វី ឌីណែត និង ឈីន រតនៈ ប្រកៀកប្រកិតគ្នាខ្លាំងក្នុងឱកាសដណ្តើមយកពាន I Am a Singer Cambodia

//s9.kh1.co/97/979d7eceaa087a861612932f417b995d1538e4fa.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

វី ឌីណែត និង ឈីន រតនៈ ប្រកៀកប្រកិតគ្នាខ្លាំងក្នុងឱកាសដណ្តើមយកពាន I Am a singer Cambodia

ភ្នំពេញ៖ នារាត្រីថ្ងៃសៅរ៍សប្តាហ៍នេះ កម្មវិធីប្រលងតារាចម្រៀងអាជីព I Am a Singer Cambodia នឹងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រហើយ ដើម្បីស្វែងរកម្ចាស់ពានមួយរូបប្រចាំរដូវកាលទី២ ដែលជាការជ្រើសរើសពីសំណាក់ទស្សនិកជនទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរចាប់អារម្មណ៍ពីកម្មវិធីប្រលងមួយនេះ សង្កេតឃើញថា តារាចម្រៀង វី ឌីណែត និង ឈីន រតនៈ តែងតែទទួលបានការ Vote ពីសំណាក់មហាជនច្រើនជាងគេលំដាប់ទី១ និងទី២ យ៉ាងប្រកៀកប្រកិតគ្នាខ្លាំងមែនទែននាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ចំណុចនេះហើយ ទើបគេអាចសន្និដ្ឋានបានថា រវាងតារាចម្រៀងស្រីសំឡេងខ្លាំងទាំងពីររូបនេះ ប្រាកដជាមានម្នាក់ដែលនឹងក្លាយជាម្ចាស់ពានប្រចាំរដូវកាលទី២នេះ។

សូមបញ្ជាក់ផងដែរថា ក្រៅពីតារាចម្រៀងស្រីទាំងពីរខាងលើ ក៏នៅមានវត្តមានតារាចម្រៀងអាជីព ៥នាក់ផ្សេងទៀតដែលត្រៀមនឹងបញ្ចេញសមត្ថភាពក្នុងវគ្គចុងក្រោយនៃកម្មវិធីដែលមានដូចជា៖ លោក ឃុន វុត្ថា កញ្ញា តាក់ម៉ា លោក គង់ ចំរើន កញ្ញា ប៉ាច គីមមួយ និងលោក សំ សុវណ្ណារ៉ាក់

យ៉ាងណាមិញ ចំពោះលទ្ធផលក្នុងការស្វែងរកម្ចាស់ពានថ្មីនេះ យើងនៅមិនទាន់អាចដឹងថានឹងមានការប្រែប្រួលពិន្ទុខុសទាំងស្រុងពីជុំទី១ ឬយ៉ាងណាទេ ដូច្នេះមានតែរង់ចាំអ៊ុតមើល និងសាទរទាំងអស់គ្នាសម្រាប់ជុំទី២ នៃវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃសៅរ៍សប្តាហ៍នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

 វី ឌីណែត
វី ឌីណែត
 វី ឌីណែត
វី ឌីណែត
 វី ឌីណែត
វី ឌីណែត
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈ
ឈីន រតនៈប៉ាច គីមមួយវី ឌីណែតតាក់ ម៉ាឃុន វត្ថា
Sam Kimhak
Huy (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T