BLACKPINK ចាប់ដៃសហការគ្នាជាមួយ PUBG លើកនេះ ម្នាក់ៗ លេងស្ទីលមួយចាស់ដៃតែម្តង

//s9.kh1.co/b9/b94be17839ebc0a12f3e5e34bc71448f404b83ee.jpg
នារី

 ២៥-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

BLACKPINK ចាប់ដៃសហការគ្នាជាមួយ PUBG លើកនេះ ម្នាក់ៗ លេងស្ទីលមួយចាស់ដៃតែម្តង

កូរ៉េខាងត្បូង៖ តាមការប្រាប់របស់ YG Entertainment បានឱ្យដឹងថាបទចម្រៀង “How You Like That” របស់ BLACKPINK នឹងត្រូវយកមកប្រើនៅក្នុងបន្ទប់រួមធំរបស់ហ្គេម PUBG Mobile ។ ចាប់ពីថ្ងៃទី ២ ខែ តុលា ទៅ បទចម្រៀងនៅផ្ទៃខាងក្រោយនៃហ្គេមនេះនឹងប្តូរមកជាបទថ្មីរបស់ BLACKPINK ដែលនឹងចេញជាផ្លូវការនៅថ្ងៃនោះ​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ ដែល PUBG Mobile បានប្រើបទចម្រៀងរបស់ K-pop ហើយបន្ទប់រួមធំដែល ជាកន្លែងដែលមានអ្នកលេងហ្គេមទូទាំងពិភពលោកត្រូវឆ្លងកាត់នោះ គឺសុទ្ធតែនឹងអាចបានឮបទចម្រៀងរបស់ BLACKPINKគ្រប់គ្នា លើសពីនោះទៀតនៅមានកម្មវិធីពិសេសៗជាច្រើនទៀត ដែលកំពុងរង់ចាំអ្នកគាំទ្រ និងអ្នក លេងហ្គេមទាំងអស់ទៀតផង។ ចាប់ពីថ្ងៃទី២៤ ខែ កញ្ញា ម៉ោង ៣ រសៀល (ម៉ោងនៅប្រទេសកូរ៉េ) រហូតដល់ថ្ងៃទី ៨ ខែ តុលា អ្នកលេងហ្គេមទាំងអស់ អាចមើលវីដេអូពិសេសមួយរបស់ BLACKPINK ដែលបានធ្វើឡើងដើម្បីអបអរការ សហការមួយនេះ។ អ្នកលេងទាំងអស់ថែមទាំងអាចធ្វើការផ្លាស់ប្តូរខ្លួនឯងទៅកាន់ តំបន់ផ្ទាល់ខ្លួនសម្រាប់សមាជិក BLACKPINK និងផ្ញើជាកាដូទៅកាន់សមាជិកទាំងអស់បានទៀតផង។

យ៉ាងណាមិញ រង្វាន់សម្រាប់អ្នកលេងហ្គេម គឺមាន៦ថ្នាក់ ហើយរង្វាន់នោះក៏មានដំបងភ្លើងរបស់ BLACKPINK សម្ភារៈហ្គេម និង ច្រើនទៀត។ YG Entertainment និង PUBG Corporation បានបញ្ជាក់ថា «ព្រមមកជាមួយ នឹងការបញ្ចេញអាល់ប៊ុមថ្មីរបស់ BLACKPINK កម្មវិធី និងសកម្មភាពនៃការសហការជាច្រើនទៀតនឹងត្រូវបានបើកបង្ហាញ»។

BLACKPINK នឹងបញ្ចេញអាល់ប៊ុមថ្មី​ “THE ALBUM” នៅថ្ងៃទី ២ ខែ តុលា ហើយយើងក៏ជឿថាលើកនេះអ្នក លេងហ្គេម​ PUBG ដឹងតែពេញចិត្តស្តូកតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ក្រុម BLACKPINK 
ក្រុម BLACKPINK 
សមាជិកក្រុម BLACKPINK Jennie​ 
សមាជិកក្រុម BLACKPINK Jennie​ 
សមាជិកក្រុម BLACKPINK Jisoo
សមាជិកក្រុម BLACKPINK Jisoo
សមាជិកក្រុម BLACKPINK Lisa  
សមាជិកក្រុម BLACKPINK Lisa  
សមាជិកក្រុម BLACKPINK Rose
សមាជិកក្រុម BLACKPINK Rose

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T