យន្តហោះចម្បាំងរុស្ស៊ី ទំនងជាត្រូវបានបាញ់ទម្លាក់ដោយយន្តហោះមួយគ្រឿងទៀត កំឡុងពេលធ្វើសមយុទ្ធ (មានវីដេអូ)

//s9.kh1.co/4b/4ba14d61ca9f059eec20a90ac49891e3d42c278b.jpg
សង្គម

 ២៤-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

យន្តហោះចម្បាំងប្រភេទ Su-30 តម្លៃ៥០លានដុល្លារ ដែលបានធ្លាក់នៅភាគកណ្តាល​ប្រទេសរុស្ស៊ី ​ទំនងជាត្រូវបានបាញ់​ច្រឡំដោយយន្តហោះមួយគ្រឿងផ្សេងទៀត ​ខណៈពេលធ្វើសមយុទ្ធយោធារបស់ខ្លួន

ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់​រុស្ស៊ីបានរាយការណ៍ថា យន្តហោះចម្បាំងប្រភេទ Su-30 តម្លៃ៥០លានដុល្លារ ដែលបានធ្លាក់នៅភាគកណ្តាល​ប្រទេសរុស្ស៊ី ទំនងជាត្រូវបានបាញ់​ច្រឡំដោយយន្តហោះមួយគ្រឿងផ្សេងទៀតរបស់ខ្លួន ​ខណៈពេលធ្វើសមយុទ្ធយោធា​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន RT ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារព័ត៌មាន The Moscow Time ក៏បានឱ្យដឹងដែរថា យន្តហោះចម្បាំង Su-30 បានធ្លាក់នៅក្បែរភូមិមួយ​ ក្នុងតំបន់ទ្វែរ (Tver) ភាគពាយព្យរដ្ឋធានីម៉ូស្គូកាលពីថ្ងៃអង្គារសប្តាហ៍នេះ ចំណែក​ពីឡុតចំនួន២នាក់នៅខាងក្នុង​ បានចុចឆ័ត្រយោងលោតចេញដោយសុវត្ថិភាព មុនពេលយន្តហោះធ្លាក់ដល់ដី។

គួរជម្រាបដែរថា Su-30 ជាយន្តហោះចម្បាំងម៉ាស៊ីនភ្លោះ ដែលមានសមត្ថភាពខ្ពស់​ និងត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Sukhoi របស់​រុស្ស៊ី។ ​ហើយយន្តហោះចម្បាំងត្រកូល Su-30 នេះ ​ត្រូវបានប្រទេសជាច្រើនរួមមាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម​ អាមេនី​ បេឡារុស្ស ក៏ដូចជាប្រទេសដទៃទៀត ទិញ​យកទៅប្រើប្រាស់៕

យន្តហោះ Su-30
យន្តហោះ Su-30
Su-30 បានធ្លាក់ក្នុងព្រៃក្បែរភូមិមួយ នៅតំបន់ទ្វែរ
Su-30 បានធ្លាក់ក្នុងព្រៃក្បែរភូមិមួយ នៅតំបន់ទ្វែរ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T