ផ្លែឈើ​​៤មុខ​ ល្អសម្រាប់ពេលល្ងាច តែ​នឹង​គ្រោះ​ថ្នាក់​បើ​អ្នកទទួលទាន​ពេលព្រឹក

//s9.kh1.co/6d/6d06a5d4adf50d1d31bc5fb4306745a1251947f1.jpg
យល់ដឹង

 ២៥-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

លោកអ្នកគួរ​តែ​មាន​ នូវការ​យល់​ដឹង​ឲ្យ​បាន​ច្រើន​ ចំពោះ​របបអាហារ​ប្រចាំថ្ងៃ​ដែល​អ្នក​បរិរភោគ​នៅរៀង​រាល់​ព្រឹក ព្រោះ​ពេល​ខ្លះ​វាអាច​ឆក់​យក​នៅ​សុខភាព​អ្នកបាន​ដោយមិន​ដឹង​ខ្លួន។

សុខភាព៖ អ្នករាល់​គ្នា ​ណែនាំ​ឲ្យទទួល​ទាន​បន្លែ ​ឲ្យ​បាន​ច្រើន​ សម្រាប់​អាហារ​ប្រចាំ​ថ្ងៃ​  ដើម្បី​ចៀស​វាង​ ការ​បង្កើនជាតិ​ស្ករ ឥត​ប្រយោជន៍ នៅក្នុង​រាង​កាយ ​កាន់តែ​ច្រើន​ឡើងៗ រួម​ទាំង​កាត់​បន្ថយ ​នូវ​អាហារ​មួយ​ចំនួន ​ដែល​នាំ​ឲ្យ​ប៉ះពាល់ ​សុខភាព​ច្រើន​ជាង ​បំប៉ន​សុខភាព​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្នុង​នោះ​ក៏​តែង​មាន​ ការយល់​ច្រឡំ​ខ្លះ​ អាហារផ្លែ​ឈើ​មួយ​ចំនួន ​ថ្វីត្បិត​តែ​វា​ល្អ ​សម្រាប់​សុខភាព ​តែវា​ក៏​អាច​មាន​ជា ​ហានិភ័យខ្ពស់ ដល់​សុខភាព​យើង​ ប្រសិន​បើ​យើង​ទទួលទាន​វា​​ នៅពេល​ព្រឹក ​ជាមួយ​​ក្រពះ​ទទេរ។ ព្រោះ​បែបនេះ​វា​មិន​ត្រឹម​តែ ​មិនអាច​ជួយ​ដល់​សុខភាព​ របស់​អ្នកនោះទេ តែ​វា​ក៏បែរ​ជា​ទៅ​បំផ្លាញ​សុខភាព ​របស់​អ្នកទៅវិញ។ អាហារផ្លែឈើ​ល្អ តែ​ក៏​ត្រូវ​តែ​ដឹង​ ពីពេលវេលាត្រឹម​ត្រូវ ក្នុងការ​ទទួល​ទាន​វា​ ទើបអាច​ទាញ​ប្រយោជន៍ ​ពី​វា​បាន​ច្រើន។

ជាក់​ស្តែង ​ប្រៀបដូច​ជា​បន្លែ​ផ្លែ​ឈើ ​ទាំង​ប៉ុន្មាន​មុខ​នេះ​ សុទ្ធសឹង​តែ​ជា ​អាហារ​ដែល​មនុស្ស​ជា​ច្រើន ​ដឹង​ថា​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​វា​មិន​ត្រូវ​បាន​គេ​ណែនាំ ​ឲ្យយកម​កទទួលទាន ​ជំនួស​អាហារ​ពេលព្រឹក​ ជាមួយ​​ពោះទទេរនោះទេ​។ តែ​វា​នឹង​ល្អ​ខ្លាំង​ ប្រសិនបើ​អ្នកទទួលទាន​វា ​នៅពេលយប់​វិញ​។

