អុីរ៉ាក់៖ វេជ្ជបណ្ឌិតអុីរ៉ាក់ម្នាក់ឈ្មោះ Tariq Al-Sheibani ត្រូវក្រុមគ្រួសារសាច់ញាតិរបស់សព អ្នកជំងឺកូវីដ១៩ ដែលទើបតែស្លាប់ បានវាយលោកឲ្យដួលក្រាបលើដី រហូតដល់ជាំពេញរាងកាយ និងសន្លប់។ ហើយគ្រូពេទ្យជាច្រើនក្នុងប្រទេសអុីរ៉ាក់ ដែលទទួលព្យាបាលអ្នកជងឺកូវីដ-១៩ មានការភ័យខ្លាចនឹងអំពើហិង្សានេះយ៉ាងខ្លាំងផងដែរ។

ហេតុការណ៍នេះ បានកើតលើវេជ្ជបណ្ឌិតវ័យ ៤៧ឆ្នាំ ដែលជាប្រធានមន្ទីរពេទ្យ Al-Amal ភាគខាងត្បូងទីក្រុង Najaf តាំងពីថ្ងៃទី២៨ ខែសីហាមកម្ល៉េះ ប៉ុន្ដែទើបត្រូវបានគេទម្លាយនាពេលថ្មីៗនេះ នៅពេលឃ្លីបវីដេអូ ដែលថតបានដោយកាម៉េរាសុវត្ថិភាព ត្រូវបានផ្សព្វផ្សាយនៅលើអុីនធឺណេត។

លោក Sheibani គឺជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតជាច្រើនទៀត ដែលបានបំពេញការងារ ខណៈករណីឆ្លងក្នុងប្រទេសអុីរ៉ាក់កំពុងកើនឡើងរាប់ពាន់ករណីជារៀងរាល់ថ្ងៃ នាំឲ្យចំនួនសរុបមានជាង ៣០ម៉ឺនករណី និងមនុស្សជាង ពាន់នាក់បានស្លាប់។

ជុំវិញករណីនេះ លោកវេជ្ជបណ្ឌិតបានរៀបរាប់អំពីសម្ពាធ ដែលលោករួមនឹងបុគ្គលិកពេទ្យដទៃទៀត ត្រូវបានសាច់ញាតិនៃសពស្ដីបន្ទោស។ ថ្លែងប្រាប់សារព័ត៌មានរ៉យទ័រ លោកបាននិយាយថា៖

លោក Sheibani

សូមទស្សនារូបភាពខាងក្រោម៖

សកម្មភាពវាយដំ វេជ្ជបណ្ឌិតអុីរ៉ាក់
សកម្មភាពវាយដំ វេជ្ជបណ្ឌិតអុីរ៉ាក់
សកម្មភាពវាយដំ វេជ្ជបណ្ឌិតអុីរ៉ាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