មិននឹកស្មានរឿងភាគថៃទាំង ៥ របស់ Min Pechaya ទទួលបានការគាំទ្រលើសពីការរំពឹងទុកយ៉ាងនេះសោះ

//s9.kh1.co/76/76525c56ff2ab26d22ab39e3a0ce5477f7c9079d.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រឿងភាគថៃទាំង ៥ របស់ Min Pechaya ទទួលបានការគាំទ្រលើសពីការរំពឹងទុកយ៉ាងនេះសោះ

ថៃ៖ បន្ទាប់ពីតារាស្រី Min Pechaya បានចាប់ដៃគូសម្តែងជាមួយតួប្រុសល្បីៗរួចមក សង្កេតឃើញថា ទាំងប្រជាប្រិយភាព ទាំងការគាំទ្ររបស់តារាស្រីរូបនេះហាក់ឡើងខ្ពស់ត្រដែត។ មិនតែប៉ុណ្ណោះ ចំពោះរឿងភាគជាច្រើន ដែលតារាស្រីរូបនេះបានសម្តែង គឺសុទ្ធតែទទួលបានការបោះឆ្នោតគាំទ្រខ្លាំងលើសពីការរំពឹងទុកទៀតផង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. រឿង​ «Yok Lueard Mungkorn»
តារាស្រី Min បានដើរតួជាមួយ Porshe Saran កាលពីឆ្នាំ ២០១២ មានចំណងជើងថា «Yok Lueard Mungkorn»។ សម្រាប់រឿងភាគនេះទទួលបានចំណាត់ថ្នាក់ ២១,៧%។

Min  និង Porshe Saran
Min  និង Porshe Saran

២. រឿង «Ruk Nai Marn Mek» 

កាលពីឆ្នាំ ២០១០ Min ក៏បានសម្តែងជាមួយតួប្រុស Tle Tanapon នៅក្នុងរឿង «Ruk Nai Marn Mek» ដែលរឿងនេះទទួលបានចំណាត់ថ្នាក់ ២១,៥%។

Min និង Tle Tanapon
Min និង Tle Tanapon

៣. រឿង «Pin Anong»
ហើយនៅឆ្នាំ ២០១២ តារាស្រីរូបនេះបានសម្តែងជាមួយតារាប្រុសដ៏ល្បីល្បាញគឺលោក Weir Sukollawat ជាលើកដំបូងសម្រាប់រឿង «Pin Anong»។ រឿងភាគនេះទទួលបានចំណាត់ថ្នាក់ ១៩,៤%។

Min និង​ Weir
Min និង​ Weir

៤. រឿង «Lah Ruk Sut Kob Fah»
រហូតដល់ឆ្នាំ ២០១៤ នាងក៏បានចាប់ដៃគូជាមួយលោក Weir សារជាថ្មីម្តងទៀតគឺរឿង «Lah Ruk Sut Kob Fah»។ សម្រាប់រឿងភាគនេះទទួលទទួលបាន ១៣,៩%។

Min និង​ Weir
Min និង​ Weir

៥. រឿង «Bun Dai Dok Ruk»
រីឯរឿងមួយទៀត មានចំណងជើងថា «Bun Dai Dok Ruk» ជាការសម្តែងដោយ Om Akapan, Min Pechaya និង Sammy Cowell។ ហើយរឿងនេះទទួលបាន ១៣,៤%៕ 

Min និង Om Akapan
Min និង Om Akapan
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T