Now Tisanart គ្រងឈុតកូនក្រមុំស្អាតដូចព្រះនាង ឲ្យគេឯងមើលមិនដាក់ភ្នែក

//s9.kh1.co/69/69de030fe6cc7d66f09344f46468302b0f346549.png
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ហេតុតែស្រីស្អាតស្រាប់តារាសម្តែងស្រី Now Tisanart ពិតជាស្រស់ស្អាត និងលេចធ្លោស្អាតប្លែកខ្លាំង ជាមួយឈុតកូនក្រមុំដ៏វែងអន្លាយ បែបនេះ

ថៃ៖ តារាសម្តែង Now Tisanart តែងតែទទួលការកោតសរសើរាប់មិនអស់ ជាមួយសម្រស់របស់ តារាស្រីរូបនេះ​ អមជាមួយ សមត្ថភាពក្នុងការសម្តែងទៀតនោះ បានជម្រុញឲ្យរូបនាង​ កាន់តែទាក់ទាញពីសំណាក់មហាជនថែមមួយកម្រិតទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីពេលថ្មីៗនេះ Now Tisanart បានបង្ហាញនូវភាពភ្ញាក់ផ្អើលមួយ នៅលើគណនីអ៉ីនស្តាក្រាមផ្ទាល់ខ្លួន ដែលបានចែកចាយរូបថតជាច្រើនសន្លឹក ដោយតារាសម្តែងស្រីរូបនេះ បានគ្រងនូវឈុតកូនក្រមុំ ដែលបានថតស្ប៉តដាក់ទស្សនាវដ្តី។

ក្នុងនោះផងដែរ​ តារាស្រីរូបនេះ បានបង្ហាញឲ្យ ឃើញក្នុងសម្លៀកបំពាក់ឈុតកូនក្រមុំនេះ ជាមួយការតុបតែង ផាត់មុខបែបស៊ិចស៊ី  ក្នុងឈុតរ៉ូបដ៏ស្រស់ស្អាត​យ៉ាងវែងអន្លាយ ថែមទាំងបំពាក់ គ្រឿងអលង្ការបន្តិចបន្តួច ដែល​មើល​ទៅ​ពិត​ជា​អស្ចារ្យ លេចធ្លោស្អាតប្លែកខ្លាំង។

យ៉ាងណាមិញ ដោយសារតែ Now Tisanart មានភាពស្រស់ស្អាតខ្លាំងស្រាប់ ដូចនេះមិនថា នាងស្លៀកពាក់បែបណានោះទេ ក៏នៅតែឃើញនាងស្រស់ស្អាតដដែល អ្វិដែលពីសេសនោះ  បានគ្រងឈុតកូនក្រមុំបែបនេះផងនោះ​ រឹតតែធ្វើ​ឱ្យសម្រស់របស់នាង កាន់តែស្រស់ស្អាតឡើងដូចជាព្រះនាងក្នុងព្រេងនិទានដូច្នោះដែរ៕

សូមទស្សនារូបខាងក្រោម៖

Now Tisanart
Now Tisanart
Now Tisanart
Now Tisanart
Now Tisanart
Now Tisanart
Now Tisanart ក្នុងឈុតកូនក្រមុំ
Now Tisanart ក្នុងឈុតកូនក្រមុំ
Now Tisanart ក្នុងឈុតកូនក្រមុំ
Now Tisanart ក្នុងឈុតកូនក្រមុំ
Now Tisanart ក្នុងឈុតកូនក្រមុំ
Now Tisanart ក្នុងឈុតកូនក្រមុំ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T