មិនមើលនឹងភ្នែក ឃើញកូនជួបបញ្ហា ម្ដាយ Mike សុខចិត្តលះបង់លក់ឡានជួយកូន

//s9.kh1.co/8a/8a66c9479ce85bdaaee808b13ab321d7a2651a3e.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គឺជាម្ដាយដ៏ល្អម្នាក់របស់ តារាសម្ដែងប្រុស លោក Mike Pirat បន្ទាប់ពីឃើញកូនប្រុស កំពុងតែមានបញ្ហាលុយកាក់ អ្នកស្រីសុខចិត្តលះបង់ ដោយកំពុងតែត្រៀមខ្លួនលក់ឡាន ដែលជាកាដូដែលកូនប្រុសបានទិញឲ្យនៅក្នុងថ្ងៃកំណើត

ថៃ៖ នៅតែជារឿងរ៉ាវ ដែលហ្វេនៗជាច្រើន រង់ចាំតាមដាន ចំពោះភាគីទាំងពីររវាង តារាសម្ដែងប្រុស លោក Mike Pirat និង អតីតគូស្នេហ៍ នាង Sara ដែលមានបញ្ហាជាច្រើន ក្នុងពេលដែលមនុស្សមួយចំនួន បានសម្លឹងឃើញថា ខាងស្រីកំពុងតែត្រូវការប្រាក់មួយចំនួន ដែលក្នុងខណៈពេលនេះ ប្រាក់ចំណូលរបស់ Mike ក៏ត្រូវបានកាត់បន្ថយដោយសារតែ ផលប៉ះពាល់នៃជំងឺ COVID-19 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ថ្មីៗនេះ ស្រាប់តែមានរឿងដ៏គួរចាប់អារម្មណ៍ ក្នុងពេលដែល ប្រាក់ចំណូលរបស់ Mike កំពុងតែមានការធ្លាក់ចុះ ដូច្នេះហើយ អ្នកស្រី Tuk ដែលជាម្ដាយរបស់​ Mike បានចេញមកបង្ហោះសារមួយនៅលើបណ្ដាញសង្គម ព្រមជាមួយនឹងរូបភាពនៅក្នុងពិធីជប់លៀងខួបកំណើតរបស់អ្នកស្រី នៅឆ្នាំ ២០១៨ ដែលនៅក្នុងនោះ លោក Mike បានទិញរថយន្តម៉ាក Porsche Cayman ក្នុងតម្លៃ ៧ លានបាត (ស្មើនឹង ២២ ម៉ឺនដុល្លាអាមេរិក) ទុកជាកាដូដល់អ្នកម្ដាយ តែនៅក្នុងការបង្ហោះនេះ អ្នកស្រីបានបង្ហាញថា អ្នកស្រីកំពុងតែបានត្រៀមលក់ឡានមួយនេះ ដើម្បីយកលុយទៅឲ្យ Mike វិញ ដោយសារ ឃើញកូនប្រុសរបស់ខ្លួនកំពុងតែជួបការលំបាក។ 

ម៉្យាងវិញទៀត នៅក្នុងសារបង្ហោះនោះ អ្នកស្រីបាននិយាយថា៖  

អរគុណចំពោះរបស់ល្អៗ ដែលបានផ្តល់ជូនម៉ាក់។ Mike គឺជាកូនប្រុសល្អ និងជាឪពុកដ៏អស្ចារ្យម្នាក់។ ម៉ាក់តែងតែដឹងមករហូត នៅពេលដែលកូនកំពុងតែមានភាពចាំបាច់ និងត្រូវការជំនួយ ម៉ាក់នឹងត្រៀមខ្លួនព្រមទាំងលក់ឡាននេះទៅឲ្យ Mike វិញ ព្រោះម៉ាក់ដឹងថា កូនកំពុងមានបញ្ហា។ Mike បានធ្វើអស់ពីសមត្ថភាព ហើយក៏បានប្រាប់ម៉ាក់ថា នាពេលខាងមុខ នឹងទិញវាថ្មីសម្រាប់ម៉ាក់វិញ Mike ពិតជាអរគុណដែលយើងយល់ ហើយសូមឲ្យភាពល្អ ដែលកូនបានធ្វើ ដើម្បីការពារកូនពីរឿងអាក្រក់ទាំងអស់ ។

ម្ដាយរបស់ Mike

ទន្ទឹមនឹងសារបង្ហោះមួយនេះ ក៏មានការចូលចិត្ត និងការគាំទ្រ ពីហ្វេនៗជាច្រើន ដើម្បីលើកទឹកចិត្តឲ្យគ្នាទៅវិញទៅមក ជាពិសេស ពួកគេ ក៏បានសរសើរពីម្ដាយរបស់ Mike ដែលជាម្ដាយដ៏ល្អម្នាក់ ដែលតែងតែជួយកូន និងផ្ដល់ក្ដីស្រលាញ់ឲ្យកូនជានិច្ច៕

សូមទស្សនារូបភាពខាងក្រោម៖ 

Mike 
Mike 
Mike 
Mike 
Mike និង អ្នកម្ដាយ
Mike និង អ្នកម្ដាយ
Mike និង អ្នកម្ដាយ
Mike និង អ្នកម្ដាយ
Mike និង អ្នកម្ដាយ
Mike និង អ្នកម្ដាយ
Mike និង អ្នកម្ដាយ
Mike និង អ្នកម្ដាយ
Mike និង អ្នកម្ដាយ
Mike និង អ្នកម្ដាយ
Mike និង អ្នកម្ដាយ
Mike និង អ្នកម្ដាយ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T