យល់ដឹង៖ ស្នេហា​គឺមាន នៅក្នុងខ្លួន​របស់​មនុស្សគ្រប់​ៗគ្នា ដោយមិន​​រើស​អើង​ពី ​ពណ៌ សម្បុរ សាសនា ឬជាតិ​សាសន៍ ណាមួយ​ឡើយ ប្រសិនបើ​វា​ដល់ពេល ​ដល់​វេលា ដែល​អ្នក​បាន​ជួប​នឹង​មនុស្ស​ ដែល​អ្នក​ស្រលាញ់ ​ពិត​ប្រាកដ​ហើយនោះ ស្នេហា​ក៏​នឹង​លេច​ចេញ​មក ដោយ​ខ្លួន​ឯង។

យ៉ាងណាមិញ ​ថ្វី​ត្បិត​តែ​រាល់​ស្នេហាទាំង​អស់ ​មិន​ប្រកាន់​ពី ​ពណ៌ សម្បុរ អាយុ​ និងវណ្ណៈ ក៏ពិត​មែន ​តែ​ពេល​ខ្លះ ​វា​ក៏ប្រកាន់​ពី​ចរឹកលក្ខណៈ របស់​មនុស្ស​ដូចគ្នា​ដែរ​។ អ្នក​មិន​អាច​រស់​នៅ ​ជាមួយ​មនុស្ស​ដែល ​មាន​អត្តចរិត ​ផ្ទុយ​ស្រឡះ​ ពី​អ្នក​ទាំង​ស្រុងនោះទេ។ បើ​ទោះអ្នកទាំងពីរ ស្រលាញ់​គ្នាខ្លាំង​ក៏​ដោយ តែក្នុងករណី ​ប្រសិនបើ​អ្នក​ទាំង​ពីរ​ព្យាយាម ​កែប្រែខ្លួនឯង​ម្នាក់​បន្តិច​ដើម្បី​គ្នា​ នោះ​ទំនាក់​ទំនង ​នឹង​អាច​រក្សា​បានយូរ​។

ក៏ប៉ុន្តែ ​ពេល​ខ្លះ​ប្រសិន​បើ​មាន​តែ ​ភាគីម្ខាង​ព្យាយាម​ខំប្រឹង ​កែ​ប្រែខ្លួនឯង ហើយ​ម្ខាង​ទៀត​ មិន​យល់​នឹង​មើល​ឃើញ ​ពី​តម្លៃ​នៃ​ការ​លះបង់​នោះ ក៏ពិបាក​បន្ត​ជាមួយ​គ្នា​ដែរ​។ ដូច្នេះ​មុន​ពេល​ សម្រេចចិត្តទាក់​ទង និងរៀប​ការ ​ជាមួយ​នរណាម្នាក់ ​អ្នក​គួរ​តែរៀនស្វែង​យល់ ​ពី​ដៃ​គូរបស់​អ្នក​​ឲ្យ​បានច្រើន​​ ថា​គេ​ជា​មនុស្ស​ប្រភេទ​បែបណា ព្រោះ​ពេលខ្លះ​ ទោះបីអ្នក​ស្រលាញ់​គ្នា ​ខ្លាំង​យ៉ាងណា ​តែ​ប្រសិនបើបង្ខំ​ ​នៅជាមួយមនុស្ស​​ ​ប្រភេទទាំងនេះ អ្នកក៏ពិបាកក្នុងការ​រក្សា ទំនាក់ទំនង​មួយនោះ ឲ្យ​បាន​នៅ​ យូអង្វែងជាមួយគ្នា​។

១. មនុស្ស​រអ៊ូរទាំគ្រប់​ពេល​គ្រប់​កន្លែង

រូបតំណាង

មនុស្ស​ដែល​តែងតែ ​រក​លេស​រាប់ពាន់​រាប់​លាន​ ដើម្បី​រិះគន់ ​និង​វិនិច្ឆ័យ​មកលើ ​អាកប្បកិរិយារបស់​អ្នក ​មិន​ថា​ការ​ស្លៀកពាក់ ការញុំា_ល_។ ពួកគេ​ព្យាយាម​ចង់ចង្អុលបង្ហាញ ​ពី​ចំណុច​មិន​ល្អ​របស់​អ្នក ​ដែល​គេ​មិន​ពេញ​ចិត្ត ​ហើយ​បង្ខំ​ឲ្យ​អ្នក​ផ្លាស់​ប្តូរ ​តាម​ចិត្ត​របស់​គេ។

