កើតកូនហើយភ្លាម Ed Sheeran ជះលុយទិញផ្ទះបន្ថែមសរុប២៧ខ្នង តម្លៃ៨០លានដុល្លារ

//s9.kh1.co/4e/4e139bd90b444a6e8195e802f68365cc69cc237e.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀងម្ចាស់«Shape of You» បានទិញអគារដែលមានផ្ទះចំនួន ២៧ ក្នុងតម្លៃ ៨០ លានដុល្លារ ដោយមិនចាំបាច់ខ្ចីប្រាក់ពីធនាគារឡើយ។

បរទេស៖ យោងតាមរបាយការណ៍ពីក្រុមហ៊ុន Maverick Properties Limited និង Maverick Commercial Properties Limited ដែលជាក្រុមហ៊ុនពីររបស់ តារាចម្រៀងប្រុស Ed Sheeran បានចំណាយប្រាក់ ៥,៨ លានដុល្លារដើម្បីទិញផ្ទះមួយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែលទៀតបានបន្ថែមថា តារាចម្រៀងរូបនេះ មានទ្រព្យសម្បតិ្តលំនៅដ្ឋាននិងហាងជួលសរុបចំនួន ២៧ រួមទាំងដីដ៏ធំនៅតំបន់កសិដ្ឋានរបស់លោក គ្រាន់តែនៅទីក្រុងឡុងដ៍តែឯង លោកប៉ាកូនមួយរូបនេះ មានវីឡាផ្ទះល្វែងប្រណីតចំនួន ៨ និងផ្ទះល្វែងចំនួន ១២ ជាប់គ្នានៅក្នុងអគារតែមួយ។

គួររម្លឹកថា កាលពីដើមឆ្នាំនេះ Sheeran ត្រូវបានអ្នកជិតខាងត្អូញត្អែរថា តារាប្រុសរូបនេះ តែងតែមានពិធីជប់លៀងរំខាននៅផ្ទះរបស់ពួកគេ ដូច្នេះហើយតារាចម្រៀងប្រុសចំណាយប្រាក់ ៥,១ លានដុល្លារ ដើម្បីទិញផ្ទះល្វែងពីរនៅជាប់គ្នាដើម្បីកុំអោយមានការរំខានទៅអ្នករស់នៅក្បែរនោះ។

ដោយឡែក តាមប្រភពកាសែតអង់គ្លេសបានរាយការណ៍មកថា Ed Sheeran មានទ្រព្យ ២៥៧ លានដុល្លារ  អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ តារាចម្រៀងរូបនេះ ទិញអចលនទ្រព្យទាំងអស់ដោយប្រើប្រាស់ សាច់ប្រាក់ ដោយមិនចាំបាច់ប្រើប្រាក់កម្ចីពីធនាគារនោះទេ៕

សូមទស្សនារូបខាងក្រោម៖

Ed Sheeran និងភរិយា
Ed Sheeran និងភរិយា
Ed Sheeran និងភរិយា
Ed Sheeran និងភរិយា
Ed Sheeran និងភរិយា
Ed Sheeran និងភរិយា
ទ្រព្យសម្បតិ្តលំនៅដ្ឋាន របស់ Ed Sheeran
ទ្រព្យសម្បតិ្តលំនៅដ្ឋាន របស់ Ed Sheeran
ទ្រព្យសម្បតិ្តលំនៅដ្ឋាន របស់ Ed Sheeran
ទ្រព្យសម្បតិ្តលំនៅដ្ឋាន របស់ Ed Sheeran
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T