បុរសម្នាក់ ច្រៀងបទអ្នកនាង ម៉េង កែវពេជ្ជតា សំឡេងឡើងស្រួយស្រែសដូចមនុស្សស្រីពិត (មានវីដេអូ)

//s9.kh1.co/da/da7295bdacdc978f8c18169d195f2d0c1eccdb5b.jpg
តារា & កម្សាន្ដ

 ២៩-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់ ច្រៀងបទអ្នកនាង ម៉េង កែវពេជ្ជតា សំឡេងឡើងស្រួយស្រែសដូចមនុស្សស្រីពិត

ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយពីអ្នកនិយមលេង Tik Tok ដោយសារតែមានបុរសម្នាក់ច្រៀងជាសំឡេងស្រីឡើងពីរោះស្រួយស្រែសប្រៀបដូចជាតារាចម្រៀងអាជីពមួយរូបអ៊ីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរសម្នាក់នេះមាន Account ឈ្មោះថា Be Panda ដែលរូបលោកទើបតែបង្កើតវាឡើងបានមិនដល់មួយសប្តាហ៍ឡើយ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ គឺស្រាប់តែផ្ទុះការកោតសរសើរយ៉ាងពេញទំហឹងពីសំណាក់អ្នកលេង Tik Tok នៅកម្ពុជា ដោយគ្រប់គ្នាបានសរសេរជា comment យ៉ាងច្រើនថា រូបលោកពិតជាមានសំឡេងស្រដៀងនឹងម្ចាស់បទខ្លាំងមែនទែន។

 គួរបញ្ជាក់ផងដែរថា រាល់បទចម្រៀងនីមួយៗដែលលោក Be Panda បកស្រាយខ្លីៗនោះសុទ្ធសឹងតែជាបទរបស់អ្នកនាង ម៉េង កែវពេជ្ជតា សឹងតែទាំងអស់ ដោយរូបលោកផ្ទាល់ក៏បានសរសេរ Caption បញ្ជាក់ប្រាប់ថា លោកគឺជាហ្វេនដែលនិយមស្តាប់បទរបស់អ្នកនាង ម៉េង កែវពេជ្ជតា

ចង់ដឹងថាសំនៀងរបស់អ្នកលេង Tik Tok ម្នាក់នេះច្រៀងបទស្រីបានល្អដល់កម្រិតណា សូមចុចលីងនេះ ដើម្បីទស្សនាវីដេអូ៖

https://vt.tiktok.com/ZSmUDWoh/

https://vt.tiktok.com/ZSmU2aTn/


អ្នកនាង
ម៉េង កែវពេជ្ជតា
អ្នកនាង ម៉េង កែវពេជ្ជតា

លោក Be Panda
លោក Be Panda

លោក Be Panda
លោក Be Panda
ម៉េង កែវ​​ពេជ្ជតា
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T