ករណីផ្ទុះឆេះរថយន្តដឹកប្រេងមួយ ​បណ្តាលឱ្យមនុស្ស២៨នាក់ស្លាប់នៅនីហ្សេរីយ៉ា (មានវីដេអូ)

//s9.kh1.co/c4/c40b633a52671d205de732375d76398c3aa59549.jpg
សង្គម

 ២៤-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មនុស្សយ៉ាងហោចណាស់ ២៨នាក់ បានស្លាប់​បាតបង់ជីវិតនៅពេលដែល​រថយន្តដឹកប្រេងមួយ បានបុករះជាមួយរថយន្ត​ផ្សេងទៀត ហើយបង្កជាអគ្គីភ័យឆាបឆេះឡើង

អាប៊ូសា៖ អាជ្ញាធរនីហ្សេរីយ៉ារាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២៨នាក់ បានស្លាប់​បាត់បង់ជីវិតនៅពេលដែល​រថយន្តដឹកប្រេងមួយ ​បុករះជាមួយរថយន្ត​ផ្សេងទៀត ហើយបង្កជាអគ្គីភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃពុធ នៅលើកំណាត់ផ្លូវធំក្នុងទីក្រុងឡូកូចា (Lokoja) គឺដោយសារ​រថយន្តដាច់ហ្វ្រាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មនុស្សយ៉ាងតិច ២៨នាក់បានស្លាប់
មនុស្សយ៉ាងតិច ២៨នាក់បានស្លាប់

យោងតាម​ពលរដ្ឋដែលឃើញហេតុការណ៍នេះក៏បានឱ្យដឹងដែរថា​ អ្នកស្លាប់ភាគច្រើនគឺអ្នកដំណើរថ្មើរជើង ដោយក្នុងនោះរួមទាំងនិស្សិត​ដើរឆ្លង​ផ្លូវដើម្បីទៅមហាវិទ្យាល័យ ចំណែកមនុស្សមួយចំនួនទៀត ស្លាប់នៅក្នុងរថយន្ត។

កុមារជាច្រើននាក់ ក៏បានស្លាប់ក្នងហេតុការណ៍នេះដែរ
កុមារជាច្រើននាក់ ក៏បានស្លាប់ក្នងហេតុការណ៍នេះដែរ

គួរជម្រាបដែរថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាទូទៅនៅក្នុងប្រទេសនីហ្សេរីយ៉ា គឺបណ្តាល​មកពីស្ថានភាពផ្លូវមិនល្អ និងមិន​មានស្តង់ដារសុវត្ថិភាព​។ ហើយកាលពីខែ​មិថុនាកន្លងទៅ ហេតុការណ៍ដូចគ្នានេះ ក៏បានកើតឡើងដែរ ដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ៤នាក់ស្លាប់៕

 ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃពុធ នៅលើកំណាត់ផ្លូវធំក្នុងទីក្រុងឡូកូចា
 ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃពុធ នៅលើកំណាត់ផ្លូវធំក្នុងទីក្រុងឡូកូចា

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T