ឆ្នាំនេះលេងមួយអស់ដៃ! លី ម៉ារីណា ធ្វើខួបកំណើតកូនប្រុស យ៉ាងអធិកអធម តារាៗចូលរួមព្រាត

//s9.kh1.co/7f/7f3893f58614f939fc9b70440ec5a9c8bca768a7.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាសម្ដែងស្រីអ្នកនាង លី ម៉ារីណា កាលពីយប់មិញនេះ បានធ្វើពិធីខួបកំណើតជូនកូនប្រុសយ៉ាងអធិកអធម ព្រមទាំងមានភ្ញៀវកិត្តិយសជាសិល្បករ សិល្បការិនីល្បីៗជាច្រើនរូបបានមកចូលរួម។

ភ្នំពេញ៖ តារាសម្ដែងស្រីជើងចាស់អ្នកនាង លី​ ម៉ារីណា បច្ចុប្បន្ន តារារូបនេះកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារនាងមានសមត្ថភាពខ្ពស់អាចទាក់ទាញចំណាប់អារម្មណ៍ពីមហាជនបានយ៉ាងច្រើន។ មិនត្រឹមតែប៉ុណ្ណោះ បើទោះបី ធ្លាប់ផ្អាកពីសិល្បៈមួយរយៈធំកន្លងមកក៏ពិតមែន តែក្រោយចូលប្រឡូកលើវិថីសិល្បៈវិញ នាងនៅតែអាចក្ដោបក្ដាប់បាននៅតំណែងជាតួសំខាន់ៗ ហើយមានការងារច្រើនមុនថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកមកមើលពីជីវិតឯកជន អ្នកនាង លី ម៉ារីណា នាពេលនេះវិញ តារាស្រីសាច់សខ្ចីរូបនេះ ក៏បានរៀបការបង្កើតកូនរួចរស់នៅយ៉ាងមានសុភមង្គលពេញដោយក្ដីសុខតែម្ដង។ ក្នុងនោះដែរ កាលពីយប់មិញនេះ តារាសម្ដែងរូបនេះ បានប្រារព្ធធ្វើពិធីខួបកំណើតជូនដល់កូនប្រុសវ័យ ៦ឆ្នាំយ៉ាងអធិកអធម ព្រមទាំងរៀបចំដេគ័របានយ៉ាងស្រស់ស្អាត លើសពីនេះទៅទៀត អ្នកម៉ាក់រូបនេះ បានរៀបចំខ្លួនយ៉ាងស្រស់ឆើតឆាយគួរឲ្យចាប់អារម្មណ៍ខ្លាំង។

នៅក្នុងពិធីខួបកំណើតកូនប្រុសអ្នកនាង លី ម៉ារីណា យប់មិញនេះ យើងក៏ឃើញនៅវត្តមានសិល្បករ សិល្បការិនីដ៏ល្បីៗជាច្រើនរូប បានអញ្ជើញមកចូលរួមអបអរសាទរផងដែរ។ ម្យ៉ាងវិញទៀត ក្រោយឃើញនៅវត្តមានភ្ញៀវអញ្ជើញមកចូលរួមច្រើនយ៉ាងដូច្នេះ តារាស្រីរូបនេះ បានបង្ហាញនៅស្នាមញញឹម យ៉ាងសប្បាយរីករាយ រួសរាយរាក់ទាក់ទៅកាន់ភ្ញៀវថែមទៀតផង។ តែអ្វីដែលយើងសម្គាល់ឃើញនោះ គឺមិនមានវត្តមានស្វាមីនាងនៅក្នុងពិធីខួបកំណើតកូនប្រុសឆ្នាំនេះនោះទេ ដោយស្វាមីតារារូបនេះជាប់ការងារនៅឯក្រៅប្រទេសផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង លី​ ម៉ារីណា
  អ្នកនាង លី​ ម៉ារីណា
  អ្នកនាង លី​ ម៉ារីណា និងកូនប្រុស
  អ្នកនាង លី​ ម៉ារីណា និងកូនប្រុស
ទិដ្ឋភាពក្នុងពិធីខួបកំណើតកូនប្រុស អ្នកនាង លី​ ម៉ារីណា យប់មិញនេះ

លី ម៉ារីណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T