ផ្អើលសាជាថ្មី! ផ្សារទំនើបនៅចក្រភពអង់គ្លេស ចេញវិធានការមិនឲ្យពលរដ្ឋទិញក្រដាសបង្គន់លើសចំនួនកំណត់ឡើយ

//s9.kh1.co/89/89ea2c2f4eb7eb09c13703fb8a0b33e44faba768.jpg
សង្គម

 ២៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ផ្សារទំនើបដូចជា Tesco, Aldi និង Morrisons បានចេញវិធានការថ្មី ដោយអនុញ្ញាតឲ្យអតិថិជនម្នាក់ អាចទិញក្រដាសបង្គន់បានត្រឹមតែមួយកញ្ចប់ធំប៉ុណ្ណោះ ដើម្បីទប់ស្កាត់ពីការដាច់ស្ដុក ដែលនឹងខ្វះខាតសម្រាប់អតិថិជនដទៃទៀត។

ចក្រអង់គ្លេស៖ ដូចដែលប្រិយមិត្តអ្នកអានមួយចំនួន បានជ្រាបខ្លះៗហើយថា កាលពីថ្ងៃអង្គារទី២២ ខែកញ្ញាកន្លងទៅនេះ លោក Boris Jonhson ជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បានប្រកាសពីការរឹតបន្ដឹងនៃជំងឺកូវីដ-១៩ក្នុងប្រទេស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយការរឹតបន្ដឹងនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Sir Patrick Vallance ជាប្រធានទីប្រឹក្សាវិទ្យាសាស្ត្រ បាននិយាយកាលពីថ្ងៃចន្ទទី២១ ខែកញ្ញថា ករណីឆ្លងជំងឺកូវីដ-១៩ក្នុងចក្រភពអង់គ្លេសអាចនឹងកើនឡើង៥០,០០០ករណីក្នុងមួយថ្ងៃ នៅពាក់កណ្ដាលខែតុលាខាងមុននេះ និងករណីស្លាប់ប្រចាំថ្ងៃនឹងអាចមានចំនួន២០០ករណីនៅខែវិច្ឆិកាផងដែរ។

ជាមួយគ្នានេះ ក្រោយពីបានដឹងឮពីការប្រកាសហើយ ពលរដ្ឋរាប់រយនាក់ បានសម្រុកទៅតម្រង់ជួរនៅផ្សារទំនើបនានា ដើម្បីទិញអីវ៉ាន់ស្ដុកទុកក្នុងផ្ទះសាជាថ្មីម្ដងទៀត ដែលមានដូចជាក្រដាសអនាម័យសម្រាប់ប្រើប្រាស់ក្នុងបង្គន់ អង្ករ និងភេសជ្ជៈជាដើម។ ហើយអ្វីដែលលក់ដាច់ខ្លាំងបំផុតនោះគឺ ក្រដាសអនាម័យ ដែលសឹងតែលក់អស់ពីហាង។

ទន្ទឹមនឹងនេះដែរ ផ្សារទំនើបដូចជា Tesco, Aldi និង Morrisons បានចេញវិធានការថ្មី ដោយអនុញ្ញាតអតិថិជនម្នាក់ អាចទិញក្រដាសបង្គន់បានត្រឹមតែមួយកញ្ចប់ធំប៉ុណ្ណោះ ដើម្បីទប់ស្កាត់ពីការដាច់ស្ដុក ដែលនឹងខ្វះខាតសម្រាប់អតិថិជនដទៃទៀត។

នាយកប្រតិបត្តិក្រុមហ៊ុន Tesco គឺលោក Dave Lewis បានឲ្យដឹងថា រូបលោកផ្ទាល់ ពិតជាមិនចង់ឃើញការវិលត្រលប់ទៅរកការទិញទាំងភាពភិតភ័យ ចំពោះអីវ៉ាន់ដែលមិនចាំបាច់ដូចកាលពីប៉ុន្មានខែមុនឡើយ នៅពេលប្រទេសប្រកាសអាសន្ននៃជំងឺកូវីដ-១៩។ ដូច្នេះ លោកគ្រាន់តែចង់លើកទឹកចិត្តដល់អតិថិជន ឲ្យបន្ដទិញដូចធម្មតាប៉ុណ្ណោះ។

យ៉ាងណាមិញ ចក្រភពអង់គ្លេសមិនទាន់ប្រកាសអាសន្នបិទប្រទេសម្ដងទៀតឡើយ តែនាយករដ្ឋមន្ត្រីបានចេញបម្រាមគោចរ ដោយបញ្ជាឲ្យគ្រប់ហាងស្រា បារ៍ និងភោជនីដ្ឋានទាំងអស់ក្នុងប្រទេស ត្រូវបិទសេវាកម្មនាវេលាម៉ោង១០:០០នាទីយប់ជារៀងរាល់ថ្ងៃ ៕

សូមទស្សនារូបភាពខាងក្រោម៖

ពលរដ្ឋតម្រង់ជួរចាំចូលទិញអីវ៉ាន់
ពលរដ្ឋតម្រង់ជួរចាំចូលទិញអីវ៉ាន់
ពលរដ្ឋតម្រង់ជួរចាំចូលទិញអីវ៉ាន់
ពលរដ្ឋតម្រង់ជួរចាំចូលទិញអីវ៉ាន់
ទិដ្ឋភាពក្នុងផ្សារទំនើប
ទិដ្ឋភាពក្នុងផ្សារទំនើប
ទិដ្ឋភាពក្នុងផ្សារទំនើប
ទិដ្ឋភាពក្នុងផ្សារទំនើប
ទិដ្ឋភាពក្នុងផ្សារទំនើប
ទិដ្ឋភាពក្នុងផ្សារទំនើប
ទិដ្ឋភាពក្នុងផ្សារទំនើប
ទិដ្ឋភាពក្នុងផ្សារទំនើប
ពលរដ្ឋដែលទិញក្រដាសបង្គន់
ពលរដ្ឋដែលទិញក្រដាសបង្គន់
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T