១. ផ្លែចេក​

ផ្លែចេក​
ផ្លែចេក​

មនុស្ស​ជា​ច្រើន​ ជា​ញឹកញាប់​តែង​តែ ​បាន​លឺ​ថា ​ការ​ដែល​ទទួល​ទាន​ចេក ចំនួន​មួយទៅពីរ​ផ្លែ នៅពេលព្រឹក​ ជំនួស​ឲ្យ​អាហារផ្សេងៗ គឺល្អសម្រាប់​សុខភាព​។ ទោះជា​យ៉ាងណា​ក៏ដោយ​ ការ​ញុំាចេក​នៅពេល​ដែល ​ក្រពះអ្នក​ទទេរ​គឺ ​មិនមែន​ជា​គំនិត​ល្អនោះទេ​។ ផ្លែ​ចេក​គឺ​សម្បូរ​ទៅ​ដោយ ​ប៉ូតាស្យូម ប៉ាយ​ប័រ  ម៉ាញេស្យូម ក៏ប៉ុន្តែ​វាក៏មានផ្ទុក នៅអាស៊ីត និង​មានផ្ទុក​ទៅ​ដោយ ​ជាតិ​ស្ករ​ខ្ពស់​ផងដែរ​។ ការដែលទទួល​ទាន​អាហារ​ ដែល​មាន​ជាតិ​អាស៊ីត ​នៅពេល​ក្រពះទទេរ អាចបណ្តាលឲ្យ​មាន ​បញ្ហា​ពោះ​វៀន។ បន្ថែម​ពីនេះទៀត ​ការ​ដែលទទួល​ទាន ​បរិមាណ​ស្ករ​ច្រើន​ខ្លាំង​នៅពេលព្រឹក អាច​ធ្វើ​ឲ្យអ្នក​មាន​អារម្មណ៍ ងងុយ​ដេក និង​មានអារម្មណ៍ ​ឃ្លាន​បន្ទាប់​ពី ២ទៅ​៣​ម៉ោងបន្ទាប់​។ តែ​ប្រសិន បើ​អ្នកនៅតែ​ចង់​ទទួល​ទាន​ចេក ​ជា​អាហារ​ពេល​ព្រឹក​អ្នកអាច​ទទួល​ទាន​វា​ លាយ​ជាមួយ​អាហារ​ដទៃទៀត​ ធ្វើ​បែបនេះ ​បញ្ហា​ខាង​លើ ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​បាន​។

អ្នកជំនាញ​ជា​ច្រើន ​បាន​ណែនាំ​ឲ្យ​ទទួល​ទាន​ចេក ​នៅពេល​យប់ ព្រោះ​វា​អាច​ជួយ​បង្កើន​ចំណង់​អាហារ ​ក៏​ដូច​ជា​ជួយ​ដល់ ​ការ​រំលាយ​អាហារ​ និង​ចៀស​វាង ​ការ​ហើម​ពោះ ​បន្ទាប់ពី​អាហារ​ ពេល​ល្ងាចផងដែរ​។ បន្ថែម​ពីនេះ​ វា​ក៏​អាច​ជួយ​ឲ្យ ​អ្នក​ឆាប់​គេង​បានលក់​ ហើយ​ស្រួល មាន​ប្រយោជន៍​ខ្លាំង ​សម្រាប់​អ្នក​ដែល​កំពុង​តែ ​មាន​បញ្ហាគេមិនលក់​។

២. ប៉េង​បោះ​

ប៉េង​បោះ​
ប៉េង​បោះ​

ប៉េងបោះ ​សម្បូរ​ទៅ​ដោយ​វីតាមីន មានកម្រិត​កាឡូរី និង​សារធាតុចិញ្ចឹមទាប ប៉ុន្តែ​បន្លែ​មួយ​ប្រភេទនេះ ​ក៏អ្នកមិនគួរ​បរិភោគ​ នៅពេល​ដែល ​ក្រពះទទេរដូចគ្នា​ដែរ​។ ដោយសារតែ ​សារជាតិ​ជ័រPectin និងPhenolic ដែលមាន​ច្រើន ​នៅក្នុង​ប៉េង​បោះ វា​អាច​ធ្វើ​ឲ្យមាន​ប្រតិកម្ម ​ជាមួយ​នឹង​អាស៊ីត​ក្រពះ ​ប៉ពាល់​យ៉ាង​ខ្លាំង ​ដល់​ក្រពះ​អាច​បណ្តាល​ឲ្យ ​កើត​ជា​ជំងឺ​ឈឺក្រពះ​។ ជួនកាល អាច​បណ្តាល​ឲ្យ​មាន ​ជា​អាការៈក្អួត​ថែម​ទៀត​ផង។ ដូច្នេះមិនគួរបរិភោគ ប៉េងប៉ោះពេលព្រឹក នៅលើពោះទទេ ជាពិសេសសម្រាប់ ការសម្រកខ្លាញ់ ជាមួយប៉េងប៉ោះ វាចាំបាច់ត្រូវពិចារណា ដោយប្រុងប្រយ័ត្ននៅពេលប្រើ។

