កម្មវិធីអក្ខរកម្មឌីជីថល របស់ក្រុមហ៊ុន Smart Axiata ទទួលបានពានរង្វាន់ផ្នែកពង្រឹងសិទ្ធិអំណាចសង្គម

//s9.kh1.co/84/847a1c3810ddf716f5e595b1941efe240f6b9557.jpg
សង្គម

 ២៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កម្មវិធីសាកល្បងស្ដីពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណែតរបស់ក្រុមហ៊ុន Smart Axiata បានផ្ដល់ចំណេះដឹងផ្នែកអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណែតដល់សិស្សវិទ្យាល័យកម្ពុជា ចំនួន ១,៥០០ នាក់ នៅរាជធានីភ្នំពេញ និងខេត្តចំនួនពីរកាលពីឆ្នាំមុននោះ នៅពេលនេះបានទទួលពានរង្វាន់ Asia Responsible Enterprise Award (សហគ្រាសមានទំនួល​ខុស​ត្រូវ​ប្រចាំអាស៊ី) ផ្នែកពង្រឹង​សិទ្ធិអំណាច​សង្គមពីអង្គការ Enterprise Asia ។​

ភ្នំពេញ៖ កម្មវិធីសាកល្បងស្ដីពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណែតរបស់ក្រុមហ៊ុន Smart Axiata បានផ្ដល់ចំណេះដឹងផ្នែកអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណែតដល់សិស្សវិទ្យាល័យកម្ពុជា ចំនួន ១,៥០០ នាក់ នៅរាជធានីភ្នំពេញ និងខេត្តចំនួនពីរកាលពីឆ្នាំមុននោះ នៅពេលនេះបានទទួលពានរង្វាន់ Asia Responsible Enterprise Award (សហគ្រាសមានទំនួល​ខុស​ត្រូវ​ប្រចាំអាស៊ី) ផ្នែកពង្រឹង​សិទ្ធិអំណាច​សង្គមពីអង្គការ Enterprise Asia ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Enterprise Asia​ គឺជាអង្គការមិនមែនរដ្ឋាភិបាលឈានមុខគេមួយ ដែលមានគោលដៅអភិវឌ្ឍសហគ្រិនភាពនៅក្នុងតំបន់អាស៊ី ដោយ​មើលឃើញថាសហគ្រិនភាព ជាក្បាលម៉ាស៊ីនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព និងភាពជឿនលឿន។

កម្មវិធីអក្ខរកម្មឌីជីថល របស់ក្រុមហ៊ុន Smart Axiata
កម្មវិធីអក្ខរកម្មឌីជីថល របស់ក្រុមហ៊ុន Smart Axiata

ចាប់តាំងពីពានរង្វាន់នេះ ត្រូវបានប្រគល់ជាលើកដំបូងនៅក្នុងឆ្នាំ ២០០៩ មក ពានរង្វាន់ Asia Responsible Enterprise នេះ បានក្លាយជាពានរង្វាន់កិតិ្តយសឈានមុខគេ សម្រាប់ក្រុមហ៊ុនដែលមានទំនួលខុសត្រូវផ្នែកសង្គមទូទាំងតំបន់អាស៊ី ដោយទទួលស្គាល់ចំពោះក្រុមហ៊ុន​ ដែលធ្វើប្រតិបត្តិការអាជីវកម្មប្រកបដោយចីរភាព និងបង្កើតឥទ្ធិពលវិជ្ជមានដល់សង្គម។

កម្មវិធី អក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណែត ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Smart Axiata ក្រោមភាពជាដៃគូជាមួយ ក្រុមហ៊ុនយក្សអ៊ីនធឺណែតលំដាប់ពិភពលោក Google និងសមាគម​ GSMA  ដែលជា​សមាគមពាណិជ្ជកម្មពិភពលោក សម្រាប់ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត។

ដោយទទួលបានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីឆ្នាំមុន សម្រាប់សិស្សថ្នាក់​ទី១០ និងថ្នាក់ទ ១១ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។

តាមរយៈកម្មវិធីនេះ សិស្សវិទ្យាល័យចំនួន ១,៥០០ នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញអក្ខរកម្មឌីជីថលមូលដ្ឋាន និងចំណេះដឹងអំពីសារៈសំខាន់នៃលេខសំងាត់ ការគំរាមកំហែងតាមអ៊ីនធឺណែត និងភាពជាពលរដ្ឋឌីជីថល។

