ក្បែរ៥០ឆ្នាំហើយ Myria មិនខ្វល់ បង្អួតរាងមិនឲ្យចាញ់ក្មេងៗ

//s9.kh1.co/19/199d649210696742313267c6c102d2304d2017d0.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាស្រី Myria Benedetti ទោះបីវ័យកាន់តែជ្រេ តែនាងនៅតែអាចថេរក្សាសម្រស់ឲ្យនៅស្រស់ស្អាតក្មេងជាងវ័យបានដដែល ជាបិសេស​ រូបរាងនៅតែស្រឡូនស្អាត។

ថៃ៖ តារាសម្ដែង និងតារាចម្រៀងស្រី Myria Benedetti ជាតារាស្រីមួយរូបតែងមានការគាំទ្រច្រើនពីមហាជនទាំងក្នុង និងក្រៅប្រទេស បើទោះបី តារារូបនេះ បានឈានជើងចូលសិល្បៈយូរឆ្នាំក៏ពិតមែន តែប្រជាប្រិយភាពនៅតែខ្លាំងក្លាដដែល  មិនត្រឹមតែប៉ុណោះ ការងារសិល្បៈ កាន់តែមានភាពមមាញឹកជាងមុនថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាស្រីរូបនេះ តែងតែធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍លើរូបនាងជាខ្លាំង ដោយរូបសម្រស់របស់តារារូបនេះ នៅតែមានស្បែកតឹងណែន ស្រស់ស្អាតក្មេងជាងវ័យ មិនចេះចាស់សោះ ទោះមានវ័យ ៤៥ឆ្នាំ។ ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលការលេងខ្លួនវិញ តារាស្រីរូបនេះ មានស្ទាយ៍ស្រស់ស្អាត ឆើតឆាយទាន់សម័យតែម្ដង ហើយគ្រប់ពេលនាងធ្វើខ្លួនម្ដងៗ ពិតជាលេចធ្លោគួរឲ្យទាក់ទាញខ្លាំង ទោះមានវ័យជ្រេបន្តិចមែន។ 

ជាពិសេស ថ្មីៗនេះ Myria Benedetti កាន់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ខ្លាំងជាងមុនក្រោយទៅលេងសមុទ្រថតរូបបង្ហោះស្លៀកនៅឈុតប៊ីគីនី បង្អួតរាងស្រឡូន សាច់សខ្ចីយ៉ាងដូច្នេះ។ ដោយរូបភាពទាងនោះ តារាស្រីវ័ ៤៥ឆ្នាំឆ្នាំរូបនេះ បានបង្ហាញនៅស្ទាយ៍ថតរូបយ៉ាងស៊ីអារម្មណ៍ និងរាង​ Gaol ធ្វើឲ្យហ្វេនៗមើលសឹងតែមិនដាក់ភ្នែក ភ្លឹកគ្រប់គ្នា។ ជាការពិត បន្ទាប់ពីបង្ហោះរូបភាពមិនបានប៉ុន្មានផង ក៏ត្រូវបានហ្វេនពោលពាក្យសរសើរពីរូបរាង និងសម្រស់មិនចេះចាស់នាងសឹងមិនដាច់ពីមាត់៕

សូមទស្សនារូបភាពខាងក្រោម៖​

Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Myria Benedetti
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T