ខ្លាំងបាត់! ហ្វេនៗស្នើឲ្យអតីតគូរស្នេហ៍ត្រកូល Song ទៅចូលរួមកម្មវិធី «We Got Divorced» ជាមួយគ្នា

//s9.kh1.co/5c/5c2faa12b3717b9b3a0751f091a700186190b665.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទស្សនិកជនជាច្រើន បានជម្រុញឱ្យ Song Hye Kyo និង Song Joong Ki ចូលរួមកម្មវិធីទូរទស្សន៍មួយ ដែលទើបនឹងផលិតថ្មីនិយាយពីគូស្វាមីភរិយាក្នុងវិស័យសិល្បៈ ដែលទើបតែលែងលះគ្នា។

កូរ៉េខាងត្បូង ៖ អ្នកស្នេហាវិស័យកូរ៉េ K-pop ប្រាកដជាជ្រាបច្បាស់ ពីកម្មវិធីណាត់ជួបក្លែងក្លាយរបស់ MBC «We Got Married» សម្រាប់តារាល្បីៗ ប៉ុន្តែឥលូវនេះប៉ុស្តិ៍ទូរទស្សនិ៍ Chosun បានផលិតកម្មវិធីថ្មីសន្លាងមួយ ដែលហៅថា « We Got Divorced»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍ផ្តាច់មុខពី YTN បានឱ្យដឹងថាកម្មវិធី «We Got Divorced» នឹងក្លាយជាកម្មវិធីថ្មីមួយនៅលើកញ្ចក់ទូរទស្សន៍ Chosun

ក្នុងនោះផងដែរ លោក Lee Kook Yong  ដែលជាផលិតករកម្មវិធី Taste of Love ជាមួយអ្នកដឹកនាំកម្មវិធីមួយនេះ ក៏បានចួលរួម ជាមួយអ្នកនិពន្ធវ័យក្មេង គឺលោក Jung Sun Young ដែលជាផលិតករកម្មវីធី 1 Night 2 Days ផងដែរ។

ចំពោះភាគទី១ ត្រូវបានចូលរួមដោយតារាសម្តែង Lee Young Ha និង Sunwoo Eun Sook ដែលអតីតស្វាមីភរិយាមួយគូនេះ ជាតារាសម្តែងទាំងពីរ បានរៀបការនៅឆ្នាំ ១៩៨១ នៅពេលដែលពួកគេទាំងពីរ ជាតួឯកក្នុងរឿងភាគកូរ៉េ នៅជំនាន់នោះ។

ទៀតសោត ពួកគេបានលែងលះគ្នាក្នុងឆ្នាំ ២០០៧ បន្ទាប់ពីរៀបការអស់រយៈពេល ២៦ ឆ្នាំ ទោះបីជាពួកគេបានលែងលះគ្នាក៏ដោយ ថ្មីៗនេះអ្នកទាំងពីរ នឹងបានបង្ហាញខ្លួន នៅក្នុងការចាក់ផ្សាយរួមគ្នា ជាមួយកូនប្រុស និងកូនប្រសាររបស់អ្នកទាំងពីរ។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញបែបនេះ មានហ្វេនៗជាច្រើន បានសំណូមពរ ក៏ដូចជាបានស្នើរសុំថា ពួកគេរំពឹងទុកថា អតីតស្វាមីភរិយាតារាសម្តែង ដ៏មានឥទ្ធិពល គឺ Song Hye Kyo និង Song Joong Ki នឹងក្លាយជាភ្ញៀវកិត្តិយសបន្ទាប់ របស់កម្មវីធីជីវិតពិតមួយនេះ។

គួរបញ្ជាក់ផងដែរថា ការបែកគ្នារបស់អ្នកទាំងពីរ នៅតែធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល និងមានការសោកស្ដាយ ចំពោះការលែងលះ យ៉ាងឆាប់រហ័សរបស់ពួកគេ កាលពីខែកក្កដា ឆ្នាំមុន ពោលគឺថា មិនដល់ពីរឆ្នាំផង បន្ទាប់ពីអាពាហ៍ពិពាហ៍របស់ពួកគេបានចាប់ផ្ដើម៕

សូមទស្សនារូបខាងក្រោម ៖

  ក្រុមគ្រួសារ តារាសម្តែង Lee Young Ha និង Sunwoo Eun Sook
  ក្រុមគ្រួសារ តារាសម្តែង Lee Young Ha និង Sunwoo Eun Sook
Song Hye KyoនិងSong Joong Ki 
Song Hye KyoនិងSong Joong Ki 
Song Hye KyoនិងSong Joong Ki 
Song Hye KyoនិងSong Joong Ki 
Song Hye KyoនិងSong Joong Ki 
Song Hye KyoនិងSong Joong Ki 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T