មកខួបកំណើត Mew ប៉ុន្តែគូស្នេហ៍២គូនេះ បង្ហាញភាពផ្អែមល្ហែមមិនឲ្យចាញ់ម្ចាស់ខួប

//s9.kh1.co/18/185319c6a7235afd2c42478e2cc5c1232f5c76bc.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ខួបកំណើត Mew ឆ្នាំនេះ ពិតជាធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីតារាស្រី ២ ដួង Taew និង Matt បាននាំគូស្នេហ៍បណ្ដូលចិត្ត ទៅចូលរួមដែរ ដែលបង្ហាញពីភាពផ្អែមល្ហែមយ៉ាងខ្លាំង

ថៃ៖ គឺជាពេលវេលាដ៏រីករាយបំផុត សម្រាប់តារាសម្ដែងស្រី Mew Nittha  នៅក្នុងពេលខួបកំណើតគម្រប់ ៣០ ឆ្នាំ របស់នាង នៅក្នុងឆ្នាំនេះ មិនត្រឹមតែមានស្វាមីបណ្ដូលចិត្ត បានរៀបចំឲ្យយ៉ាងកក់ក្ដៅនោះទេ ផ្ទុយទៅវិញ ថែមទាំងមាន មិត្តៗជិតស្និទ្ធរបស់នាងនៅក្នុង រង្វង់សិល្បៈ ដែលបានមករៀបចំអបអរខួបកំណើតឲ្យនាង យ៉ារីករាយ ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្នុងចំណោម មិត្តៗទាំងនោះ មិនមានអ្នកណាឆ្ងាយទេ ក្រៅអ្នកនៅក្នុងក្រុម Furby Gang ដែលមានដូចជា Taew Natapohn   Matt Peeranee  និង Toey Jarinporn ដែលបានមករៀបចំជប់លៀងអបអរខួបកំណើតឲ្យ Mew កាលពីម្សិលមិញនេះ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ដើម្បីទទួលអាហារជប៉ុន ទាំងអស់គ្នា។ 

ប៉ុន្តែ អ្វីដែលធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះការចាប់អារម្មណ៍បំផុតនៅក្នុងការរៀបចំខួបកំណើតរបស់ Mew នោះគឺ មានតារាស្រី ២ ដួង Taew ដែលបានមកជាមួយនឹងគូស្នេហ៍ លោក Pranai  ព្រមទាំង Matt ដែលបានមកជាមួយនឹងគូស្នេហ៍បណ្ដូលចិត្ត លោក Songkran  ដោយគូស្នេហ៍ទាំង ២គូនេះ បានបង្ហាញភាពផ្អែមល្ហែម និងភាពស្និទ្ធស្នាលយ៉ាងខ្លាំង ព្រមជាមួយនឹងស្នាមញញឹមយ៉ាងមានក្ដីសុខ ជាមួយនឹងគូស្នេហ៍រៀងៗខ្លួន ដែលនៅក្នុងឱកាសនេះ ពិតជាធ្វើឲ្យហ្វេនៗមិនតិចនាក់ឡើយ កាន់តែរំភើបជំនួស ជាមួយនឹងតារាស្រីទាំង ២ រូបនេះ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Mew
Mew
Mew និង  ស្វាមី
Mew និង  ស្វាមី
Mew និង មិត្តៗ ក្នុងពេលជប់លៀងខួបកំណើត
Mew និង មិត្តៗ ក្នុងពេលជប់លៀងខួបកំណើត
Mew និង មិត្តៗ ក្នុងពេលជប់លៀងខួបកំណើត
Mew និង មិត្តៗ ក្នុងពេលជប់លៀងខួបកំណើត
Mew និង ស្វាមី ព្រមទាំងមិត្តៗ ក្នុងពេលជប់លៀងខួបកំណើត
Mew និង ស្វាមី ព្រមទាំងមិត្តៗ ក្នុងពេលជប់លៀងខួបកំណើត
Taew 
Taew 
Taew 
Taew 
Matt និង គូស្នេហ៍
Matt និង គូស្នេហ៍
គូស្នេហ៍របស់ Taew 
គូស្នេហ៍របស់ Taew 
គូស្នេហ៍របស់ Taew 
គូស្នេហ៍របស់ Taew 
Taew និង គូស្នេហ៍
Taew និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T