ទៅហាងកាហ្វេមិនដឹងថតរូបCouple យ៉ាងម៉េច អាចមើលស្ទាយ៍ Noona និងសង្សារបាន ធានាថាស្វីត

//s9.kh1.co/0e/0e91cf0b9411e93fcc07113c5fa3ba5b3fc55b38.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្នេហាខុសវ័យ Noona Nuengtida និង Kornrawich Sungkibool ហៅ Joonior ដោយគូស្នេហ៍មួយគូនេះបានទាក់ទងគ្នាអស់រយៈពេល ៦ឆ្នាំហើយ។

ថៃ៖ ពីមួយឆ្នាំទៅមួយឆ្នាំ គូស្នេហ៍តារាប្រុសស្រី Noona Nuengtida និង Kornrawich Sungkibool ហៅ Joonior កាន់តែបង្ហាញនៅភាពរឹងមាំនៃចំណងស្នេហា និងនិយមបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគ្នាផងដែរ។ ដោយអ្នកទាំងពីរ បានទាក់ទងមើលចិត្តគ្នាបានរយៈពេល ៦ឆ្នាំមកហើយ តែស្នេហារបស់តារាប្រុសស្រីគូនេះ នៅតែស្អិតរមួត និងមានភាពស្និទ្ធស្នាលជាមួយគ្នាលើសដើម មិនចាញ់កាលពេលផ្ដើមស្នេហ៍ប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស គូស្នេហ៍មួយគូនេះ តែងតែដឹងដៃគ្នាកសាងភាពផ្អែមល្ហែមតាមរយៈដំណើរកម្សាន្តទៅដើរលេងទាំងក្នុង និងក្រៅប្រទេស ហើយក៏មិនភ្លេចថតរូបជាគូបង្ហោះលើបណ្ដាញសង្គមបង្អួតហ្វេនៗនោះទេ ម្យ៉ាងវិញទៀត រាល់រូបភាពទាំងនោះ សុទ្ធសឹងតែស្អាតៗ និងប្លែកស្ទើរតែគ្រប់ពេលតែម្ដង។ ក្នុងនោះដែរ បើទោះបី Noona មានអាយុបង Joonior មួយឆ្នាំ តែចំណងស្នេហារបស់អ្នកទាំងពីរ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើប និងច្រណែនជីវិតគូមួយនេះខ្លាំង។

តួយ៉ាង មុននេះបន្តិច Joonior បានបង្ហោះរូបគូជាថ្មី ដោយរូបភាពនោះ កាន់តែទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជន និងហ្វេនៗជាខ្លាំង ដោយសាររូទាំងនោះ មើលទៅពិតជាស្វីត ទោះមើលទៅសាមញ្ញបន្តិចមែន តែមានអត្ថន័យតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍គូនេះ បានផឹកកាហ្វេកែវតែមួយយ៉ាងផ្អែមល្ហែម នៅកន្លែងដ៏រ៉ូមែនទិក ក្រៅពីនោះ អ្នកទាំងពីរ បានផ្ដល់នៅស្នាមញញឹមចំពោះគ្នាថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖​

Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Noona Nuengtida និង Joonior
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T