ហេតុតែចង់បានរាងស្អាត ទោះមានកូនក្នុងផ្ទៃ Sririta មិនបោះបង់ចោលការហាត់ប្រាណ (មានវីដេអូ)

//s9.kh1.co/7a/7a7292bfae88f9325185d1f26d766851d21a00c0.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីរៀបការជាងកន្លះឆ្នាំមកនេះ ថ្មីៗនេះ Sririta Jensen បានប្រកាសដំណឹងថាខ្លួនកំពុងពរពោះកូនក្នុងផ្ទៃ ហើយពេលនេះ បាន១៣សប្ដាហ៍ផងដែរ។

ថៃ៖ បន្ទាប់ពីរៀបការជាមួយនឹងសេដ្ឋីហាយសូរវាល់លាន បានជាងកន្លះឆ្នាំមកនេះ Sririta Jensen កាន់តែមានក្ដីសុខ និងសុភមង្គលខ្លាំងថែមមួយកម្រិតទៀត ជាពិសេស គ្រប់ពេលតារាស្រីរូបនេះ តែងតែបង្ហាញសកម្មភាពល្អៗ ស្វីតៗជាមួយស្វាមី និងបណ្ដើរគ្នាចូលរួមកម្មវិធីធំៗស្ទើរតែគ្រប់ពេល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត ក្រោយរៀបការរួច អ្នកគាំទ្រក៏ទន្ទឹងរង់ចាំដំណឹងល្អពី តារាសម្ដែងស្រីរូបនេះ ពីការមានផ្ទៃពោះគ្រប់ៗគ្នា ហើយអ្វីដែលហ្វេនចង់បាននោះ ថ្មីៗនេះ Sririta Jensen បានបង្ហើបថា​ ខ្លួនកំពុងពរពោះកូនក្នុងផ្ទៃ ដោយបច្ចុប្បន្ននាងមានទម្ងន់ ១៣សប្ដាហ៍ហើយ។ ក្នុងនោះ យើងឃើញថា តារារូបនេះ និងស្វាមី បានបង្ហាញនៅស្នាមញញឹមយ៉ាងសប្បាយរីករាយជាខ្លាំង ខណៈពេលជិតក្លាយជាប៉ាម៉ាក់គេក្នុងថ្ងៃខាងមុខ។ 

ជាក់ស្ដែង បើនិយាយពីការតុបតែងខ្លួនវិញ Sririta Jensen នៅតែលេងខ្លួនខ្ញង់ ស៊ីវិល័យ មានស្ទាយ៍ប្លែកស្រស់ស្អាត និងទាន់សម័យមិនចាញ់គ្រាមុនៗប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត អ្វីដែលយើងសង្កេតឃើញនោះ ថ្មីៗនេះ នាងបានបង្ហោះវីដេអូកំពុងហាត់ប្រាណយ៉ាងធម្មតា បើទោះបី អ្នកម៉ាក់សម័យថ្មីរូបនេះ ទើបពរពោះបាន ១៣សប្ដាហ៍ក៏ពិតមែន តែនាងនៅតែធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីបាននៅសុខភាពល្អទាំងខ្លួននាងផ្ទាល់ និងកូនក្នុងពោះផងដែរ។ 

លើសពីនេះទៅទៀត ស្របពេលដែលតារាសម្ដែងស្រីរូបនេះ ពរពោះកូនដំបូង ក៏មានហ្វេនជាច្រើនបានចូលរួមអបអរសាទរដល់នាង និងស្វាមី ដែលជិតក្លាយជាប៉ាម៉ាក់គេឆាប់ៗទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖​

Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
Sririta Jensen
វីដេអូ Sririta Jensen
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T