ក្រោកពីគេងហើមភ្នែក លែងស្អាត អាចសាកបំបាត់ដោយវិធីធម្មជាតិទាំងនេះវិញ

//s9.kh1.co/47/47097d2852d0a27f5048c59fa9183afa881776db.jpg
នារី

 ២៤-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បញ្ហា​ហើម​ភ្នែក​ក្រោយ​ក្រោក​ពី​គេង អ្នក​ណាៗ​ក៏​ជួប​ដែរ មិន​រើស​ពេល​ទេ​ឲ្យ​តែ​ទើប​ក្រោយ​ពី​គេង ព្រឹក​ក៏​ដោយ ឬ​ថ្ងៃ​ក៏​ដោយ។ ការ​ហើម​ភ្នែក​នេះ មិន​មាន​ជា​បញ្ហា​អី​ធំ​ដុំ​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​យើង​បាក់​សម្រស់ ​មើលទៅ​មិន​សូវ​ឃើញ​ស្អាត​។ តាម​កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី តារាម៉ូដែលកម្ពុជា​យើង​ម្នាក់ បាន​ចែក​រំលែក​ឲ្យ​ដឹង​ថា “និយាយ​ពី​រឿង​ហើម​ភ្នែក​ហ្នឹង ពិបាក​ណាស់​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​ត្រូវ​ថត​ច្រើន អ៊ីចឹង​ហើយ​បើ​ភ្នែក​ហើម គឺ​ថត​មិន​ស្អាត​តែ​ម្ដង។” ដូច​នេះ កញ្ញា​បាន​ណែនាំ​តិចនិក​ខ្លះៗ ដែល​ប្រើ​ជា​ប្រចាំ​ដើម្បី​បំបាត់​បញ្ហា​ភ្នែក​ហើម​នេះ​ដូច​ជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.ត្រសក់

ត្រសក់​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ដែល​ជួយ​សម្រួល​ដល់​ការ​រលាក ឬ​ការ​ហើម​ភ្នែក​នោះ។ យើង​កាត់​ត្រសក់​ត្រជាក់ៗ ​៣-៤ ចំណិត ​រួច​ស្អំ​នៅ​លើ​ភ្នែក​ទាំង​សង​ខាង រយៈ​ពេល​កន្លះ​ម៉ោង។ ការ​ស្អំ​ត្រសក់​បែប​នេះ​នឹង​ជួយ​ឲ្យ​ភ្នែក​ស្រក​ភាព​ហើម​អស់។

២.ស្លាបព្រា

វិធី​នេះ​សម្រាប់​ពេល​ដែល​ប្រញាប់ ឬ​គ្មាន​ពេល​ត្រូវ​សម្រាក​យូរ។ កញ្ញា​ថា ដំបូង​យក​ស្លាប​ព្រា​ទៅ​ត្រាំ​ទឹកកក ឬ​ដាក់​ក្នុង​ទូ​ទឹកកក ​៧-៨នា​ទី រួច​យក​ស្លាបព្រា​មក​ស្អំ​លើ​ភ្នែក ១-២​នាទី​ ជា​ការ​ស្រេច។ វិធី​នេះ​ងាយ​ស្រួល ហើយ​លឿន តែ​វា​ក៏​ជួយ​បំបាត់​ភាព​ហើម​បាន​តិច​តួច​ដែរ។

៣.កញ្ចប់​តែ

យើង​អាច​យក​កញ្ចប់​តែ​២​កញ្ចប់ ដែល​ឆុង​ហើយ​ទៅ​ដាក់​ក្នុង​ទូទឹកកក​៤-៥​នាទី រួច​យក​វា​មក​ស្អំ​លើ​ភ្នែក​ទាំង​សង​ខាង ៥​នាទី​ទៀត។ ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​តែ អាច​ជួយ​សម្រួល​ដល់​សរសៃ​ឈាម​របស់​ភ្នែក ជាហេតុ​ជួយ​កាត់​បន្ថយ​ហើម​ភ្នែក។ (បញ្ជាក់៖កញ្ចប់​តែ​នេះ គឺ​កញ្ចប់​តែ​តូចៗ​ដែល​យើង​ដាក់​ឆុង​ក្នុង​កែវ​ទឹក​ញ៉ាំ មិន​មែន​តែ​កញ្ចប់​ធម្មតា​យើង​ទេ)។

៤.ទឹកកក

ប្រសិន​បើ​គ្មាន​គ្រឿង​ដែល​រៀប​ខាង​លើ​ទេ​នោះ យើង​អាច​យក​ទឹក​កក​មក​ស្អំ​ជំនួស​តែម្ដង ដោយយកទឹកកក មកស្អំ ឬលញ់ លើភ្នែក ២-៣នាទី។ មិន​ត្រឹម​តែភាព​ត្រជាក់​របស់​វា​ជួយ​ដល់​ការ​ហើម​ភ្នែក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​ជួយ​ធ្វើ​ឲ្យ​មុខ​ស្រស់​បស់​ផង​ដែរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T