy Z Fold 2 នាំមកនូវចំណុចពិសេសលេចធ្លោ និងអស្ចារ្យបំផុតដូចជា៖

- អេក្រង់ផ្នែកខាងមុខ៖ ទំហំ 6.2” ប្រភេទ Super AMOLED

- អេក្រង់ពេលបើក៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X

- ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+

- ទំហំផ្ទុក៖ RAM 12 GB / ROM 256 GB

- កាមេរ៉ាមុខ (Cover camera) ៖ 10 MP

- កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP

- កាមេរ៉ាក្រោយ៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)

- ថាមពលថ្ម៖ 4500 mAh

- ពណ៌៖ Mystic Bronze និង Mystic Black

- តម្លៃ៖ 1,999 ដុល្លារ

Samsung Galaxy Z Fold 2 
Samsung Galaxy Z Fold 2 

 រាល់ការជាវកំពូលស្មាតហ្វូនអេក្រង់បត់បានដ៏ល្អឯក Samsung Galaxy Z Fold 2 នេះនឹងមានការថែមជូនដ៏ពិសេសបំផុតដូចជា៖

- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)

- ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍

រួសរាន់ឡើង កំពូលស្មាតហ្វូនអេក្រង់ដែលល្អ និងទំនើបអស្ចារ្យបែបនេះ នរណាៗក៏ចង់បានដែរ ប៉ុន្តែខ្ញុំមិនហានធានាថាមាននៅក្នុងស្តុកច្រើន និងយូរនោះទេ។ Samsung Galaxy Z Fold 2 ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបច្ចេកវិទ្យាស្មាតហ្វូនសម្រាប់អនាគត។ 

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232។ 

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

Samsung Galaxy Z Fold 2 
Samsung Galaxy Z Fold 2 
Samsung Galaxy Z Fold 2 
Samsung Galaxy Z Fold 2 
Samsung Galaxy Z Fold 2 
Samsung Galaxy Z Fold 2 
Samsung Galaxy Z Fold 2 
Samsung Galaxy Z Fold 2 
Samsung Galaxy Z Fold 2 
Samsung Galaxy Z Fold 2 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T