ប្តីសាន់ឆាយ ត្រូវគេគិតថា មានស្រីថ្មី តែបែរជា....

//s9.kh1.co/42/42f0c166608dc9a3402d1ee428e98463d54eddc1.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២០ ៧ព្រឹក · ៤ ឆ្នាំមុន

ស្វាមីរបស់សាន់ឆាយ កំពុងឲ្យគេសង្ស័យថា មានការប្រែប្រួលចិត្ត ថាលែងសូវដូចដើម ពីមួយថ្ងៃទៅមួយថ្ងៃ រហូតប៉ុន្មានថ្ងៃមុន ឃើញលោកបណ្តើរស្រីទៀតផង។

តៃវ៉ាន់៖ បើទោះបីជា Barbie Hsu ដែលគ្រប់គ្នាហៅ សាន់ឆាយ តាមរឿងភាគ មិនសូវលេចមុខនៅក្នុងរឿងភាគអីក៏ដោយ ក៏ខ្សែជីវិតរបស់នាង ត្រូវបានគេចាប់អារម្មណ៍ ជាប់ជានិច្ច មិនដាច់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែកាលពីមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ចំណងអាពាហ៍ពិពាហ៍របស់ពួកគេ ហាកដូចជា ខុសប្រក្រតី ដោយមិនសូវស្វីតនឹងគ្នាដូចមុន ហើយកាលពីមួយអាទិត្យមុន គេក៏ប្រទះឃើញស្វាមីនាង បណ្តើរមនុស្សស្រីចម្លែកម្នាក់ ចេញពីបារមួយកន្លែង និងបង្ហាញកាយវិការស្និទ្ធស្នាលនឹងគ្នាខ្លាំង និងដូចជាខ្សឹបខ្សៀវគ្នា យ៉ាងសប្បាយ។

ក្នុងនោះ អ្នកកាសែត​ក៏បានសាកសួរ សាន់ឆាយថា ថ្ងៃដែលស្វាមីនាងទៅបារ តើនាងទៅដែរអត់? ចម្លើយរបស់សាន់ឆាយ គឺនាងមិនបានទៅណាទេ គឺនៅផ្ទះ។ គ្រាន់តែលឺសម្តីប្រពន្ធ បាននិយាយបែបនេះភ្លាម ស្រាប់តែ​ស្វាមីនាង បានបង្ហោះរូបថតគូភ្លាម យ៉ាងផ្អែមល្ហែម ភ្លែត ដែលហាក់ដូចជា ឲ្យហ្វេន ងាកមកចាប់អារម្មណ៍ រឿងរូបថតស្វីតនេះវិញ ដោយមិនចង់ឲ្យ អើពើលើរឿងនោះ។ 

យ៉ាងណាមិញ គេមិនទាន់ច្បាស់ថាតើ ជីវិតប្តីប្រពន្ធរបស់ពួកគេបែបណានោះដែរ គ្រាន់តែដឹងថា គូរបស់ពួកគេមិនសូវដូចមុន ដោយតាំងពីមានជំងឺកូវីដ១៩ មក សេដ្ឋកិច្ចរបស់ពួកគេក៏ធ្លាក់ចុះ ដោយនាង មិនបានចេញទៅជួយធ្វើការខាងក្រៅ ធ្វើឲ្យស្វាមី មានការមិនសប្បាយចិត្តប៉ុន្មានទេ រហូតមានការប្រៀបធៀបនាង ជាមួយនឹងបងស្រីនាងទៀតផង ដែលអាចរកប្រាក់ចូលគ្រួសារបាន ទោះក្នុងស្ថានភាពពិបាកបែបណាក៏ដោយ។ ប៉ុន្តែសាន់ឆាយ ក៏បានលក់អាផាតមេនមួយ ដើម្បីជួយស្វាមីរបស់នាង និងចូលកម្មវិធីមួយចំនួន ដើម្បីរកប្រាក់ចំណូលបន្ថែមផងដែរ៕

សាន់ឆាយ និងស្វាមី
សាន់ឆាយ និងស្វាមី
ប្តីរបស់នាង ត្រូវបានគេថតជាមួយ ស្រីផ្សេង បែបស្និទ្ធស្នាល នៅក្នុងការបារមួយកន្លែង

បន្ទាប់មក ក៏ធ្វើបង្ហោះរូបថ្មី
បន្ទាប់មក ក៏ធ្វើបង្ហោះរូបថ្មី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T