ស្ងាត់ៗទិញបាន៥នាក់ហើយ! Wolves យកបានជម្រើសជាតិព័រទុយកាល់រូបនេះជាផ្លូវការ ក្នុងតម្លៃ ៣៦,៨លាន

//s9.kh1.co/37/37ddf3e5b13d465836e2d5313e767ed2bfe571b5.jpg
កីទ្បា

 ២៤-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Wolves ទិញបានជម្រើសជាតិព័រទុយកាល់កីឡាករ Nelson Semedo ក្នុងតម្លៃ ៣៦,៨លាន

អង់គ្លេស៖ ក្លិប Wolverhampton Wanderers បានសម្រេចកិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារស្លាបស្ដាំរបស់ក្រុម Barcelona កីឡាករ Nelson Semedo ក្នុងតម្លៃ៣៦,៨លានផោន (ឬប្រមាណ ៤៦,៨លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជម្រើសជាតិព័រទុយកាល់ បានចុះកុងត្រាលេងឲ្យក្លិប Wolves រហូតដល់ខែមិថុនា ឆ្នាំ២០២៣ អមជាមួយលក្ខខណ្ឌអាចបន្ថែមរហូតដល់ខែមិថុនា ឆ្នាំ២០២៥។

  កីឡាករ Nelson Semedo
  កីឡាករ Nelson Semedo

គ្រូបង្គោលក្រុមរហស្សនាមចចកព្រៃ លោក Nuno Espirito Santo បានសម្រេចនាំយក Semedo មកកាន់ក្រុម ដើម្បីមកជំនួសកន្លែងខ្សែការពារស្លាបស្ដាំ Matt Doherty ដែលទើបផ្ទេរទៅលេងឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ។

កីឡាករ Matt Doherty
កីឡាករ Matt Doherty

Semedo វ័យ២៦ឆ្នាំ ជាកីឡាករចំណូលថ្មីទី៥ហើយ ដែល Wolves ទិញបានក្នុងទីផ្សារដោះដូររដូវក្ដៅនេះ ដោយកាលពីពេលថ្មីៗកន្លងទៅ ក្លិបដែលឈរលេខ៧ នៅក្របខ័ណ្ឌ Premier League រដូវកាលមុនមួយនេះ ទើបផ្ទេរយកបានកីឡាករ Fabio Silva ខ្សែការពារស្លាបឆ្វេង Fernando Marcal ខ្សែបម្រើ Vitor Ferreira និងរនាំងការពារកណ្ដាល Ki-Jana Hoever

គួររម្លឹកដែរថា មុនពេលផ្លាស់មកលេងនៅ Premier League កីឡាករ Semedo បានចំណាយពេល៣ឆ្នាំនៅទឹកដី Camp Nou ក្នុងនោះដែរ គេរួមចំណែកជួយក្រុម Barcelona ឈ្នះពាន La Liga ២សម័យ និងពាន Cope del Rey ១សម័យ៕

  កីឡាករ Nelson Semedo
  កីឡាករ Nelson Semedo

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T