ប៊ិះទៅហើយ! អាចម៍ផ្កាយមួយនឹងឆ្លងកាត់មកជិតផែនដី នៅថ្ងៃនេះ ហើយវាចូលមកកៀកជាងគន្លងផ្កាយរណបទៅទៀត

//s9.kh1.co/6b/6bb6de03af65e1cffe5e97454e6be4949650e2f6.jpg
បច្ចេកវិទ្យា

 ២៤-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អាចម៍ផ្កាយនេះនឹងមកកៀកផែនដី នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ហើយវានឹងមកជិតជាងគន្លងនៃផ្កាយរណបផងដែរ។

បរទេស៖ អាចម៍ផ្កាយតូចមួយត្រូវបានគេប្រទះឃើញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ពីមន្ទីរអង្កេតតារាសាស្ត្រ Mt. Lemmon Observatory ក្នុងរដ្ឋ Arizona ហើយវានឹងឆ្លងកាត់ជិតជាងចម្ងាយរវាងព្រះចន្ទមកកាន់ផែនដីទៀត។ អាចម៍ផ្កាយនេះនឹងមកកៀកផែនដី នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ហើយវានឹងមកជិតជាងគន្លងនៃផ្កាយរណបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការមកកៀកនៃអាចម៍ផ្កាយនេះ ដែលត្រូវបានដាក់ឈ្មោះថា 2020 SW គួរតែកើតឡើងនៅម៉ោងប្រហែល ៦:១៨ល្ងាច (នៅកម្ពុជា) ថ្ងៃទី២៤ ខែកញ្ញានេះ។ អាចម៍ផ្កាយ 2020 SW ត្រូវបានគេប៉ាន់ប្រមាណថា មានអង្កត់ផ្ចិតប្រហែល៤.៥ទៅ១០ម៉ែត្រ។

រូបតំណាង
រូបតំណាង

វាកាន់តែភ្លឺនៅពេលដែលមកជិតផែនដី ប៉ុន្តែមិនភ្លឺដល់ថ្នាក់អាចមើលឃើញដោយផ្ទាល់ភ្នែកនោះទេ។ យ៉ាងណា អ្នកតាមដានអាចទស្សនាព្រឹត្តិការណ៍នេះ តាមរយៈប្រព័ន្ធអ៊ីនធឺណេតផងដែរ។

គន្លងរបស់អាចម៍ផ្កាយ 2020 SW ដែលនឹងហោះមកជិតផែនដី នៅថ្ងៃនេះ
គន្លងរបស់អាចម៍ផ្កាយ 2020 SW ដែលនឹងហោះមកជិតផែនដី នៅថ្ងៃនេះ

អាចម៍ផ្កាយ 2020 SW ត្រូវបានគេរំពឹងថា នឹងឆ្លងកាត់នៅរយៈចម្ងាយប្រមាណ ២៨,២៥៤គីឡូម៉ែត្រ ពីផែនដី។ បើប្រៀបធៀបវិញ ផ្កាយរណបទូរទស្សន៍និងឧតុនិយមស្ថិតនៅចម្ងាយប្រហែល ៣៥,៨៨៨គីឡូម៉ែត្រ ពីផ្ទៃផែនដីរបស់យើង។

ទោះជាយ៉ាងណា ក៏នៅមានភាពស្រពិចស្រពិលនៃគន្លងរបស់អាចម៍ផ្កាយនេះផងដែរ តែបើតាមការគណនាបង្ហាញថា វាគ្មានផលប៉ះពាល់ជាហានិភ័យនោះទេ។ វាក៏អាចនឹងឆ្លងកាត់២៤នាទី មុនការកំណត់ផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T