ឥណ្ឌូណេសុី៖ អ្នកទោសជនជាតិចិនម្នាក់ មានឈ្មោះថា Cai Changpan វ័យ៥៣ឆ្នាំ ដែលត្រូវបានកាត់ទោសប្រហារជីវិតក្នុងឆ្នាំ២០១៧ ពីបទរត់ពន្ធគ្រឿងញៀន១១០គីឡូក្រាម បានលួចរត់ចេញពីពន្ធនាគារមួយកន្លែង តាមរយៈលូ ក្នុងទីក្រុង Tangerang ប្រទេសឥណ្ឌូណេសុី កាលពីសប្ដាហ៍មុននេះ។

យោងតាមសម្ដីរបស់អាជ្ញាធរបានឲ្យដឹងថា ខាងក្រុមការងារបានរកឃើញ ទួណឺវិស ដែកគាស់ និងឧបករណ៍មួយចំនួនទៀត ដែលអ្នកទោសបានប្រើសម្រាប់ជីកប្រហោងពីបន្ទប់ឃុំឃាំងរបស់ខ្លួនប្រវែង៣០ម៉ែត្រ ដែលតភ្ជាប់ទៅនឹងលូទឹក។ ហើយឧបករណ៍ទាំងនោះ ត្រូវបានគេជឿជាក់ថា អ្នកទោសបានលួចយកពីផ្ទះបាយក្នុងពន្ធនាគារ ដែលកំពុងសាងសង់។

យ៉ាងណាមិញ ការរត់គេចខ្លួននេះ មិនមែនជាលើកទីមួយរបស់អ្នកទោស Cai ឡើយ ដោយរូបគេធ្លាប់បានលួចរត់ម្ដងរួចមកហើយ កាលពីខែមករា ឆ្នាំ២០១៧ តែបីថ្ងៃក្រោយមក ក៏ត្រូវបានចាប់ខ្លួនសាជាថ្មី។

បើទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ អ្នកទោស Cai កំពុងស្ថិតក្នុងបញ្ជីចាប់ខ្លួនរបស់ប្រទេសឥណ្ឌូណេសុី ហើយមន្ត្រីអន្ដោប្រវេសន៍ក៏បានចាត់វិធានការទប់ស្ដាត់មិនឲ្យភៀសខ្លួនចេញពីប្រទេសផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

អ្នកទោស Cai
អ្នកទោស Cai បន្ទាប់ពីលួចរត់
កន្លែងដែលអ្នកទោស Cai រួចខ្លួន
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