អស្ចារ្យណាស់! កណ្ដុរដោះមីនមួយក្បាលនេះ បានឈ្នះមេដាយមាស ក្រោយពីសម្រេចការងារក្នុងប្រទេសកម្ពុជា

//s9.kh1.co/ac/acd502622d778c858bf6b8656e41c2324c1446ac.jpg
សង្គម

 ២៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រភេទសត្វកកេរនេះដែលមានអាយុ៧ឆ្នាំត្រូវបានបណ្ដុះបណ្ដាលដោយអង្គការ Apopo។

កម្ពុជា៖ សត្វកណ្ដុរយក្សអាហ្វ្រិកមួយក្បាលបានទទួលរង្វាន់មេដាយមាសដ៏មានកិត្យានុភាពមួយ សម្រាប់ការងាររបស់វា ដែលបានខិតខំស្វែងរកគ្រាប់មីន។ សត្វកណ្ដុរ Magawa បានជួយហិតរកគ្រាប់មីន៣៩គ្រាប់ និងមានគ្រាប់មិនទាន់ផ្ទុះចំនួន២៨គ្រាប់ នៅក្នុងអាជីពការងាររបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការសប្បុរសធម៌របស់ចក្រភពអង់គ្លេស PDSA បានប្រគល់ជូនសត្វកណ្ដុរមួយក្បាលនេះ នូវមេដាយមាស សម្រាប់ការលះបង់ជីវិត ដើម្បីបំពេញកាតព្វកិច្ចក្នុងទីតាំង និងការបោសសម្អាតគ្រាប់មីនដ៏គ្រោះថ្នាក់ នៅក្នុងប្រទេសកម្ពុជា។ គេបានប៉ាន់ប្រមាណថា មានមីនដល់ទៅ៦លានគ្រាប់ ដែលកប់រាយប៉ាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។

មេដាយមាសរបស់ PDSA ត្រូវបានចារឹកដោយពាក្យថា «សម្រាប់សត្វមានសេចក្ដីអង់អាច ឬលះបង់ដើម្បីកាតព្វកិច្ច»។ ក្នុងចំណោមសត្វទាំង៣០ដែលត្រូវទទួលរង្វាន់ Magawa គឺជាសត្វកណ្ដុរដំបូងគេ។

ប្រភេទសត្វកកេរនេះដែលមានអាយុ៧ឆ្នាំត្រូវបានបណ្ដុះបណ្ដាលដោយអង្គការ Apopo។ សត្វនានាត្រូវបានបញ្ជាក់ទទួលស្គាល់ បន្ទាប់ពីការបណ្ដុះបណ្ដាលរយៈពេលមួយឆ្នាំ។ សត្វកណ្ដុរនានាត្រូវបានបណ្ដុះបណ្ដាលឲ្យស្វែងរកសមាសធាតុគីមីមួយ នៅក្នុងគ្រឿងផ្ទុះ មានន័យថាពួកវាមិនខ្វាយខ្វល់ពីកម្ទេចដែកធម្មតា ហើយអាចស្វែងរកគ្រាប់មីនបានរហ័ស។

បើយោងតាមអង្គការ Apopo បានឲ្យដឹងថា សត្វកណ្ដុរ Magawa កើតនិងធំធាត់នៅក្នុងប្រទេសតង់ហ្សានី ដែលមានទម្ងន់១.២គីឡូក្រាម និងមានប្រវែង៧០សង់ទីម៉ែត្រ។ ខណៈពេលដែលវាមានទំហំធំជាងប្រភេទកណ្ដុរឯទៀត Magawa គឺនៅតែតូចនិងស្រាលល្មម ដែលវាមិនអាចកៃគ្រាប់មីន ប្រសិនបើវាដើរពីលើគ្រាប់ទាំងនោះ៕

https://s9.kh1.co/__image/w=650,h=366,q=100/b2/b25faf0753aaefe67563ef51bd85516ef244ca6f.jpg
https://s9.kh1.co/__image/w=650,h=440,q=100/d2/d217922b4fe9e5ae1831c9662b33f28b33613ba6.jpeg
https://s9.kh1.co/__image/w=624,h=351,q=100/c1/c17972bddf2a38899536bf3cc35cc8452c257d1d.jpg
https://s9.kh1.co/__image/w=624,h=351,q=100/c1/c116a96eab0a05f6c39f37b635cea513640fea17.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T