ផ្លូវការ! Barcelona ព្រមព្រៀងលក់ Suarez ឲ្យទៅក្លិបគូប្រជែង At.Madrid ហើយ ក្នុងតម្លៃ…

//s9.kh1.co/86/864a5c30982038c8ff12e2a9e419b142178179e0.jpg
កីទ្បា

 ២៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Barcelona ព្រមព្រៀងលក់ Suarez ឲ្យទៅក្លិបគូប្រជែង At.Madrid ហើយ ក្នុងតម្លៃ៦លានអឺរ៉ូ

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បានធ្វើការបញ្ជាក់ថា ខ្សែប្រយុទ្ធរបស់ខ្លួនកីឡាករ Luis Suarez នឹងចូលរួមជាមួយក្លិប Atletico Madrid បន្ទាប់ពីក្លិបយក្សអេស្ប៉ាញទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរជើងស៊ុតវ័យ៣៣ឆ្នាំរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Luis Suarez
  កីឡាករ Luis Suarez

ក្លិប At.Madrid នឹងត្រូវចំណាយឲ្យ Barca ចំនួន៦លានអឺរ៉ូ (ឬប្រមាណ ៦,៩លានដុល្លារ) សម្រាប់ការផ្ទេរយក ខ្សែប្រយុទ្ធដែលចំណាយពេល៦ឆ្នាំនៅទឹកដី Camp Nou។

ក្នុងមួយរយៈចុងក្រោយ Suarez មានដំណឹងលេចឮច្រើនទាក់ទង ទៅនឹងការផ្លាស់ទៅចូលរួមជាមួយក្លិបសេះបង្កង់ Juventus ប៉ុន្តែការផ្ទេរត្រូវបរាជ័យដោយសារតែ មានបញ្ហារឿងប្រលងចូលសញ្ជាតិអ៊ីតាលី។ ដែលជាហេតុធ្វើឲ្យគេបង្វែរទៅចូលរួមជាមួយ At.Madrid វិញ។

  កីឡាករ Luis Suarez
  កីឡាករ Luis Suarez

ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់កាសែត BBC ជើងស៊ុតសញ្ជាតិអ៊ុយរ៉ាហ្កាយសុខចិត្តកាត់បន្ថយប្រាក់ពលកម្មរបស់ខ្លួនដើម្បីចូលរួមជាមួយក្រុមលោក Diego Simeone ពោលគឺគេទទួលបានខ្ទង់១៥លានអឺរ៉ូក្នុង១ឆ្នាំ ស្មើនឹងពាក់កណ្ដាលនៃប្រាក់ពលកម្មដែលគេធ្លាប់ទទួលបានកាលនៅ Barcelona ។

  កីឡាករ Luis Suarez
  កីឡាករ Luis Suarez

គួររម្លឹកដែរថា Suarez ជាកីឡាករដែលរកគ្រាប់បានច្រើនជាងគេលំដាប់ទី៣ ប្រចាំប្រវត្តិសាស្ត្រក្លិប​ Barcelona តួយ៉ាងចាប់តាំងពីផ្លាស់ពីក្លិបហង្សក្រហម Liverpool មកកាន់ទឹកដី Camp Nou ក្នុងឆ្នាំ ២០១៤មក គេស៊ុតបាន១៩៨គ្រាប់ ក្នុងនោះដែរគេជួយក្លិបយក្សតំបន់កាតាឡាន់ លើកពាន La Liga បាន៤ដង និង ពាន Champions League ១ដង ៕

  កីឡាករ Luis Suarez
  កីឡាករ Luis Suarez

ប្រភពgoal.com

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T