កម្មវិធីនេះ ក៏បានបញ្ចូលវគ្គ​សិក្ខាសាលាបណ្ដុះបណ្ដាល​ លើការបង្កើតវីដេអូមានគុណភាពខ្ពស់សម្រាប់បង្ហោះតាមអ៊ីធឺណែត ហើយវីដេអូដែលបង្កើតឡើយដោយសិស្សានុសិស្សទាំងនោះ ត្រូវបានយក​ទៅចូលរួមក្នុងកម្មវិធីប្រកួតមួយ​ ដែលជ័យលាភីទទួលបានរង្វាន់សាច់ប្រាក់សម្រាប់សាលារបស់ពួកគេ។

កម្មវិធីអក្ខរកម្មឌីជីថល របស់ក្រុមហ៊ុន Smart Axiata
កម្មវិធីអក្ខរកម្មឌីជីថល របស់ក្រុមហ៊ុន Smart Axiata

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ 

«ពានរង្វាន់នេះ គឺជាការទទួលស្គាល់មកលើកម្មវិធីនេះ ហើយ​យើង​អាច​និយាយ​ដោយក្ដីរីករាយ​ផងដែរថា ការទទួលពានរង្វាន់​នេះក៏ជាជោគជ័យដ៏អស្ចារ្យមួយសម្រាប់ក្រសួង និងសាលារៀននានា​ ដែលយើងបានសហការជាមួយ។ យើងនឹងបន្តកម្មវិធីនេះបន្តទៅទៀត​  ដើម្បីបង្កើតឥទ្ធិពលធំជាងនេះ ដល់សិស្សានុសិស្ស​នៅតាមវិទ្យាល័យចំនួន ៩​ សាលា​ ក្នុងខេត្តកំពង់ចាម កំពង់ធំ និងកំពង់ឆ្នាំង នៅពេលដែលស្ថានភាព ជំងឺ​កូវីដ១៩ បានធូរស្រាលឡើង»។

ប្រសាសន៍លោក ថូម៉ាស ហ៊ុន 

លោក ថូម៉ាស បានបន្ថែមទៀតថា៖

« ជំងឺរាតត្បាតសកលវីរុសកូរ៉ូណា បានបង្រៀនយើងជាងពេលផ្សេងៗទៀត អំពីសារៈសំខាន់នៃអក្ខរកម្មឌីជីថលមូលដ្ឋាន សម្រាប់សិស្សានុសិស្សដែលត្រូវការប្រើប្រាស់អ៊ីនធឺណែតក្នុងការរៀនសូត្រពីចម្ងាយ អំឡុងពេលដែលសាលារៀនត្រូវបានបិទ ​កាលពីដើមឆ្នាំដូចដែលយើងបានឃើញស្រាប់។ ទោះបីជា យើងចង់ឲ្យ​សិស្សានុស្សិស្សខ្មែរកាន់តែច្រើនថែមទៀត​ អាចប្រើជំនាញអក្ខរកម្មឌីជីថលនេះក្ដី ប៉ុន្តែ​វាគឺជាការចាំបាច់ណាស់ដែរ ដែលពួកគេទទួលបានការ​បង្រៀន​ឲ្យ​ស្គាល់​ពីអត្ថប្រយោជន៍ផង ក៏ដូចជា​កង្វល់ផ្នែកសុវត្ថិភាពផង នៅពេលដែលពួកគេ​ប្រើប្រាស់អ៊ីនធឺណែត»។

  ប្រសាសន៍លោក ថូម៉ាស ហ៊ុន
កម្មវិធីអក្ខរកម្មឌីជីថល របស់ក្រុមហ៊ុន Smart Axiata
កម្មវិធីអក្ខរកម្មឌីជីថល របស់ក្រុមហ៊ុន Smart Axiata

កម្មវិធីអក្ខរកម្មឌីជីថលនេះ គឺជាកម្មវិធីមួយ​ក្នុងចំណោមកម្មវិធីនានាផ្នែកអប់រំ ពីក្រុមហ៊ុន Smart Axiata ដែលមានគោលបំណងក្លាយជាជើងឯកឌីជីថល​របស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីអប់រំជីថល ដូចជា  កម្មវិធីអាហារូបករណ៍ SmartEdu កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ SmartEdu និងកម្មវិធីជាច្រើនផ្សេងទៀត។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី កម្មវិធី និរន្ដរភាពនិង កម្មវិធីទំនួលខុត្រូវសង្គមសរបស់ក្រុមហ៊ុន Smart , សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ «Smart​​ for Cambodia»  តាមរយៈ www.facebook.com/SmartForCambodia  ឬចូលទៅកាន់គេហទំព័រ https://www.smartedu.com.kh ៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T