ទោះជាយ៉ាងណាក៏ដោយ ការទទួលទានប៉េងប៉ោះ នៅពេលយប់នឹងជួយឱ្យ អ្នកស្រកទំងន់យ៉ាងឆាប់រហ័ស ដោយមិនប៉ះពាល់ ដល់សុខភាព ជួយឱ្យស្បែករបស់ អ្នករលោងនិង ពណ៌ផ្កាឈូកមិនរដិបរដុប មានស្នាមជ្រីវជ្រួញ ។ អ្នកវិទ្យាសាស្ត្រ បាននិយាយថា រាល់លីលីនថេន ១៥មីលីក្រាម ពីក្នុងប៉េងប៉ោះ ដែលត្រូវបានទទួលទាន រាល់ថ្ងៃនឹងជួយ សម្រកទំងន់ សូម្បីតែពេល អ្នកកំពុងគេងក៏ដោយ។

៣. សារី

ផ្លែសារី
ផ្លែសារី

ផ្លែ​សារី​ជាទូទៅ ​ត្រូ​វបាន​គេ​ដឹង​ថា ​ជា​ប្រភេទ​អាហារសម្រន់​ ដែល​ជួយ​ដល់សុខភាព​ជួយ​បំពេញ ​នៅ​វីតាមីន ប៉ូតាស្យូម និង​មានកាឡីរីទាប តែ​អ្នក​គួរ​តែ​ចៀស​វា​ង​ ទទួល​ទាន​វា ជា​អាហារ​ពេលព្រឹក។ ផ្លែសារីមាន​ផ្ទុក នៅជាតិសរសៃដែល​អាច ​ទៅ​បំផ្លាញក្រពះ នៅពេល​ដែល​អ្នកទទួល​ទាន​វា ​នៅពេលដែល​ក្រពះទទេរ។ ក៏ប៉ុន្តែ​វា​នឹង​ល្អ ប្រសិន​បើ​អ្នកទទួលទាន​ នៅពេល​យប់​ព្រោះ​វាជួយដល់ ​ការ​បញ្ចុះទម្ងន់​ផងដែរ​។

៤. ត្រសក់

ផ្លែត្រសក់
ផ្លែត្រសក់

ទទួល​ត្រសក់​ នៅពេលដែល​ក្រពះទទេរ​ អាច​ បណ្តាលឱ្យ ឈឺក្រពះក្រហាយទ្រូង ហើមពោះ និងបង្កើតអារម្មណ៍ឆាប់ខឹង។ ជាពិសេសសម្រាប់អ្នក​ ដែលមាន​ជំងឺក្រពះ មិនគួរបរិភោគត្រសក់ ក្នុងពេល​ដែល​កំពុង​តែ ​ឈឺនោះទេ ព្រោះវា​អាចបង្ក​ឲ្យ​ កាន់​តែឈឺចាប់ធ្ងន់ធ្ងរ។

ប៉ុន្តែអ្នកអាចញ៉ាំផ្លែត្រសក់ នៅអាហារពេលល្ងាច ព្រោះ​វា​អាច​ជួយដល់ ការសម្រកទម្ងន់។ ដោយសារតែ ត្រសក់ក៏សំបូរទៅដោយ propanol diacid ដែលជាសារធាតុ ជួយការពារ ការបំប្លែងជាតិស្ករ ទៅជាខ្លាញ់ ជួយទ្រទ្រង់ ការសម្រកទម្ងន់ យ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ គ្រឿងផ្សំសំខាន់នៃ ត្រសក់គឺទឹក ដូច្នេះវាមិនមានកាឡូរីច្រើនទេ ប៉ុន្តែមានផ្ទុកនូវ សារធាតុចិញ្ចឹមសំខាន់ៗ ដូចជាការ៉ាទីនវីតាមីនB ស្ករ ប្រូតេអ៊ីន កាល់ស្យូម ផូស្វ័រ និងជាតិដែក។

ក្រៅពីនេះ ការបរិភោគត្រសក់ក៏ល្អ សម្រាប់ស្បែកដែរ ព្រោះអង់ស៊ីម ដែលមាននៅក្នុងវា មានឥទ្ធិពលជម្រុញ មេតាប៉ូលីសជួយជាតិខ្លាញ់ ឱ្យរីកធំដល់សរសៃcapillaries នៃស្បែកជំរុញចរាចរឈាម។ លើសពីនេះ ផ្លែត្រសក់ក៏មានប្រសិទ្ធភាព លើកកម្ពស់ចលនាពោះវៀន ជួយឱ្យរាងកាយ លុបបំបាត់ជាតិពុលផងដែរ៕

ប្រភព៖ eva.vnbrightside

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T