កូរ៉េខាងជើងបាញ់សម្លាប់បុរសម្នាក់ ដែលព្យាយាមឆ្លងដែនពីកូរ៉េខាងត្បូង

//s9.kh1.co/f8/f83e2f55ce35cab51345deaa081cac087e1cfa9e.jpeg
សង្គម

 ២៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យោធាកូរ៉េខាងត្បូង​អះអាងនៅថ្ងៃព្រហស្បតិ៍ថានេះ កូរ៉េខាងជើងបាន​បាញ់សម្លាប់ និងដុតកម្ទេចសពបុរសកូរ៉េខាងត្បូង ព្រមទាំងថ្កោលទោស​និងទាមទារឱ្យដាក់ទណ្ឌកម្ម ចំពោះអ្នកដែលទទួលខុសត្រូវលើរឿងនេះ

សេអ៊ូល៖ នៅថ្ងៃព្រហស្បតិ៍​នេះ យោធាកូរ៉េខាងត្បូង​អះអាងថា កូរ៉េខាងជើងបាន​បាញ់សម្លាប់ និងដុតកម្ទេចសាកសពបុរសកូរ៉េខាងត្បូង ព្រមទាំងទាមទារឱ្យដាក់ទណ្ឌកម្ម ចំពោះអ្នកដែលទទួលខុសត្រូវលើរឿងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ ដោយដកស្រង់​ប្រភពព័ត៌មានមិនបញ្ចេញឈ្មោះនៅទីក្រុងសេអ៊ូលថា បុរសកូរ៉េខាងត្បូងដែលជាមន្រ្តីជលផល​បានបាត់ខ្លួនកាលពីថ្ងៃច័ន្ទ ស្ថិតនៅតំបន់ខ្សែបន្ទាត់ព្រំដែនទឹកដែលមានជម្លោះរវាងប្រទេសកូរ៉េទាំងពីរ។ ហើយមូលហេតុពិតប្រាកដ ដែលឈានដល់ការបាញ់សម្លាប់មន្រ្តីជលផល​វ័យ៤៧ឆ្នាំ​រូបនេះ គឺគេនៅមិនទាន់​ដឹងច្បាស់នៅឡើយទេ។

យោងតាមមេបញ្ជាការយោធាអាមេរិកប្រចាំ​កូរ៉េខាងត្បូងបាននិយាយកាលពីដើមខែនេះថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើង បានប្រកាសចេញបទបញ្ជា​ថ្មីឱ្យបាញ់សម្លាប់អ្នកដែលលួចឆ្លងដែនពីកូរ៉េខាងត្បូង ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

គួររម្លឹកដែរថា កាលពីខែកក្កដាកន្លងទៅ បុរសកូរ៉េខាងជើងម្នាក់ដែលភៀសខ្លួនទៅរស់នៅកូរ៉េខាងត្បូងអស់រយៈពេល​៣ឆ្នាំ​ បានបង្កឱ្យមានការភ័យខ្លាចចំពោះ​ការឆ្លង​ជំងឺកូវីដ១៩ ក្រោយពេល​គាត់លួចឆ្លងដែនចូលទៅប្រទេសកំណើតវិញ។ វត្តមានរបស់បុរសឆ្លងដែនរូបនោះ ​បាន​ជំរុញឱ្យមន្រ្តីកូរ៉េខាងជើង ត្រូវបង្ខំចិត្តបិទទីក្រុងក្បែរព្រំដែនមួយ ដោយសារខ្លាច​​គាត់មានផ្ទុកជំងឺកូវីដ១៩៕

មេដឹកនាំផ្តាច់ការកូវ៉េខាងជើង លោក គីម ជុងអ៊ុន
មេដឹកនាំផ្តាច់ការកូវ៉េខាងជើង លោក គីម ជុងអ៊ុន
យោធាកូរ៉េខាង​ជើង ទទួលបញ្ជាឱ្យបាញ់សម្លាប់អ្នកដែលលួចឆ្លងដែន ដើម្បីទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលកូវីដ១៩
យោធាកូរ៉េខាង​ជើង ទទួលបញ្ជាឱ្យបាញ់សម្លាប់អ្នកដែលលួចឆ្លងដែន ដើម្បីទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលកូវីដ១៩
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T