កាន់តែច្រើនហើយ​!​ ករណីឆ្លងជំងឺកូវីដ-១៩ ទូទាំងពិភពលោកកើនដល់ជាង«៣២លាន»នាក់ ខណៈអ្នកស្លាប់កើនឡើងរហូតដល់...

//s9.kh1.co/f2/f24c4f1c7fa47318134eb3b0f1a1aa8bcfd8a55a.jpg
សង្គម

 ២៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ថានភាពនៃជំងឺកូវីដ-១៩ នៅមិនទាន់ធូរស្រាលនៅឡើយទេ ប្រសិនបើយើងក្រឡេកទៅមើលប្រទេសលោកខាងលិចមួយចំនួន។ សព្វថ្ងៃ ជំងឺឆ្លងដ៏កាចសាហាវនេះបានរាលដាលទៅលើប្រទេស និងដែនដីសរុបចំនួន២១៣ជុំវិញពិភពលោក និងសម្លាប់មនុស្សរាប់ម៉ឺននាក់។

បរទេស៖ យោងតាមគេហទំព័រអន្ដរជាតិ Worldometer គិតត្រឹមម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញថា អ្នកឆ្លងដោយសារជំងឺកូវីដ-១៩ទូទាំងពិភពលោកបានបន្ដកើនដល់ ,៤០៨,៥០៤ករណី ដែលក្នុងនោះស្លាប់ចំនួន៩៨៧,៧២៤នាក់ និងជាសះស្បើយចំនួន ២៣,៩២៤,៩៧៧នាក់។      

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បានរីករាលដាលទៅលើប្រទេស និងដែនដីសរុបចំនួន ២១៣ ជុំវិញពិភពលោក ហើយក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសដែលរងគ្រោះខ្លាំងបំផុតដដែល ដោយមានករណីឆ្លងសរុបចំនួន ៧,១៨៥,៤៧១នាក់ និងអ្នកស្លាប់ចំនួន ២០៧,៥៣៨នាក់។    

ដោយឡែក ក្រៅពីសហរដ្ឋអាមេរិកគេសង្កេតឃើញប្រទេសចំនួនបន្ទាប់ ដែលរងគ្រោះខ្លាំងដូចគ្នា គឺឥណ្ឌា ដែលមានករណីឆ្លងសរុប ៥,៨១៦,១០៣នាក់ និងស្លាប់ ៩២,៣១៧នាក់ ខណៈប្រទេសបន្ទាប់ទៀត គឺប្រេស៊ីល ដែលមានករណីឆ្លងសរុប ៤​,៦៥៩,៩០៩នាក់ និងស្លាប់ ១៣៩,៨៨៣នាក់៕

សូមទស្សនារូបភាពខាងក្រោម៖

ការបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
ការបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
ទីបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
ទីបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
ទីបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
ទីបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
ទីបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
ទីបញ្ចុះសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T