បាំងពីរខែទៀតចូលរោងការ Koi និង Toon កាន់តែផ្អែមល្ហែមលើមាត់សមុទ្រ

//s9.kh1.co/85/85b0402b9f729d66d82a87736e78a65d69fa2939.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្ងៃមង្គលរបស់ តារាសម្ដែង Koi និង Toon នៅសល់តែពីរខែទៀតប៉ុណ្ណោះ ប៉ុន្តែពួកគេ ហាក់ដូចជាកាន់តែផ្អែមល្ហែមនឹងគ្នាខ្លាំង ពិសេសទៅសមុទ្រលើកនេះ មួយគូនេះនាំគ្នាស្វីតអួតគេឲ្យច្រណែនគ្រប់គ្នា។

ថៃ៖ ជាការពិតណាស់ ថ្ងៃមង្គលរបស់តារាសម្ដែង Koi Rachawin និង Toon Bodyslam គឺនៅបាំងតែជាងពីរខែទៀតប៉ុណ្ណោះ ដែលត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដែលជាថ្ងៃគូស្នេហ៍តារាមួយគូនេះ ចូលរោងការជាមួយគ្នា ក្រោយពួកគេសេពគប់មើលចិត្តគ្នាជាយូរមកហើយនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ខណៈថ្ងៃរៀបការកាន់តែខិតជិតមកដល់ យើងឃើញថា Koi និង Toon ហាក់មានភាពល្អូកល្អើននឹងគ្នាខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ គួឲ្យកត់សម្គាល់ ពិសេសនៅពេលដែលពួកគេបង្ហាញមុខជាមួយគ្នានៅតាមបណ្ដាញសង្គមម្ដងៗ អ្នកគាំទ្រស្ទើរតែលើសជាតិស្ករជាមួយនឹងសកម្មភាពស្វីតៗរបស់គូនេះ។

ទន្ទឹមនឹងនេះទៀតសោត កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ អនាគតប្ដីប្រពន្ធដ៏សាកសមមួយគូនេះ ទើបតែបានបង្ហោះរូបភាពថ្មីៗនៅលើគណនី IG របស់ពួកគេ ក្នុងដំណើរកម្សាន្តនាមាត់សមុទ្រ  ដោយក្នុងនោះ ពួកគេបានតុបតែងខ្លួនស្អាតៗសមគ្នាខ្លាំងមែនទែន ហើយគេថែមទាំងបានបង្ហាញកាយវិការអោបថើបកៀកកើយគ្នាស្វីតៗ យ៉ាងមានក្ដីសុខ បង្អួតដល់ឲ្យអ្នកគាំទ្រ ដែលតាមរយៈរូបភាពជាច្រើនសន្លឹកទាំងនោះ អ្នកគាំទ្របានឃើញហើយ នាំគ្នាលួចច្រណែនគ្រប់គ្នា តែយ៉ាងណា ក្នុងនាមជាអ្នកគាំទ្រ គេក៏មិនភ្លេចពោលពាក្យសរសើរអំពីចំណងស្នេហ៍ដ៏ផ្អែមល្ហែមពួកគេជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

Koi Rachawin
Koi Rachawin
Koi និង Toon
Koi និង Toon
Koi Rachawin
Koi Rachawin
Koi និង Toon
Koi និង Toon
Koi និង Toon
Koi និង Toon
Koi និង Toon
Koi និង Toon
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T