២. ប្រច័ណ្ឌ​ដោយ​គ្មាន​មូល​ហេតុ

រូបតំណាង

អ្នកនឹង​គ្មាន​អារម្មណ៍​កក់​ក្តៅ ​នៅពេលដែល​នៅជិត ប្រភេទមនុស្ស​ ដែល​ចូលចិត្ត​ប្រច័ណ្ឌខ្លាំង​ ដោយ​គ្មាន​ហេតុ​ផល​នោះទេ។ បើ​ទោះបីជា ​ការ​ប្រច័ណ្ឌ​នោះ ​ក៏​ព្រោះ​តែ​ ក្តីស្រលាញ់​ក៏ដោយ។ ហើយ​បញ្ហា​នេះ នឹង​កាន់តែ​ធ្ងន់​ធ្ងរ​ ​កាន់តែ​ពិបាក​ខ្លាំង ​ប្រសិន​បើ​សង្សារ​របស់​អ្នក មិន​មែន​ប្រច័ណ្ឌ​ត្រឹម​តែ មនុស្ស​ប្រុស/ស្រី ​មុខ​ចម្លែកនោះទេ តែ​សូម្បីតែ ​មិត្តរួម​ការ​ងារ​ មិត្តភក្តិ​ ឬសាច់​ញាតិ ​របស់​អ្នកក៏គេ​មាន​ចិត្ត ​ប្រច័ណ្ឌ​​ដែរនោះ​។

៣. កុហក

រូបតំណាង

មនុស្ស​ដែល​ចូល​ចិត្ត ​លួច​ក្បត់​ជា​ធម្មតា​តែងតែ ​ធ្វើ​ខ្លួន​ល្អ​ខ្លាំង​ និង​ផ្គាប់​ចិត្ត​​អ្នក​គ្រប់​យ៉ាង​ នៅពេលដែល​នៅមុខ​អ្នក ​ព្រោះពួកគេ​មិន​ចង់ឲ្យ​អ្នក​ដឹង​ មាន​ការ​ចម្លែក​ចិត្ត ​ថា​ គេ​កំពុង​តែ ​កុហកអ្វី​មួយ​ពីអ្នក​នោះឡើយ​។ ពួកគេ​នឹង​ព្យាយាម ​ធ្វើខ្លួន​យ៉ាង​ណា​ឲ្យ​ខុស​ប្លែក ​ទាំង​ស្រុង​ពី​ភាព​ជា​ខ្លួន​គេ​ ធ្វើ​ឲ្យ​អ្នក​ទុក​ចិត្ត​ រហូត​ភ្លេច​មាន​ ការសង្ស័យ​ចំពោះ​គ។

៤. ចូលចិត្ត​drama

រូបតំណាង

គ្រប់​ពេលទោះបីជា ​មាន​បញ្ហា​តិច​តួច ​បែបណាក៏ដោយ​ តែ​ក្នុង​ការ​គិត ​របស់​មនុស្ស​ប្រភេទ ​ចូលចិត្ត​drama គឹពួកគេតែង​តែ គិត​ទៅជា​ស្មុគស្មាញ​ ម៉ឺង​ម៉ាត់ ប្រៀបដូច​ជា​រឿង​ភាគ​អញ្ចឹង​។ ពួកគេ​តែងតែ​ រស់​នៅ​ក្នុងអារម្មណ៍ ​ដែល​បញ្រ្ជាស់​ពី ពិភព​លោក​។ ដូច្នេះ តើ​អ្នក​បាន​ត្រៀម​ខ្លួន ​រួច​រាល់​នឹង​រស់នៅ អត់​ឳន​ ឲ្យមនុស្សប្រភេទនេះ ​អស់​មួយ​ជីវិតហើយមែនទេ?

៥. ចរិតកូនក្មេង​

រូបតំណាង

មនុស្ស​ចរិត​ក្មេ​ង ​បើ​ទោះប្បីជា​ពួកគេ​ ពេញ​វ័យ​ក៏ដោយ ​ប៉ុន្តែ​​នៅតែ​សម្តែង​ចរឹក ​កូនក្មេង​ចូល​ចិត្ត​ឲ្យគេ​លួង​ ឲ្យគេ​ទ្រ​គ្រប់​រឿង ​និង​គ្រប់​កាលៈទេសៈ។ ពួកគេ​មិន​ចង់​ផ្លាស់​ប្តូរ​ខ្លួន​​ឯង ដើម្បី​នរណា​ ហើយ​តែង​តែ​ចង់​ឲ្យ​គេ ​សម្របជាមួយខ្លួន ​ស្ទើ​រគ្រប់​រឿង មិនថា ​ការ​យក​ចិត្ត​ទុកដាក់ និងសូម្បីតែ​ក្តីស្រលាញ់​នោះទេ។

៦. ញៀននឹង​ការ​ងារ​

រូបតំណាង

ប្រភេទមនុស្ស ​ដែល​ឲ្យតម្លៃ​លើ​ការ​ងារ ជាង​រឿង​ស្នេហា មនុស្ស​ប្រភេទនេះ​ អ្នកមិន​អាច​យក​ជា​គ្នា ​និងគួរ​ឲ្យទុក​ចិត្ត​បាន​នោះទេ។ ប្រហែលជា​ដំបូង ​អ្នក​នឹង​មាន​មោទនភាព​ នៅពេលដែល​ដៃគូ ​ជា​មនុស្ស​ដែល​ខិតខំធ្វើ​ការ​ខ្លាំង ​ប៉ុន្តែ​បន្ទាប់​ពី​ទាក់​ទងគ្នា​ ក្នុង​រយៈពេល​វែង ​អ្នក​នឹង​ឃើញ​ពី​ផល​ប៉ះពាល់ ​ដែលបង្កមក​ពីបញ្ហានេះ ​ជាមិន​ខាន។ នៅពេល​ដែល ​អ្នក​ស្រលាញ់​មនុស្ស​ ប្រភេទ​នេះយូរ​ៗទៅ​ អ្នកនឹង​កើត​មាន ​ជា​អារម្មណ៍​ដែលហាក់ ​​ត្រូវបាន​គេ​បោះ​បង់​ចោល និង​មិន​ចាប់​អារម្មណ៍​...។ ​

