ទាក់ទងគ្នាស្ងាត់ៗ ស្នេហា Lily និង Chinawut ដល់ខួប៦ឆ្នាំបាត់

//s9.kh1.co/65/6588ce3ebe29a3e08215018333ea21854cd9a3a9.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តារាសម្ដែងថៃ Lily Pantila និង Chinawut Indracusin បានប្រកាសពីខួបឆ្នាំដែលបានទាក់ទងមើលចិត្តគ្នា ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ខណៈពេលទើបតែបង្ហាញពីចំណងស្នេហ៍ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ។

ថៃ៖ តារាសម្ដែងថៃប្រុសស្រីដ៏លេចធ្លោ Chinawut Indracusin និង Lily Pantila បច្ចុប្បន្នអ្នកទាំងពីរ ជាគូស្នេហ៍នឹងគ្នា ដែលទើបតែបង្ហាញពីទំនាក់ទំនងស្នេហា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាការពិត ក្រោយបង្ហាញពីចំណងស្នេហ៍ជាសាធារណៈឲ្យមហាជន និងហ្វេនៗបានដឹងពីស្នេហារបស់ខ្លួនរួចមក ត្រូវបានអ្នកគាំទ្រជាច្រើន និយាយថា គូស្នេហ៍មួយគូនេះពិតជាសាកសមនឹងគ្នាខ្លាំងថែមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត នៅក្នុងគណនី Instagram របស់គូស្នេហ៍មួយគូនេះ តែងតែបង្ហោះនៅរូបភាពស្វីតៗ និងមានដំណើរកម្សាន្តចេញទៅក្រៅប្រទេស និងក្នុងប្រទេស ជាពិសេស រាល់រូបភាពដែលតារាប្រុស ស្រីមួយគូនេះបង្ហោះសុទ្ធសឹងតែមានសកម្មភាពស្និទ្ធស្នាល និងបង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខតែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់ពេលទៅចូលរួមកម្មវិធីម្ដងៗ តែងតែបណ្ដើរគ្នាជាគូ ធ្វើឲ្យហ្វេនច្រណែននឹងអ្នកទាំងពីរមិនស្ទើរនោះទេ។

ជាក់ស្ដែង Chinawut Indracusin និង Lily Pantila បានផុសរូបយ៉ាងផ្អែមល្ហែមពេលទៅលេងសមុទ្រ ដើម្បីអបអរខួប ៦ឆ្នាំ ដែលបានទាក់ទងគ្នាកន្លងមក ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងជូនពរដល់អ្នកទាំងពីរឲ្យស្រលាញ់គ្នាបែបនេះរហូតផងដែរ។ គួរបញ្ជាក់ផងដែរថា គូស្នេហ៍តារាសម្ដែងមួយគូនេះ មានទាក់ទងគ្នា ៦ឆ្នាំហើយ ខណៈពេលទើបតែបង្ហាញពី ចំណងស្នេហ៍អ្នកទាំងពីរ ប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Chinawut Indracusin និង Lily Pantila 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T