ប្រយ័ត្ន! ជន​ឆ្លៀត​ឱកាស​អាច​បោក​យក​លុយ​កាក់​ពី​អ្នក​ប្រើ​ Tik​Tok​ តាមកម្ម​វិធីកម្សាន្តទាំង​នេះ​

//s9.kh1.co/4d/4d0322129e36e3b02b1dcca6f075eb5916d73825.jpg
បច្ចេកវិទ្យា

 ២៣-កញ្ញា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កន្លងទៅដោយសារតែមានភាពពេញនិយម ជនឆ្លៀតឱកាសមួយចំនួនបានបន្លំបង្កើតកម្មវិធីបោកប្រាស់ ដើម្បីធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬបន្លំយកប្រាក់កាសពីអ្នកប្រើប្រាស់TikTok។

យើងដឹងហើយថាកម្មវិធី TikTok គឺជាកម្មវិធីដ៏ពេញនិយមមួយនៅលើបណ្តាមសង្គម ជាពិសេសសម្រាប់ក្មេងៗ ប៉ុន្តែនៅពេលថ្មីៗនេះ TikTok ត្រូវបានរដ្ឋាភិបាលឥណ្ឌាសម្រេចបិទ ចំណែកសហរដ្ឋអាមេរិក​ក៏កំពុងតែដាក់សម្ពាធ​ឱ្យក្រុមហ៊ុន ByteDance លក់កម្មវិធី TikTok ទៅឱ្យក្រុមហ៊ុនណាមួយរបស់អាមេរិកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លងទៅដោយសារតែមានភាពពេញនិយម ជនឆ្លៀតឱកាសមួយចំនួនបានបន្លំបង្កើតកម្មវិធីបោកប្រាស់ ដើម្បីធ្វើការ​ផ្សព្វផ្សាយពាណិជ្ជកម្ម ឬបន្លំយកប្រាក់កាសពីអ្នកប្រើប្រាស់TikTok។ ជាក់ស្តែងកាលពីថ្ងៃទី២២ ខែកញ្ញា កន្លង​ទៅនេះ ក្រុមហ៊ុនសន្តិសុខ Avast បានរកឃើញថាមានប្រូហ្វាលល្បីៗចំនួនបីនៅក្នុងកម្មវិធី TikTok ដែលមាន​អ្នកតាមដានជាង ៣៥០,០០០នាក់ បានផ្សព្វផ្សាយនិងចែកចាយកម្មវិធីបោកប្រាស់ជាច្រើន ហើយកម្មវិធីនេះ​ត្រូវបានទាញយកច្រើនជាង ២,៤០០,០០០ដង ព្រមទាំងបានធ្វើឱ្យមានការចាញ់បោកអស់ទឹកប្រាក់ច្រើនជាង ៥០០,០០០ដុល្លារ រួចមកហើយដែរ។

រូបភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា
រូបភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា

ការរកឃើញនេះក្រោយពីក្រុមហ៊ុន Avast បានទទួលសេចក្តីរាយការណ៍ពីក្មេងស្រី អាយុ ១២ឆ្នាំម្នាក់ នៅ​សារធារណរដ្ឋឆែក ដែលជួបនឹងបញ្ហានេះ។ ក្រុមអ្នកសន្តិសុខបានរកឃើញយ៉ាងហោចណាស់មានគណនី TikTok ចំនួន៣ ដែលកំពុងផ្សព្វផ្សាយពាណិជ្ជកម្មដែលមានឈ្មោះអ្នកប្រើដូចជា 7odestar, Dejavuuu.es3 និង Marina90lazina។

កម្មវិធីទាំងនេះបានក្លែងបន្លំជាកម្មវិធី ល្បែងកំសាន្ត តន្ត្រី ឬជាកម្មវិធីសម្រាប់ប្តូររូបភាពលើអេក្រង់ (wallpaper) ប៉ុន្តែបន្ទាប់ពីអ្នកប្រើប្រាស់បានទាញយកកម្មវិធី ពួកគេនឹងទាមទារឱ្យបង់ប្រាក់ពី ២ដុល្លារ ទៅ ១០ដុល្លារ ដើម្បី​ប្រើមុខងារផ្សេងៗ តែតាមការពិតមុខងារទាំងនោះគឺពុំមាននៅក្នុងកម្មវិធីនោះទេ។នេះជាករណីដែលគួរឱ្យព្រួយបារម្ភណាស់ ជាពិសេសកម្មវិធីនេះត្រូវបានផ្សព្វផ្សាយ​នៅលើប្រព័ន្ធបណ្តាញ​សង្គមដែលពេញនិយមក្នុងចំណោមក្មេងៗ ដែលពួកគេមិនទាន់ចេះដឹងពីគ្រោះថ្នាក់របស់វានោះនៅឡើយ។

ដើម្បីការពារខ្លួនអ្នកពីកម្មវិធីបោកប្រាស់ទាំងនេះ សូមប្រយ័ត្នចំពោះអ្វីដែលត្រូវបានផ្សព្វផ្សាយតាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម ឬ តាមរយៈសារផ្សេងៗ។ ដូចគ្នានេះដែរសូមអានការណែនាំពីកម្មវិធីឱ្យបានច្បាស់លាស់ជាមុនសិន​មុននឹងធ្វើការទាញយកកម្មវិធីទាំងនោះ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Apple បានលុបចោលកម្មវិធីទាំងនេះចេញពីកម្មវិធី App Store របស់​ពួកគេរួចហើយ៕

Nget Puthea
Puthea (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T