មនុស្សយន្ដដ៏ធំនៅជប៉ុន អាចដើរ និងលុតជង្គង់បាន ខណៈពេលគេកំពុងធ្វើតេស្ដសាកល្បងវា (មានវីដេអូ)

//s9.kh1.co/e3/e37661dec8ae6cffe1b4f0d27a023faa5fb647ac.jpeg
សង្គម

 ២៤-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មនុស្សយន្ដដ៏ធំមួយ មានកម្ពស់ប្រមាណ១៨ម៉ែត្រ និងទម្ងន់២៥តោន ត្រូវបានគេធ្វើតេស្តសាកល្បងវាកាលពីថ្មីៗ ដែលបង្ហាញឲ្យឃើញថា វាអាចដើរ ចង្អុលម្រាមដៃទៅកាន់មេឃ និងលុតជង្គង់បានផងដែរ។

ជប៉ុន៖ មនុស្សយន្ដដ៏ធំមួយ មានកម្ពស់ប្រមាណ១៨ម៉ែត្រ និងទម្ងន់២៥តោន ត្រូវបានគេធ្វើតេស្តសាកល្បងវាកាលពីថ្មីៗ ដែលបង្ហាញឲ្យឃើញថា វាអាចដើរ ចង្អុលម្រាមដៃទៅកាន់មេឃ និងលុតជង្គង់បានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មនុស្សយន្ដនេះ មានប្រភពមកពីតួអង្គមនុស្សយន្ដក្នុងរឿងគំនូរជីវចលដ៏ល្បីល្បាញប្រចាំប្រទេសជប៉ុនគឺ Mobile Suit Gundam។ ហើយវាក៏ត្រូវបានសាងសង់ឡើង ដោយក្រុមវិស្វករនៅរោងចក្រ Gundam Factory និងដើម្បីជាការទាក់ទាញនៅកំពុងផែ Yamashita Pier ទៀតផង។

ជាមួយគ្នានេះ ក្រុមវិស្វករ បានចាប់ផ្ដើមធ្វើការទៅលើមនុស្សយន្ដនេះ អស់រយៈពេល៦ឆ្នាំមកហើយ ដើម្បីធានាថារាល់បំណែកនីមួយៗ ត្រូវបានទ្រទ្រង់ទម្ងន់យ៉ាងរឹងមាំ ដែលការពារពីការបាក់រលំជាដើម។

គួរឲ្យដឹងដែរថា រឿងគំនូរជីវចល Gundam បានរកចំណូលចូលរាប់លានដុល្លារអាមេរិកឯណោះ តាមរយៈខ្សែភាពយន្ដ សៀវភៅ តុក្កតាផ្លាស្ទិក និងហ្គេមផងដែរ។

យ៉ាងណាមិញ មនុស្សយន្ដខាងលើនេះ គ្រោងនឹងបើកសម្ភោធនៅថ្ងៃទី០១ ខែតុលាឆាប់ៗខាងមុននេះ តែក៏ត្រូវពន្យារពេលវិញម្ដងទៀត ដោយសារជំងឺកូវីដ-១៩កំពុងរាតត្បាត។ ហើយគេក៏សង្ឃឹមដែរថា ការបើកសម្ភោធនឹងត្រូវធ្វើឡើងក្នុងឆ្នាំ២០២០នេះតែម្ដង៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

មនុស្សយន្ត Gundam
មនុស្សយន្ត Gundam
មនុស្សយន្ត Gundam
មនុស្សយន្ត Gundam
មនុស្សយន្ត Gundam
មនុស្សយន្ត Gundam
មនុស្សយន្ត Gundam
មនុស្សយន្ត Gundam
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T