៧. មាន​គោលដៅនិង​គោល​បំណង​ក្នុងជីវិតខុស​គ្នា​ខ្លាំង

រូបតំណាង

មនុស្ស​ដែល​មាន ​អ្នក​ប្រឆាំង​ច្រើន​ នៅពេល​ដែល​ទាក់​ទងគ្នា​ ពួកគេ​នឹង​អាច​យល់​ពី​តម្លៃ ​របស់​គ្នា​បាន​ច្រើន​។ ក៏ប៉ុន្តែ​ ប្រសិន​បើ​មនុស្ស​ពីរនាក់​នោះ ​មាន​ភាព​ខុស​គ្នា​ខ្លាំងពេក នោះយូរៗទៅ ពេល​វេលា​ភាគច្រើន ​ដែល​ធ្លាប់​តែ​ផ្អែម​ល្ហែម ​ពី​ដំបូង​នឹង​ក្លាយ​ទៅជា ​ពេលវេលាឈ្លោះ​ប្រកែក​គ្នា ​ជា​មិន​ខាននោះទេ។

៨. មនុស្ស​ស្រលាញ់​តែលុយ

រូបតំណាង

ស្នេហា​ដែល​មាន​ម្ខាង​ណា​ សម្លឹង​ឃើញ​លុយសំខាន់​ជាង ​តម្លែស្នេហា​ហើយ នោះ ទំនាក់​ទំនង​នោះនឹង​មិន​អាច ​បន្ត​បាន​យូរអង្វែងនោះទេ។ តើ​សម្រាប់អ្នក ​នៅពេល​ដែល​អ្នក​ដឹងថា មនុស្ស​ដែល​អ្នក​ស្រលាញ់​នៅ ជាមួយ​អ្នក​មិន​មែន ​ព្រោះ​តែ​ក្តី​ស្រលាញ់ ​តែ​ព្រោះសម្លឹង​ឃើញ​ប្រយោជន៍​អ្វីមួយ ​តើ​អ្នក​នៅ​តែ​អាច​ទ្រាំ​រស់​នៅ​ និង​បន្ត​ផ្តល់​ក្តី​ស្រលាញ់ ​អស់​ពី​ចិត្ត​ទៅ​ឲ្យ​គេ​ទៀត​ដែរទេ?​

៩. ​មនុស្ស​អាត្មា​និយម

រូបតំណាង

មនុស្ស​អាត្មានិយម ​ជា​មនុស្ស​ដែល​មិនមែន ​គ្រាន់​តែ​ស្រឡាញ់ ​តែ​ខ្លួន​ឯងប៉ុណ្ណោះ​ទេ​ តែ​ពួកគេ​នឹង ​ព្រងើយ​កន្តើយ និងមិន​យកចិត្តទុកដាក់ ​ចំពោះ​អ្នក​ដទៃថែម​ទៀត ហើយពួកគេ​យល់​ថា ​នេះ​ជារឿង​ធម្មតា​។ ប្រសិនបើ​អ្នក​ មាន​ដៃគូរជា ​មនុស្សប្រភេទ​នេះ ​អាច​សាកសួរ​ខ្លួន​ឯងថា ​តើ​អ្នក​អាចបន្ត​រួម​រស់​ជាមួយ ​មនុស្ស​ប្រភេទ​នេះ ​បាន​មួយ​ជីវិត​ដែរឬទេ?

១០. គ្រប់​គ្រង​ មិន​ទុក​គម្លាត​​ឲ្យគ្នា

រូបតំណាង

មនុស្សប្រភេទ​នេះ ​ពួកគេ​មិន​យល់​ពី​ពាក្យ​ថា ​ឯកជន​ភាពរបស់​អ្នកនោះទេ។ ពួកគេ​តែងតែ ចង់​គ្រប់​គ្រង​អ្នក ​ចង់​ដឹង​ថា​អ្នកនៅទីណា​ តើ​ត្រូវ​ធ្វើ​អ្វីជាមួយ​នរណា។ ពួកគេ​នឹង​ពិនិត្យមើល​ នៅរាល់​កាយ​វិការ សកម្មភាព​ និងពាក្យ​សម្តី​របស់​អ្នក​។  លើសពីនេះ ពួកគេ​ថែម​ទាំង ទាម​ទារ​ចង់​គ្រប់​គ្រង​ លើ​ហិរញ្ញវត្ថុផ្ទាល់ខ្លួន​របស់​អ្នក​ និងថែម​ទាំង​ទូរស័ព្ទ​ទៀត៕

ប្រភព៖ kenh14, Successstory

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]